ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ហើយ​រន្ធត់! ភ្លើង​ឆេះ​​ព័ទ្ធ​ក្រុង​ស្លា.ប់​ដល់​៥០​នាក់

5 ឆ្នាំ មុន

ប្រទេស​ក្រិ​ក ៖​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សាហាវ ដែល​កាលពី​ថ្ងៃ​ទី​២៣ ​កក្កដា រាតត្បាត​ជុំវិញ​ទីក្រុង​អា​ថែ​ន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​យ៉ាងតិច​៥០​នាក់ ក្រោយ​រក​ឃើញ​សាក​សព​មនុស្ស​២៦​នាក់ ក្នុង​ទីធ្លា​នៃ​វីឡា​មួយ​នៅ​ក្រុង​ម៉ា​ទី ហើយ​មនុស្ស​យ៉ាងតិច​១៧២​នាក់​រង​របួស​។​ នេះ​ជា​ការ​ប្រកាស​នា​ពេល​យប់​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក្រិ​ក​លោក…

ប្រទេស​ក្រិ​ក ៖​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សាហាវ ដែល​កាលពី​ថ្ងៃ​ទី​២៣ ​កក្កដា រាតត្បាត​ជុំវិញ​ទីក្រុង​អា​ថែ​ន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​យ៉ាងតិច​៥០​នាក់ ក្រោយ​រក​ឃើញ​សាក​សព​មនុស្ស​២៦​នាក់ ក្នុង​ទីធ្លា​នៃ​វីឡា​មួយ​នៅ​ក្រុង​ម៉ា​ទី ហើយ​មនុស្ស​យ៉ាងតិច​១៧២​នាក់​រង​របួស​។​ នេះ​ជា​ការ​ប្រកាស​នា​ពេល​យប់​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក្រិ​ក​លោក DIMITRIS TZANAKOPOULOS​។

ក្នុង​សារ​តាម​ទូរទស្សន៍​មួយ អ្នកនាំពាក្យ​រូប​នោះ​គូសបញ្ជាក់​ថា ជន​រង​គ្រោះ​ភាគច្រើន​ជាប់​ក្នុង​ភ្លើង​នៅ​តំបន់​ម៉ា​ទី​ចម្ងាយ​៤០​គីឡូម៉ែត្រ​ខាងជើង​ក្រុង​អា​ថែ​ន​។​ អ្នក​ទាំងនេះ​ខ្លះ​ជាប់​ក្នុងផ្ទះ​ខ្លះ​ទៀត​ ស្ថិត​ក្នុង​រថយន្ត​រត់គេច​ចេញ​ពុំ​រួច​។ ​អ្នក​របួស​១១​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

អាជ្ញាធរ​កំពុង​តែ​បន្ត​ប្រតិបត្តិការ តាម​រុករក​ជន​រង​គ្រោះ​ថ្មី​ៗ​និង​ជម្លៀស​មនុស្ស​ចេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ