ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​ទាល់តែ​មានទ្រព្យ​ទើប​មាន​សេចក្តីសុខ​នោះ​ទេ

5 ឆ្នាំ មុន

តាម​ពិត​ទៅ​អ្នកមាន​ទ្រព្យ​ធន់​ច្រើន មិន​ប្រាកដ​ថា អ្នក​នោះ​មាន​សេចក្តីសុខ សុភមង្គល​មួយ​រយ​ភាគរយ​ទេ អ្នកខ្លះ​មានទ្រព្យ​មែន តែក្នុង​រង្វង់​គ្រួសារ​ពោរពេញ​ទៅ​ដោយ​ភាព​ច្របូកច្របល់ ខ្មៅ​កខ្វក់ បង្កប់​ទៅ​ដោយ​ការ​មិន​ទុកចិត្ត​គ្នា​ដោយ​ប្រការ​ផ្សេង​ៗ​។ ចំណែក​គ្រួសារ​ខ្លះ​មិន​សម្បូរ​ទ្រព្យធន់ទេ តែ​ជីវិត​គេ​ហាក់​មាន​សិរី​សួរ​ស្តី…

តាម​ពិត​ទៅ​អ្នកមាន​ទ្រព្យ​ធន់​ច្រើន មិន​ប្រាកដ​ថា អ្នក​នោះ​មាន​សេចក្តីសុខ សុភមង្គល​មួយ​រយ​ភាគរយ​ទេ អ្នកខ្លះ​មានទ្រព្យ​មែន តែក្នុង​រង្វង់​គ្រួសារ​ពោរពេញ​ទៅ​ដោយ​ភាព​ច្របូកច្របល់ ខ្មៅ​កខ្វក់ បង្កប់​ទៅ​ដោយ​ការ​មិន​ទុកចិត្ត​គ្នា​ដោយ​ប្រការ​ផ្សេង​ៗ​។ ចំណែក​គ្រួសារ​ខ្លះ​មិន​សម្បូរ​ទ្រព្យធន់ទេ តែ​ជីវិត​គេ​ហាក់​មាន​សិរី​សួរ​ស្តី មាន​សេចក្តីសុខ​ច្រើន​។ នេះ​ក៏​ព្រោះតែ​ការ​រស់នៅ​របស់​គេ​ចុះ​​សម្រុង​នឹង​គ្នា យល់ចិត្ត​គ្នា ចេះ​អនុគ្រោះ​ដល់​គ្នា ចេះ​ឱ្យ​ភ័យ​ដល់​គ្នា​…​។

មែនហើយ គ្រួសារ​ណា​ក៏​រមែង​ប្រាថ្នា​សេចក្តីសុខ​ដូច​ៗ​គ្នា មិន​ដែល​គ្រួសារ​ណា​ចង់​ជួប​ទុក្ខ​លំបាក ជួប​វិបត្តិ​ដោយហេតុ​ដទៃ​ៗ​ទេ​។ សំខាន់​ជាង​នេះ​គឺ​សុខ​តាម​ផ្លូវចិត្ត ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ថា អ្នក​សម្លាប់​សេចក្តី​ក្រោធ​បាន នឹង​ដេក​នៅ​ជា​សុខ ដូច្នេះ​មិនមែន​ទាល់តែ​មានទ្រព្យ​ដូច​មហាសេដ្ឋី មានទ្រព្យ​សម្បត្តិ​ច្រើន​ទើបបាន​មាន​សេចក្តីសុខ​នោះ​ទេ អ្នក​មិន​សម្បូរ​ទ្រព្យ​ក៏​បាន​សុខ​ដែរ ឱ្យ​តែ​ចេះ​អត់ធន់ សម្លាប់​សេចក្តី​ក្រោធ​បាន ។

ការ​ខឹង​នឹង​គេ​គឺ​ដូច​ដុត​ចិត្ត​ខ្លួនឯង​ឱ្យ​ឆេះ​អ៊ីចឹង បើ​ដុត​ចិត្ត​ខ្លួនឯង​ហើយ យើង​ហ្នឹងឯង​ជា​អ្នក​ក្តៅ ជា​មនុស្ស​ល្ងង់ ដូច្នេះ​សេចក្តីសុខ​ពិតប្រាកដ​រមែង​មាន​ហេតុ​ដទៃ​ដូច​ជា​មានធម៌​ក្នុង​ខ្លួន​ទើប​អាច​បណ្តេញ​អធម៌​ឱ្យ​ចេញពី​ខ្លួន​បាន នាំ​ឱ្យ​ចិត្ត​ទំនេរ មិន​មាន​កង្វល់​ក្នុង​ការ​ហួងហែង​ជីវិត ការ​មិន​មាន​កង្វល់ ការ​មិន​ប្រកាន់ទោស​ទាំងអស់​នេះ​ហើយ​ទើប​រស់នៅ​ជា​សុខ ។

សេចក្តី​នេះ​មាន​ន័យ​ថា សុខ​បាន​មក​អំពី សុខ​ព្រោះ​សន្សំ​សេចក្តី​ល្អ​, សុខ​ព្រោះ​ការ​មិន​បៀតបៀន​អ្នក​ដទៃ​, សុខ​ព្រោះ​ការ​ព្រមព្រៀង​គ្នា​, សុខ​ព្រោះ​ការ​មាន​បញ្ញា​យល់​ដឹង​ការ​ពិត​, សុខ​ព្រោះ​ការ​មិន​ប្រកាន់​, សុខ​ព្រោះ​ការ​មិន​ក្រោធ សុខ​ព្រោះ​ការ​ឱ្យ​អភ័យ​, សុខ​ព្រោះ​ការ​មិន​យក​ទុក្ខ​មក​ដាក់ខ្លួន និង​សុខ​ព្រោះ​ការ​បាន​ឈ្នះ​ខ្លួនឯង​ជាដើម ។