ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សើច​លេង​តែ​បងប្អូន​គេ​សោះ…ស្ទុះ​មកវាយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួស​បាក់​ក្តោងច្រមុះ ខណៈ​ដែល​ជិះ​ម៉ូតូ​ទៅ​យកប្រពន្ធ​ទិញ​ម្ហូប​មុខ​រោងចក្រ ហើយ​និយាយ​សើច​លេង​ជាមួយ​បងប្អូន​ស្រី​២​នាក់​ទៀត បែរជា​ជន​ដៃដល់​ម្នាក់​ក្នុង​ចំណោម​គ្នា​២​នាក់​ជិះ​ម៉ូតូ​មក​ដល់​ចោទ​ថា​សើច​ឌឺ ចុះ​វាយ​ជ្រមុជ​ដី បណ្តាល​ឱ្យ​រង​របួស​បាក់​ក្តោងច្រមុះ កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៤ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួស​បាក់​ក្តោងច្រមុះ ខណៈ​ដែល​ជិះ​ម៉ូតូ​ទៅ​យកប្រពន្ធ​ទិញ​ម្ហូប​មុខ​រោងចក្រ ហើយ​និយាយ​សើច​លេង​ជាមួយ​បងប្អូន​ស្រី​២​នាក់​ទៀត បែរជា​ជន​ដៃដល់​ម្នាក់​ក្នុង​ចំណោម​គ្នា​២​នាក់​ជិះ​ម៉ូតូ​មក​ដល់​ចោទ​ថា​សើច​ឌឺ ចុះ​វាយ​ជ្រមុជ​ដី បណ្តាល​ឱ្យ​រង​របួស​បាក់​ក្តោងច្រមុះ កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​រោងចក្រ​ដើម​ពោធិ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ សឿ​ន សុខ​លី ហៅ​លន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ  ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​សណ្តែក សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ និង​ប្រពន្ធ​ឈ្មោះ ស៊ី​ម ចាន់​ថេ អាយុ​២៨​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ​ជាមួយ​គ្នា មានស្រុក​កំណើត ភូមិ​២ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​ជន​រង​គ្រោះ​អះអាង​ថា អតីត​ធ្វើ​ការងារ​រោងចក្រ​ជាមួយ​គ្នា ហើយ​បាន​ឈប់​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ស្គាល់​តែ​មុខ មិន​ស្គាល់ឈ្មោះ ស្នាក់​នៅ​ម្តុំ​កន្លែង​កើតហេតុ ។

តាម​សម្តី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​ពី​មុន​មកខ្លួន និង​ជនសង្ស័យ​​ធ្លាប់​ធ្វើការ​រោងចក្រ​ជាមួយ​គ្នា​ក៏​ពិតមែន តែ​មិន​ដែល​ស្គាល់ឈ្មោះ ហើយ​ក៏​មិន​ដែល​មាន​ទំនាស់​អ្វី​ជាមួយ​ជនសង្ស័យ​ពី​មុន​មក​ដែរ ស្រាប់តែ​នៅ​យប់​ថ្ងៃ​កើតហេតុ ពេល​ដែល​ចេញពី​ការងារ​ថែម​ម៉ោង ប្រពន្ធ​គាត់​ដើរទៅ​រក​ទិញ​ម្ហូប​ក្បែរ​នោះ​មុន ​គាត់​រួម​ជាមួយ​ប្អូនស្រី និង​មិត្ត​រួមការ​ងារ​ជិះ​ម៉ូតូ​បណ្តើរ អម​ជាមួយ​ប្អូន​ៗ​ដើរ​ថ្មើរជើង​និយាយ​គ្នា​សើច​លេង​បណ្តើរ លុះ​ទៅ​ដល់​កន្លែង​ប្រពន្ធ​ទិញ​ម្ហូប គ្រាន់តែ​ឈប់​ម៉ូតូ​ភ្លាម ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​គ្នា​២​នាក់​ជិះ​ម៉ូតូ​ឈប់​ភ្លាម​ដែរ រួច​ចុះ​មក​ចោទប្រកាន់​គាត់​ថា​សើច​ឌឺ ស្ទុះ​វាយ​ចាប់​ជ្រ​មុជ​នឹង​ដី បណ្តាល​ឲ្យ​របួស​បាក់​ក្តោងច្រមុះ ហើយ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​រួម​ជាមួយ​បងប្អូន​ក្រុម​គ្រួសារ​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​២​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ