ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាន​ស្លា.ប់ និង​៣​នាក់​ទៀត​របួសធ្ងន់ ក្នុង​ករណីរ​គ្រោះថ្នាក់​ចរាចរណ៍

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ប៉ះ​ជាមួយ​គោ​យន្ត​កន្ត្រៃ កាលពី​ថ្ងៃ​ទី​២២ ខែ​ក​ក្ត​ដា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ផ្លូវកែង​ស្រះ​ទឹក…

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ប៉ះ​ជាមួយ​គោ​យន្ត​កន្ត្រៃ កាលពី​ថ្ងៃ​ទី​២២ ខែ​ក​ក្ត​ដា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ផ្លូវកែង​ស្រះ​ទឹក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ស្ថិត​ក្នុងភូមិ​ត្មាត​ប៊ើ​យ ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ រថយន្ត​ម៉ាក HILUX REVO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-5282 បើកបរ​ក្នុង​ល្បឿន​លឿន ទើប​ជ្រុល​មក​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​ពេញ​មួយ​ទំហឹង ប​ណ្តោ​ល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​។ ចំណែក​៣​អ្នក​ទៀត​រង​របួសធ្ងន់ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ជួយ​សង្គ្រោះ​ភ្លាម​ៗ នៅ​មណ្ឌល​សុខភាព​តា​កឹង ស្ថិត​ក្នុងស្រុក​គូ​លេ​ន ខេត្តព្រះវិហារ​។

សមត្ថកិច្ច​បញ្ជាក់​ថា បុរស​ដែល​ស្លាប់​នៅ​នឹង​កន្លែង​មានឈ្មោះ ហ៊ោ ណេ​ង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រីឯ​អ្នក​រង​របួស​ទី​១-​ឈ្មោះ យៀ​ប ថី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ទី​២-​ឈ្មោះ ណេ​ង ស៊ី​នុ​ត ភេទ​ប្រុស អាយុ​៥​ឆ្នាំ ទី​៣-​ឈ្មោះ ថុ​ល ថក់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ អ្នក​ទាំងអស់​រស់នៅ​ភូមិ​ជាំ​ស្រែ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

ចំណែក​ម្ចាស់​រថយន្ត​បង្ក ក្រោយ​ពី​បង្កហេតុ​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុកចោល​រថយន្ត​នៅ​នឹង​កន្លែង ហើយ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ រកមុខ​សញ្ញា​ម្ចាស់​រថយន្ត​ដែល រត់គេច​ខ្លួន​នោះ ដើម្បី​ឲ្យ​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។ ចំណែកឯ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​មណ្ឌល​សុខភាព​តាំ​កឹង រង់ចាំ​សាច់ញាតិ ទៅ​ទទួលយក​មក​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ