ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម២តឹកទៀត​ប៉ុណ្ណោះ… ប្រកាសអាសន្នហើយ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្ត​ស្ទឹ​ត​ត្រែង ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា នេះ ស្ថានភាព​ទឹក​ទន្លេសេកុង គឺ​នៅ​សល់​តែ​២តឹក​ទៀត អាច​នឹង​ត្រូវ​ប្រកាស​អាសន្ន​ហើយ ខណៈ​អាជ្ញាធរ​ក៏​បាន​ត្រៀម​ជម្លៀស​ពលរដ្ឋ​ដែល​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់​នេះ…

ខេត្ត​ស្ទឹ​ត​ត្រែង ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា នេះ ស្ថានភាព​ទឹក​ទន្លេសេកុង គឺ​នៅ​សល់​តែ​២តឹក​ទៀត អាច​នឹង​ត្រូវ​ប្រកាស​អាសន្ន​ហើយ ខណៈ​អាជ្ញាធរ​ក៏​បាន​ត្រៀម​ជម្លៀស​ពលរដ្ឋ​ដែល​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់​នេះ ទៅ​កាន់​ទីទួល​សុវត្ថិភាព​ផង​ដែរ​។

គួរ​បញ្ជាក់​ថា មាន​ពលរដ្ឋ​ជា​ច្រើន​គ្រួសា ដែល​មាន​ទីលំនៅ​ក្នុង​ឃុំ​ចំនួន​៤ ក្នុងស្រុក​សៀម​ប៉ា​ង ដែល​ត្រូវ​ទឹក​លិច​បណ្តើរ​ៗ ហើយ​ត្រូវ​បាន​បញ្ជូន​ពួក​គាត់​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព​ដែល​មាន​ចម្ងាយ​ប្រមាណ​១​គីឡូ​ម៉ែត្រ ពី​កន្លែង​លិច​ទឹក​នេះ​ផង​ដែរ ។

គួរ​រំលឹក​ថា យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម គិត​មក​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥ កក្កដា នេះ ទឹកជំនន់​ដែល​ហូរ​ចេញពី​ការ​បាក់​ទំនប់ Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ បាន​មក​ដល់​ព្រំដែន​ប្រទេស​កម្ពុជា​ជា​បណ្តើរ​ៗ​ហើយ ។

ប្រភព​បន្ត​ថា ស្ថានភាព​ទឹកបាន​លិច​ចូល​តំបន់​មួយ​ចំនួន ស្ថិត​ក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព និង​ឃុំ​សេ​កុង នៃ​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។

ប្រភព​បន្ត​ទៀត​ថា ជាមួយ​គ្នា​នេះ ទឹក​ទន្លេសេកុង ក៏​បាន​ហក់​ឡើង​ដល់​កម្ពស់​១១,៣០ ម (​កម្រិត​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​មាន​កម្ពស់​១១,៥០ ) ។ បច្ចុប្បន្ន អាជ្ញាធរ​ខេត្ត បាន​និង​កំពុង​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព ។

ព័ត៌មានលម្អីតនឹងមានផ្សាយជូនបន្ត…

អត្ថបទសរសេរ ដោយ