ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​កំពត​បញ្ជា​សមត្ថកិច្ច​ឃាត់​រថយន្ត​ធ្វើ​អាជីវកម្ម​ដឹក​ដី​-​ថ្ម​-​ខ្សាច់​មក​ណែនាំ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដោយសារ​តែ​ផ្លូវ​ក្នុង​ក្រុង​កំពត​រង​ការ​ខូចខាត​ដោយសារ​គ្រោះ​ទឹកជំនន់ រយៈពេល​កន្លង​មក​ជា​ច្រើន​កន្លែង ហើយ​ត្រូវ​ធ្វើការ​ជួសជុល​ឡើង​វិញ​ក្នុង​នោះ​រដ្ឋបាល​ខេត្ត​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ក្រុម​អាជីវករ​ដែល​មាន​រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់ ទាំងអស់​ឲ្យ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ក្រុង​ដែល​កំពុង​តែ​ធ្វើការ​ជួសជុល​ផ្លូវ ដែល​ខូចខាត​ដោយ​គ្រោះ​ទឹកជំនន់​នា​ពេល​កន្លង​មក ។…

ខេត្តកំពត ៖ ដោយសារ​តែ​ផ្លូវ​ក្នុង​ក្រុង​កំពត​រង​ការ​ខូចខាត​ដោយសារ​គ្រោះ​ទឹកជំនន់ រយៈពេល​កន្លង​មក​ជា​ច្រើន​កន្លែង ហើយ​ត្រូវ​ធ្វើការ​ជួសជុល​ឡើង​វិញ​ក្នុង​នោះ​រដ្ឋបាល​ខេត្ត​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ក្រុម​អាជីវករ​ដែល​មាន​រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់ ទាំងអស់​ឲ្យ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ក្រុង​ដែល​កំពុង​តែ​ធ្វើការ​ជួសជុល​ផ្លូវ ដែល​ខូចខាត​ដោយ​គ្រោះ​ទឹកជំនន់​នា​ពេល​កន្លង​មក ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ខាងលើ​ដោយ​ក្រុម​រថយន្ត​ធ្វើ​អាជីវកម្ម​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់​ខាងលើ​នៅ​តែ​ធ្វើការ​ឆ្លងកាត់​ដដែល ដោយ​មិន​បាន​គោរព​តាម​សេចក្តីជូនដំណឹង​នា​ពេល​កន្លង​មក​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នេះ លោក​អភិបាលខេត្ត​បាន​ធ្វើការ​ណែនាំ​ឲ្យ​លោក​អភិបាលក្រុង​កំពត​ចាត់វិធានការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​សណ្តាប់ធ្នាប់​ក្រុង​ឃាត់​រថយន្ត​ដែល​ធ្វើ​អាជីវកម្ម​ដឹក​ដី – ថ្ម និង​ខ្សាច់ ឆ្លងកាត់​ក្នុង​ក្រុង ដើម្បី​មក​ធ្វើការ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​ដែល​កំពុងធ្វើការ​ជួសជុល​នា​ពេល​នេះ ។

ជុំវិញ​ករណី​សមត្ថកិច្ច​នគរបាល​ក្រុង​ឃាត់​រថយន្ត​ដែល​ធ្វើ​អាជីវកម្ម​ដឹក​ដី​-​ថ្ម – ខ្សាច់ ខាងលើ លោក​លាង រឿ​ន​សុ​ទ្ធី អភិបាលក្រុង​កំពត​បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា ដោយ​ទទួលបញ្ជា​ពី​លោក​អភិបាលខេត្ត​ណែនាំ​ឲ្យ​ក្រុង​ចាត់វិធានការ​ឃាត់​រថយន្ត​ដែល​ធ្វើ​អាជីវកម្ម​ខាងលើ ដោយ​កន្លង​មក​រដ្ឋបាល​ខេត្ត​បាន​ជូនដំណឹង​សុំ​ឲ្យ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ដឹក​ជញ្ជូន​ឆ្លងកាត់​ក្នុង​ក្រុង​មួយ​រយៈ​សិន ដែល​ពេល​នេះ​ក្រុង​កំពុងធ្វើការ​ជួសជុល​ផ្លូវ​ដែល​រង​ការ​ខូចខាត​ដោយ​គ្រោះ​ទឹកជំនន់​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ហើយ​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​ទាំងនោះ​ហាក់ដូចជា​មិន​គោរព​តាម​សំណូមពរ និង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ទើប​ពេល​នេះ​ខេត្ត​បញ្ជា​ឲ្យ​ក្រុង​ចាត់វិធានការ​ឃាត់​រថយន្ត​ទាំងអស់​ដែល​កំពុង​ដឹក​ជញ្ជូន​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ក្នុង​ក្រុង​មក​ធ្វើការ​ណែនាំ​និង​ឲ្យ​ផ្អាក​សកម្មភាព​ធ្វើ​ចរាចរណ៍​ដឹក​សម្ភារ​ធ្ងន់​ៗ​ឆ្លងកាត់​ក្រុង​មួយ​រយៈ​តូច​សិន ពេល​ជួសជុល​ផ្លូវ​ដែល​ខូចខាត​ហើយ ទើប​អនុញ្ញាត្ត​ឲ្យ​បងប្អូន​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​វិញ​បាន ។

រំលឹក​ដែរ​ថា ៖ ដោយសារ​តែ​ផ្លូវ​ដែល​ឆ្លងកាត់​ក្រុង​កំពត​រង​ការ​ខូចខាត​ជា​ច្រើន​កន្លែង​ដោយសារ​គ្រោះ​ទឹកជំនន់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​អស់​រយៈពេល​ជិត​មួយ​ខែ​កន្លង​មក ហើយ​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​បិទ​មួយ​រយៈ​រថយន្ត​ដឹក​ទំនិញ​តូច​ធំ​ត្រូវ​ឆ្លងកាត់​ខេត្តកំពត​ទើប​ផ្លូវ​ដែល​ឆ្លងកាត់​តាម​ក្រុង​កំពត​បាន​រង​ការ​ខូចខាត​ជា​ច្រើន​កន្លែង​ទើប​ពេល​នេះ​ក្រោយ​ពី​ទឹកជំនន់​បាន​ស្រក់​ទៅ​វិញ​ផ្លូវ​ដែល​ខូចខាត​ទាំង​ប៉ុន្មាន​ខ្សែ​ដែល​ត​ភ្ជាប់ និង​ខេត្តកំពត​ត្រូវ​បាន​ក្រសួង​ដាក់​ឲ្យ​ក្រុមហ៊ុន​ដេញថ្លៃ​ជួសជុល​ឲ្យ​បាន​ល្អ​ឡើង​វិញ ហើយ​ក្រុមហ៊ុន​ដែល​ធានា​ជួសជុល​ផ្លូវ​ទាំងនោះ​បាន​ប្តេជ្ញា​ថា និង​ជួសជុល​ឲ្យ​ហើយ​រួចរាល់​មុន​ថ្ងៃ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ