ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​កូរ៉េ​ស្រវឹងស្រា​បើករថយន្ត​ឡិច​ស៊ី​ស​បុក​បង្គោល​ភ្លើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ស្រវឹង​ជោកជាំ​បើកបរ​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​រួច​ក៏​រ៉េ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ពីរ​ដើម​នៅ​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​២០០២ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ស្រវឹង​ជោកជាំ​បើកបរ​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​រួច​ក៏​រ៉េ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ពីរ​ដើម​នៅ​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​២០០២ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ជា​ជនជាតិ​កូរ៉េ​ម្នាក់​វ័យ​ជាង​៥០​ឆ្នាំ​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-3602 បើក​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​តាម​បណ្តោយ​ផ្លូវ​២០០២​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ​រ៉េ​ចង្កូត​ទៅ​ខាងស្តាំ​ទៅ​បុក​នឹង​បង្គោល​ភ្លើង​ពីរ​ដើម​នៅ​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​មួយ​ដើម ។ ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត​ក្រពឹត​កាង និង​ដាច់​ក្រឡេក​ង់​ចំហៀង​ខាងស្តាំ ភ្លាម​ៗ​នេះ​អ្នក​បើករថយន្ត​បំណង​ថយ​រថយន្ត​បើក​រត់គេច​តែ​ដោយសារ​តែ​រថយន្ត​ដាច់​កាឡេ​ទៅ​មុខ​លែង​រួច​ក៏​បើកទ្វារ​ចុះ​ដើរ​គេចខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​ទៅ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង​ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ