ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានអ្វីកើតឡើងខ្លះ… មុនកូនក្លាយជាឃាតករ ចាក់​ឪស្លា.ប់ក្នុងថ្លុក​ឈាម​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ថ្ងៃ​ទី​២៤ កក្កដា ២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​តា​ធឹ​ក ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប…

ខេត្តស្វាយរៀង ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ថ្ងៃ​ទី​២៤ កក្កដា ២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​តា​ធឹ​ក ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង បង្កឡើង​ដោយ​កូនបង្កើត​ប្រើ​ខ្វែវ​កាប់​ទៅ​លើ​ឪពុក​ស្លាប់ក្នុងថ្លុកឈាម​ រួច​កូន​ជា​ឃាតក​បាន​រត់​គេ​ខ្លួន​បាត់ ។

សេចក្តីរាយការណ៍បន្តថា ​ជនសង្ស័យ​ខាងលើ ឈ្មោះផល ឆាយ​យ៉ា ​អាយុ​២៥​ឆ្នាំ ជាអ្នក​ធ្វើស្រែ ។ រីឯជន​រង​គ្រោះជា​ឪពុក ​ឈ្មោះ សុក មន អាយុ​៥៦ឆ្នាំ ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។

បើតាម​សាក្សី​បាន​រៀបរាប់​ប្រាប់​សមត្ថ​កិច្ច​​​ថា នៅ​មុន​កើតហេតុ​ ជន​រង​គ្រោះ​​ស្រវឹងស្រា​ ហើយ​ពេល​មក​ដល់​ផ្ទះស្រែក​ជេរ ​ស្តី​ឱ្យម្តាយ ​និង​កូន ។ ខណៈនោះ​ កូន​និងម្តាយ ទ្រាំ​មិន​បាន​ក៏​មានការ​​ឈ្លោះប្រកែក​ជេរ​បញ្ចោរ​​គ្នា​​ផ្អើល​ពេញ​ភូមិ រហូត​មាន​ខ្លះ​កាន់​កាំបិត និងដំបងទៀតផង ។

ប្រភពបន្តថា ជម្លោះ​ក្នុង​ក្រុម​គ្រួសារ​រវាង​ឪពុក និងកូន-​ប្រពន្ធ​ ក៏ឈាន​​ដល់​កាប់​ចាក់​គ្នា ដែល​ពេល​នោះ​កូន​បង្កើតដែលជាជនសង្ស័យ ទ្រាំ​លែង​បាន​ក៏​ស្ទុះ​ទៅ​​ទាញ​កាំបិត​ចុង​ស្រួច​ចាក់​ឪពុក​​៣​កាំបិត (ត្រូវ​ចំ​ដើមទ្រូង​១​កាំបិត ស្មា​ខាងឆ្វេង​១​កាំបិត និងត្រូវ​ចំ​ក​១​កាំបិត​) ធ្វើឱ្យ​​ជន​រង​គ្រោះ​តដៃ​លែង​កើត បណ្តាល​ដេក​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​ដឹង​ថា ឪពុក​ជា​អ្នក​ប្រ​មឹក​​​ស្លាប់​ភ្លាម​ កូនក៏​​បាន​ក្លាយ​ខ្លួន​ជា​ឃាតក​​រត់គេច​ខ្លួន​បាត់​ទាំង​យប់​ដោយ​នាំ​យក​នូវ​វត្ថុ​តាង​ទៅ​ជាមួយ​ផង ។ ​

អត្ថបទសរសេរ ដោយ