ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​មួយថ្ងៃ​កើតឡើង​៩​លើក ស្លា.ប់​៤​នាក់ ​របួសធ្ងន់​ស្រាល​១១​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​៩​លើក​(​យប់​៧​លើក​) ស្លាប់​៤​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​៨​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ប្រុស​៣​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​៩​លើក​(​យប់​៧​លើក​) ស្លាប់​៤​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​៨​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ប្រុស​៣​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៦​លើក​ស្លាប់​៣​នាក់​, ប្រជែង​១​ស្លាប់​១​នាក់​,​បត់​គ្រោះ​ថក​នាក់​២​លើក ។ សរុប​ស្លាប់​៤​នាក់ : ម៉ូតូ​២​នាក់​(​មិន​ពាក់មួក​២​នាក់​), រថយន្ត​តូច​១​នាក់​,​ថ្មើរជើង​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៤​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​កង់​១​លើក​, រថយន្ត​តូច​នឹង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​នឹង​រថយន្ត​តូច​១​លើក ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៧​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៩​គ្រឿង​, រថយន្ត​តូច​៦​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង​, កង់​១​គ្រឿង​, ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ :​ម៉ូតូ​៤​លើក​, រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៤​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្ត​រតនគីរី​២​លើក​ស្លាប់​១​នាក់​របួស​៥​នាក់ (​ស្រី​២​នាក់​), ក្រចេះ​១​លើក​ស្លាប់​ស្រី​១​នាក់​,​ស្ទឹង​ត្រែង​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​និង​ខេត្តសៀមរាប​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​៧២០​គ្រឿង ( ម៉ូតូ​៦៥%) មធ្យោបាយ​ល្មើស​៧៣​គ្រឿង​(​ម៉ូតូ​៥៦%) អប់រំ​៥៥​គ្រឿង​(​ម៉ូតូ​៦៨%) មធ្យោបាយ​ពិន័យ​១៨​គ្រឿង​(​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​៥​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៩២​គ្រឿង អប់រំ​គ្មាន ពិន័យ​សរុប​២៥​គ្រឿង (​មួក​១៨​គ្រឿង​, កញ្ចក់​៧​គ្រឿង​, ស្រវឹង​
គ្មាន​, ផ្សេង​ៗ​គ្មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ