ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

6ចំណុច​ជួយ​នាយ​ច្រ​ម៉ក់​ឱ្យ​កាន់​តែ​រឹង​មាំ​​

11 ឆ្នាំ មុន

តើ​​​សុខ​ភាព​បុរស​ទាំង​ឡាយ​ធ្លាប់​មាន​អា​រម្មណ៍​អៀន​ខ្មាស​ដែល​ខ្លួន​មិន​អាច​ផ្តល់​ការ​សប្បាយ​ឱ្យ​នា​រី​ជា​ដៃ​គូ​ដោយ​អា​ប្អូន​តូច​រឹង​មិន​គ្រប់​គ្រាន់​ដែរឬ​​ទេ ? ជា​​ការ​ពិត​ណាស់ បុរស​នៅ​ពេល​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ នឹង​ជួប​បញ្ហា​បែបនេះ​ជា​មិ​ន​ខាន​ ។ ស្រប​ពេល​នោះ​ សមត្ថ​ភាព​ផ្តល់​ក្តី​សប្បាយ​នៅ​​លើ​គ្រែ​ឱ្យ​ដៃ​គូ​​ក៏​នឹង​រង​ការ​ប៉ះ​ពាល់​ផងដែរ ។​​ បុរស​ត្រូវ​ចង​ចាំ​ថា ភាព​រឹង ​និង​កាន់​តែ​រឹង​

តើ​​​សុខ​ភាព​បុរស​ទាំង​ឡាយ​ធ្លាប់​មាន​អា​រម្មណ៍​អៀន​ខ្មាស​ដែល​ខ្លួន​មិន​អាច​ផ្តល់​ការ​សប្បាយ​ឱ្យ​នា​រី​ជា​ដៃ​គូ​ដោយ​អា​ប្អូន​តូច​រឹង​មិន​គ្រប់​គ្រាន់​ដែរឬ​​ទេ ? ជា​​ការ​ពិត​ណាស់ បុរស​នៅ​ពេល​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ នឹង​ជួប​បញ្ហា​បែបនេះ​ជា​មិ​ន​ខាន​ ។ ស្រប​ពេល​នោះ​ សមត្ថ​ភាព​ផ្តល់​ក្តី​សប្បាយ​នៅ​​លើ​គ្រែ​ឱ្យ​ដៃ​គូ​​ក៏​នឹង​រង​ការ​ប៉ះ​ពាល់​ផងដែរ ។​​ បុរស​ត្រូវ​ចង​ចាំ​ថា ភាព​រឹង ​និង​កាន់​តែ​រឹង​របស់​នាយ​ច្រ​ម៉ក់​ក្នុង​ពេល​ខ្លួន​កំពុង​បំ​ពេញ​ប្រតិបត្តិ​ការ​នៅ​តំបន់​ប្រ​ឡោះ​ភ្លៅ​ គឺ​ជា​អ្វី​មួយ​ដែល​នា​រី​ចង់​បាន​បំ​ផុត ។​ដើម្បី​ធ្វើ​ឱ្យ​នាយ​ច្រ​ម៉ក់​ឆ្លើយ​តប​នឹង​ការ​ចង់​បាន​​របស់​នារី​ជា​ដៃ​គូ​​ អ្នក​គួរ​អនុ​វត្ត​ដំណោះ​ស្រាយ​៦​ចំ​ណុចដូច​ខាង​ក្រោម​ ៖

១- ពិ​និត្យ​លើ​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​៖ ការ​ផ្លាស់​ប្តូរ​ជា​ធម្ម​តា​​លើ​របប​អា​ហារ​ទទួល​ទាន​ពិត​ជា​អាច​បង្កើន​ថាម​ពល​សិច និង​បង្កើន​ភាព​រឹង​មាំ​ដល់​នាយ​ច្រ​ម៉ក់​ ។ អា​ហារ​ដែល​ផ្តល់​អត្ថ​ប្រ​យោជន៍​បែប​នេះ​មាន​ដូច​ជា  ផ្លែ​ចេក ស៊ុត ពពួក​សណ្តែក​មាន​ជាតិ​ប្រេង ផ្លែfigs(ស្រដៀង​ផ្លែល្វា) ខ្ទឹម​បា​រាំង​និង​ម្ទេស​ជាដើម ។​

២- ត្រូវ​ហាត់​ប្រាណ​ឱ្យ​បាន​ទៀង​ទាត់ ៖ នាយ​ច្រ​ម៉ក​់​ត្រូវ​ការ​ចាំ​បាច់​ណាស់​នូវ​ការ​ហាត់​ប្រាណ​ ។ បុរស​ដែល​មាន​សុខ​ភាព​ល្អ​គឺ​តែង​តែ​មាន​សកម្ម​ភាព​សិច​ល្អ​ដែរ ។​ ហាត់​ប្រាណ​ជា​មធ្យោ​បាយ​ល្អ​មួយ​ជួយ​បង្កើន​ចំណង់​និង​កម្លាំង​ផ្លូវ​ភេទ​ ។ វា​អាច​ជួយ​កាត់​បន្ថយ Stress​ដែល​គេ​ដឹង​ថា​ ជា​ឃាតកសម្លាប់​ភាព​រឹង​របស់​នាយ​ច្រ​ម៉ក់​ និង​ព្រម​ទាំង​ជួយ​ជំ​រុញ​ផលិត​កម្ម​អ័រ​ម៉ូន Testoteroneក្នុង​រាង​កាយផងដែរ​ ។

៣-គួរ​ជៀស​វាង​ការ​ជក់​បា​រី​និង​ទទួល​ទាន​គ្រឿង​ស្រ​វឹង ៖ ទាំង​នេះ​ជា​ដំ​បូន្មាន​ដែល​មនុស្ស​ទូ​ទៅ​បាន​ឮរាប់​លាន​ដង​ទៅ​ហើយ ។ ជក់​បា​រី​គឺ​បន្ថយ​ចល​នា​ឈាម​រត់​ក្នុង​រាង​កាយ​ និង​ធ្វើ​ឱ្យ​សម​ត្ថ​​ភាព​សួតធ្លាក់​ចុះ ។ បន្ថែម​ពី​លើ​នេះ​ទៀត វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សមត្ថ​ភាព​ឡើង​រឹង​និង​ស្ថិរ​ភាព​រឹង​របស់​នាយ​ច្រ​ម៉ក់ ។​ ចំណែក​គ្រឿង​ស្រ​វឹង​វិញ​គឺ​ធ្វើ​ឱ្យ​រាង​កាយ​ស្ពឹក​ហើយ​ទី​បំ​ផុត​​នាំ​ទៅ​រក​បញ្ហា​លិង្គ​មិន​ងើប ។​

៤- មិន​ត្រូវ​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​សម្រើប​ញឹក​ញាប់​ពេក​ទេ ៖ សម្រើប​​ច្រើន​ជ្រុល​ និង​ជា​ញឹក​ញាប់​​អាច​ធ្វើ​ឱ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ ។ ចូរ​សន្សំ​ទុក​សម្រាប់សិច​ក្នុង​ពេល​ពិត​ប្រាកដ​ណា​មួយ ។​ ភាព​រឹង​និង​ក្តួត​ច្រើន​ដង​នាំ​ឱ្យ​នាយ​ច្រម៉ក់​ចុះ​ខ្សោយ​នៅ​ថ្ងៃ​បន្ទាប់ ។

៥- ត្រូវ​ចេះ​ជ្រើស​យក​ក្បាច់​រួម​ភេទ​ដែល​ត្រឹម​ត្រូវ​៖ ក្បាច់​ដូច​ជា ទស្សនា​សួន​ឧទ្យាន​ ក្បាច់​ឆ្កែ​គឺ​ជា​ជម្រើស​ល្អ​ដ្បិត​វា​បង្ក​ភាព​ងាយ​ស្រួល​ដល់​លំ​ហូរ​ឈាម​​ និង​​ធ្វើ​ឱ្យ​នាយ​ច្រ​ម៉ក់​កាន់​​តែ​រឹង​មាំ​ ។

៦- ជៀស​វាង​ស្លៀក​ខោ​ក្នុង​ដែល​រឹត​តឹង​ខ្លាំង​៖ ក្នុង​ពេល​ដេក សុ​ភាព​បុរស​មិន​គួរ​ស្លៀក​ខោ​ក្នុង​ដែល​រឹតតឹង​ណែននោះ​ទេ​ដ្បិត​វា​នឹង​ធ្វើ​ឱ្យ​រំ​ខាន​ដល់​លំ​ហូរ​ឈាម​ទៅ​កាន់​ជា​លិ​កា​លិង្គ​ប៉ះ​ពាល់​ដល់​ភាព​រឹង​របស់​វា ។ ឯចំណុច​សំ​ខាន់​មួយ​ទៀតគឺ​ត្រូវ​បញ្ឈប់​ការ​គិត​ពី​បញ្ហា​នាយ​ច្រ​ម៉ក​់មិន​រឹងគ្រប់​គ្រាន់​​​ហើយ​ផ្លាស់​ប្តូរ​បែប​បទ​រស់​នៅ​ដែល​ផ្តល់​ភាព​សប្បាយ​ៗ​ច្រើន​ដល់​ជី​វិត ៕