ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ម៉ោង​ទៀតទេ… សៀម​ប៉ា​ង​​​ប្រកាស​អាសន្ន ខណៈកំពុងជម្លៀសពលរដ្ឋចេញហើយ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ប្រជាពលរដ្ឋ​ជាង​៤០% ត្រូវ​​ជម្លៀស​ចេញពី​លំនៅ​ស្ថាន ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ ខណៈ​​កម្ពស់​ទឹក​បាន​ហក់​ឡើង​១១,៩០​ម៉ែត្រ ​នៅ​សល់​ត្រឹម​១​តឹក​ទៀត​ប៉ុណ្ណោះ ​នឹង​ប្រកាស​អាសន្ន ​។…

ខេត្តស្ទឹងត្រែង ​៖ ​សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ប្រជាពលរដ្ឋ​ជាង​៤០% ត្រូវ​​ជម្លៀស​ចេញពី​លំនៅ​ស្ថាន ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ ខណៈ​​កម្ពស់​ទឹក​បាន​ហក់​ឡើង​១១,៩០​ម៉ែត្រ ​នៅ​សល់​ត្រឹម​១​តឹក​ទៀត​ប៉ុណ្ណោះ ​នឹង​ប្រកាស​អាសន្ន ​។

លោក ផា​ន់ យុទ្ធ អភិបាលស្រុក​សៀមប៉ា​ង ​បាន​ប្រាប់​កោះសន្តិភាព ​នៅ​មុន​នេះថ្ងៃទី២៥ កក្កដា ​​ថា​ មាន​កម្លាំង​​យោធា​ប្រមាណ​ជា​២០០​នាក់ ​កំពុងជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​លំនៅ​ស្ថាន​ដោយសារ​ទឹក​ហូរ​ជ្រាប​បង្ក​​ការ​ជន់​លិច​បណ្តើ​រៗនេះ ​។

លោក​បន្តថា​ ក្នុង​ចំណោម​ប្រជាជន១០០% ​ត្រូវ​ចាក​ចេញពី​លំនៅ​ឋាន ​ជាង​​៤០%​ហើយ ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ ក្បែរ​ភូមិ​-ឃុំ​របស់​ពួក​គាត់ តែ​ជួប​ផ​ល​លំបាក​​មួយទៀតដែល​​​អាជ្ញាធរ ​កំពុង​បញ្ចុះបញ្ចូល​ប្រជា​ពលរដ្ឋសេសសល​់ ​ឱ្យ​ចាក​ចេញពី​លំនៅឋាន​ ។

ប្រភពបន្តទៀតថា ដោយសារពួក​គាត់ ​មានការ​រារែក​​ពី​ការ​ចាកចេញ​ ដោយសារ​ពួក​គាត់​គិត​ថា ​លំហូ​រ​ទឹក​ឡើង​​សន្សឹម​ៗទេ តែអាជ្ញាធរ​អះអាង​ថា ​កម្ពស់​ទឹក​នៅ​កម្រិត​ត្រឹម​១​តឹក​ទៀត​ទេ នឹង​ត្រូវ​ប្រកាស​អាសន្ន ដែល​នៅ​​សល់​១ម៉ោង​ទៀត​ប៉ុណ្ណោះ​ ។​

អត្ថបទសរសេរ ដោយ