ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកពីណា​ពី​ណី​ហ្នឹង​បានជា​ទៅ​ជល់​ឡាន​ដឹក​សំរាម​ពីក្រោយ​អ​ញ្ចឹ​ង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​អោយ​មាន​អ្នក​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់ ដែល​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​លើ​ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ដំណាក់​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​អោយ​មាន​អ្នក​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់ ដែល​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​លើ​ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ដំណាក់​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ពណ៌​លឿង​មួយ​គ្រឿង បាន​បើក​ប្រមូល​សំរាម​តាម​ផ្លូវ​វ៉េ​ង​ស្រេង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​មាន​គ្នីគ្នា​បី​នាក់ ។

លុះដល់​រថយន្ត​បើក​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​បុរស​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក់​ស៊ុ​យ​សុ​គី​និ​ច ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 2FA-9239 បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ហើយ​​ល្បឿន​លឿន ព្រមទាំង​ស្រវឹង​ផង​នោះ​ធ្វើ​អោយ​ម៉ូតូ​បាន​ជ្រុល​បុក​នឹង​រថយន្ត​ដឹក​សំរាម​របស់​​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ចំ​ពីក្រោយ​បណ្តាល​អោយ​ម៉ូតូ​ដួល​បាក់​ខ្នង​ខាង​មុខ ព្រមទាំង​ធ្វើ​អោយ​អ្នក​បើក​​ម៉ូតូ​រង​របួស​បែកក្បាល សន្លប់​ស្តូកស្តឹង ចំណែក​អ្នក​អង្គុយ​ខាងក្រោយ​រង​របួសរ​លាត់ដៃរ​លាត់​ជើង ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជន ។

រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​នៅ​ពេល​បង្ក​គ្រោះថ្នាក់​រួច​ហើយ​គឺ​មិន​បាន​ឈប់​ដោះស្រាយ​នៅ​កន្លែង​កើតហេតុ​ទេ បាន​បើករថយន្ត​គេច​ពី​កន្លែង​កើតហេតុ​១០០​ម៉ែត្រ​ក៏​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​ឃាត់​រថយន្ត និង​អ្នកបើកបរ​បាន ។ ពេល​នោះ​ដែរ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​រវល់​តែ​សួរនាំ​ពី​ដំណើររឿង​ធ្វើ​អោយ​អ្នកបើកបរ​រថយន្ត​ឆ្លៀតឱកាស​បាន​គេចខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ​ដោយសារ​តែ​អត់​មាន​ដំណោះស្រាយ រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ់​បាន​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ