ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ… ឡានស្ងៀមសោះ ​ក៏ត្រូវអស់ជីវិត​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ពីក្រោយ​ ដែល​ឈប់​ស្ងៀម​បណ្ដាលឱ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​០៩ និង​១០​នាទី​យប់​ថ្ងៃ​២៤ កក្កដា នៅ​លើ​ផ្លូវជាតិ​លេខ៥ ត្រង់​ចំណុច​​អូរ​តា​មៀ​វ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ពីក្រោយ​ ដែល​ឈប់​ស្ងៀម​បណ្ដាលឱ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​០៩ និង​១០​នាទី​យប់​ថ្ងៃ​២៤ កក្កដា នៅ​លើ​ផ្លូវជាតិ​លេខ៥ ត្រង់​ចំណុច​​អូរ​តា​មៀ​វ ស្ថិត​ក្នុងភូមិ​ពោ​ធិ៍​២ ឃំ​ុ​គារ ស្រុក​មោងប្ញស្សី​។

ជន​រង​គ្រោះ​ឈ្មោះ​សរ ដា​រ៉ា ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោង​ប្ញ​​ស្សី ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ​បាត់ដំបង​1X-2099​។ បើ​តាម​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​បុក​គូទ​​រថយន្តម៉ាក​ហ្វុ​យ​ហ្សូ​ ពាក់ស្លាក​លេខ ចង្កូត​ស្ដាំ PP-2466 ដែល​ឈប់​លើ​ចិញ្ចើមថ្នល់​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​កើត​ ទៅ​លិច រីឯ​អ្នកបើកបរ​រថយន្ត​បាន​រត់​ចោល​រថយន្ត​ទាំង​យប់ ​នៅ​ពេល​បញ្ហា​បាន​កើត​ឡើង​។

សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា រថយន្ត​នោះ​បាន​ខូច ហើយ​បាន​ឈប់​នៅ​ចំណុច​ខាងលើ ដើម្បី​ជួសជុល​ ។ ប៉ុន្តែ​ពេល​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​នោះ អ្នកបើកបរ​បាន​ដាក់​មែកឈើ​តូច​មួយ​ ជា​សញ្ញា​ដែរ តែ​ដាក់​កៀក​នឹង​រថយន្ត​ពេក ដែល​ជា​ហេតុ​ នាំ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​មើល​មិនឃើញ​ទើប​ជិះ​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​បែប​នេះ​។

មន្ត្រី​ជំនាញ​បាន​និយាយ​ដែរ​ថា នេះ​ជា​ការ​ធ្វេស​​ប្រហែស​របស់​ភាគី​ខា​ង​រថយន្ត ដែល​ឈប់​រថយន្ត​លើ​ដង​ផ្លូវ ​មិន​បាន​ដាក់​ស្លាក​សញ្ញា​ឲ្យ​បាន​ត្រឹម​​ត្រូវ ។ ​បន្ទាប់​ពី​ពិនិត្យ​ទីតាំង​កើតហេតុ មើល​មិនឃើញ ទើប​នាំ​ឲ្យ អ្នក​ដំណើរ​ជិះ​បុក​គ្រោះថ្នាក់ ​។

ទោះ​យ៉ាងណា​ សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អ​ធិការ​នគរបាល​ស្រុក​មោងប្ញ​ស្សី ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ។

អត្ថបទសរសេរ ដោយ