ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ច្រើនថ្ងៃហើយ… លុះឃើញវិញ គួរឱ្យខ្លាច​និង​រន្ធត់បំផុត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កាលពី​វេលា​ម៉ោង​១១​ និង១០​នាទី​ថ្ងៃត្រង់ ទី​២៤​ កក្កដា ដែល​ចង​.​ក​នៅ​នឹង​ដើមឈើ ស្ថិត​ត្រង់​ចំណុច​បឹង​ប្ញ​ស្សី…

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កាលពី​វេលា​ម៉ោង​១១​ និង១០​នាទី​ថ្ងៃត្រង់ ទី​២៤​ កក្កដា ដែល​ចង​.​ក​នៅ​នឹង​ដើមឈើ ស្ថិត​ត្រង់​ចំណុច​បឹង​ប្ញ​ស្សី ​ក្នុងភូមិ​ឆ្កែ​ខាំ​ប្រេ​ី​ស ឃំ​ុ​ព្រែកជីក ស្រុក​រុក្ខ​គិរី​ ។

សាកសព​បុរស​នេះ​ត្រូវ​បាន​​គេ​ស្គាល់​ថា ឈ្មោះ​សៅ សុភា អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ-​​ឃំ​ុ​ខាង​លេ​ី​។ សាកសព​មាន​ស្ថានភាព​ស្អុយរលួយ​ទៅ​ហើយ ដែល​ចងក​នឹង​ដើមឈើ​មួយ​កន្លែង​នៅ​ក្នុង​ព្រៃ​ ។ ក្រោយ​ពី​ប្រទះ​ឃើញ​សាកសព​ដ៏​ស្អុយរលួយ​នេះ អ្នក​ភូមិ​ក៏​បាន​រាយ​ការ​ណ៍ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​បានដឹង​ភ្លាម​ៗ​ដែរ​ ។

បើ​តាម​ក្រុម​គ្រួ​សារបាន​ប្រាប់​សមត្ថកិច្ច​ថា ឈ្មោះ​សៅ សុភា បាន​បាត់​ខ្លួន​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​១៦ ​កក្កដា ​រហូត​មក ​ដោយ​គ្មាន​ដំណឹង​ឡើយ លុះ​នៅ​ថ្ងៃ​ទី​២៤​កក្កដា ទើប​អ្នក​ភូមិ​ប្រទះ​ឃើញ តែ​បាន​ក្លាយជា​សាកសព​ស្អុយ​រលួយ​ទៅ​ហើយ ​។

ក្រោយ​ពេល​ពិនិត្យ ​សមត្ថកិច្ច​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​អំពី​មូលហេតុ​ពិត​នៃ​ការ​ស្លាប់​របស់​បុរស​ខាងលើ​នេះ​នៅឡើយ​ទេ​ ។​ ប៉ុន្តែ​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ តាម​ការ​បំភ្លឺ​ខ្លះ​ៗ​ពី​អ្នក​ភូមិថា ជន​រង​គ្រោះ​ជា​មនុស្ស​ប្រេ​ី​ប្រាស់​គ្រឿងញៀន ហើយ​ការ​ស្លាប់​នេះ ​ទំនង​ដោយសារ​បែក​ថ្នាំ​នេះឯង​។

ទោះយ៉ាងណា ​ក្រោយ​ពេល​ពិនិត្យ​កន្លែង​កើតហេតុ មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ ។

អត្ថបទសរសេរ ដោយ