ពុទ្ធោ​! ឆ្នាំងបាយ​ដាំ​លើ​ចង្ក្រាន​មក​ជះ​ដាក់​កូន​ទើប​កើត​បាន​១០​ថ្ងៃ


ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​​ខ្លាំង មាន​ទំ​ទាស់​ពាក្យ​សំដី​ជាមួយ​ប្រពន្ធ​យក​បាយ​ក្ដៅ​ក្នុង​ក្នុង​ឆ្នាំង​ជះ​ដាក់​លើ​ប្រពន្ធ​និង​កូនង៉ែត ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៥​រសៀល ថ្ងៃ​ទី​២៤ កក្កដា ២០១៨ នៅ​លើ​ទូក​ស្នាក់​នៅ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ព្រែក​ខ្នាច ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្ដាល ។

មន្ត្រី​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ឈា ឈង អាយុ​៣៧​ឆ្នាំ មុខរបរ​នេសាទ មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្នាច ឃុំ​លើក​ដែក ស្រុក​កោះធំ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​ធី គឹ​ម​លាង អាយុ​២៥​ឆ្នាំ មុខរបរ​នេសាទ មានកូន​៣​នាក់ ហើយ​កូនង៉ែត​ទើប​កើត​បាន​១០​ថ្ងៃជា​កូន​ទី​៣ ឈ្មោះ ឈង គី​ម​ហេង ភេទ​ស្រី អាយុ​១០​ថ្ងៃ ទាំង​២​នាក់​ម្តាយកូន​រង​របួស​រលាក​កូន​តូច​នេះ​រង​របួស ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​មុន​កើតហេតុ​ជនសង្ស័យ​ជា​ប្តី​បាន​ទៅ​ផឹកស៊ី​ស្រវឹង​ជោក ទើប​ត្រលប់​មក​លើ​ទូក​នេសាទ​ជា​កន្លែង​ស្នាក់​នៅ​របស់​គេ​វិញ​។ ពេល​មក​ដល់​ជន​សង្ស័យ​រូប​នេះ​បាន​យក​ធុងបាស​បើក​ស្ដាប់ ខណៈនោះ​កូន​តូច​ៗ​របស់​គេ​ឈ្លោះប្រកែក​វាយ​គ្នា ស្រាប់តែ​ជនសង្ស័យ​ជា​ឪពុក​បាន​ទៅ​វាយ​កូន ក៏​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​ប្រពន្ធ ហើយ​យក​ឆ្នាំងបាយ​កំពុង​ក្ដៅ​ដែល​ប្រពន្ធ​ដាក់​ដាំ​លើ​ចង្ក្រាន​មក​ជះ​ដាក់​លើ​ប្រពន្ធ និង​កូន​តូច​ទើបនឹង​កើត បណ្ដាល​ឱ្យ​រលាក​មុខ​កូន​តូច និង​រលាក​ខ្លួនប្រាណ​ប្រពន្ធ​ដែល​ទើប​សម្រាលកូន​ទៀត​ផង ។

នគរបាល​បន្ត​ទៀត​ថា ឃើញ​សភាព​បែប​នេះ​ជន​រង​គ្រោះជា​ប្រពន្ធ​ក៏​ពុំ​បាន​តបត​អ្វី​ទេ រួច​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្ដិ៍​លើក​ដែក​ឱ្យ​ជួយ​អន្តរាគមន៍​តែ​ម្ដង ។ ក្រោយ​ទទួល​​ព័​ត៌​មាម​ភ្លាម សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​បាន​ចុះ​ដល់​កន្លែង​កើតហេតុ រួច​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ​តែ​ម្ដង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​។ បច្ចុប្បន្ន​នេះ ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ