ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​លំ​ហាត់​ប្រាណ​ពី​វ័យ​កុ​មារ​ភាព​​4​ដង​1សប្តាហ៍​ជួយ​ទប់​ស្កាត់​ជំ​ងឺ​ភ្លេច​ភ្លាំង-បង្កើន​ថាម​ពល​ខួរ​ក្បាល​បាន​​1/3

11 ឆ្នាំ មុន

ការ​ហាត់​ប្រាណ​ពេញ​មួយ​ជី​វិត​ មិន​ត្រឹម​តែ​ជួយ​​ឱ្យ​សុខ​ភាព​បេះ​ដូង​បាន​ល្អ​ប្រ​សើរ​និង​រាង​កាយ​សម​សួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​ជួយ​បង្កើន​ថាម​ពល​ខួរ​ក្បាល​ទប់​ស្កាត់​បាន​ជំ​ងឺ​ភ្លេច​ភ្លាំង​ទៀត​ផង ។​​ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យា​ល័យ King’s College London​ចក្រ​ភព​អង់​គ្លេសបាន​បង្ហាញ​ថា​​ ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​ឱ្យ​បាន​ទៀង​ទាត់​​ពី​៤​ដង​ឡើង​ទៅ​ក្នុង​មួយ​សប្តាហ៍​

ការ​ហាត់​ប្រាណ​ពេញ​មួយ​ជី​វិត​ មិន​ត្រឹម​តែ​ជួយ​​ឱ្យ​សុខ​ភាព​បេះ​ដូង​បាន​ល្អ​ប្រ​សើរ​និង​រាង​កាយ​សម​សួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​ជួយ​បង្កើន​ថាម​ពល​ខួរ​ក្បាល​ទប់​ស្កាត់​បាន​ជំ​ងឺ​ភ្លេច​ភ្លាំង​ទៀត​ផង ។​​ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យា​ល័យ King’s College London​ចក្រ​ភព​អង់​គ្លេសបាន​បង្ហាញ​ថា​​ ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​ឱ្យ​បាន​ទៀង​ទាត់​​ពី​៤​ដង​ឡើង​ទៅ​ក្នុង​មួយ​សប្តាហ៍​ចាប់​ពី​វ័យ​កុ​មារ​ភាព​ (​អា​យុ១១ឆ្នាំ​ឡើង​ទៅ​)​ នឹង​ជួយ​ធ្វើឱ្យ​ល្អ​ប្រ​សើរ​ដល់​ថាម​ពល​ខួរ​ក្បាល​១/៣​ ពេល​ឈាន​ដល់​វ័យ​៥០​ឆ្នាំ​ ។​

ការ​សិក្សា​ដែល​ចំ​ណាយ​ពេល​៤០​ឆ្នាំ​លើ​ក្មេង​អាយុ​ចាប់​ពី​១១ឆ្នាំ​ឡើង​ប្រ​មាណ​ជាង​៩​ពាន់​នាក់​បាន​បង្ហាញ​ថា ក្រុម​ដែល​ហាត់​ប្រាណ​ទៀង​ទាត់​រាល់​សប្តាហ៍​ មុខ​ងារ​យល់​ដឹង​ខួរ​ក្បាល​របស់​គេ​បាន​ល្អ​ប្រ​សើរ​ច្រើន​នៅ​ពេល​ឈាន​ដល់​​វ័យ​៥០​ឆ្នាំ​ ធៀប​ទៅ​នឹង​ក្រុម​ដែល​ហាត់​ប្រាណ​២ឬ​៣​ដង​ក្នុង​មួយ​ខែ ។​ សម្រាប់​បុរស​ ថាម​ពល​ខួរ​ក្បាល​របស់​គេ​បាន​ល្អ​ប្រសើរ​ដល់​១/៣​​ខណៈ​ស្ត្រី​បាន​២៥​ភាគ​រយ ។​

អ្នក​ដឹក​នាំ​ការ​សិក្សា​ វេជ្ជ​បណ្ឌិត​ Alex Dreganបាន​ថ្លែង​ថា​៖«លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​​នេះ​បង្ហាញ​ថា ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​ណា​មួយ​គឺ​សុទ្ធ​តែ​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​មុខ​ងារ​យល់​ដឹង ។​ ការ​ណែ​នាំ​ក្នុង​ពេល​បច្ចុប្បន្ន​គឺ​តម្រូវឱ្យ​យើង​ហាត់ឱ្យ​បាន​៣០​នា​ទី​ និង​៥​ដង​​ក្នុង​មួយ​សប្តាហ៍​ ។ ប៉ុន្តែ​តាម​លទ្ធ​ផល​លើក​នេះ​បញ្ជាក់​ថា យើង​មិន​ចាំ​បាច់​ធ្វើ​ច្រើន​ដូច្នោះ​ទេ​ ។ ផ្ទុយ​មក​វិញ ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​តែ​ម្តង​ក្នុង​មួយ​សប្តាហ៍​ក៏​ទទួល​បាន​ផល​​ដែរ ។​

សម្រាប់​បុរស​ដែល​ហាត់​ប្រាណ​ទៀង​ទាត់ អត្រា​ចុះ​ថយ​មុខ​ងារ​យល់​ដឹង​របស់​គេ​នៅ​ពេល​ឈាន​ដល់​វ័យ​៥០​ឆ្នាំ​កាត់​បន្ថយ​បាន​១/៣​ខណៈ​ស្ត្រី​បាន​១/៤ »​​​។​ លោក​វេជ្ជ​បណ្ឌិត​បាន​បន្ថែម​ថា ៖«អត្ថ​ប្រ​យោជន៍​នៃ​ការ​ហាត់​ប្រាណ​​នឹង​បង្ហាញ​ឱ្យ​ឃើញ​ពិត​ប្រា​កដ​នៅ​ពេល​យើង​ឈាន​ដល់​វ័យ​៥០​ឆ្នាំ​ឡើង​ទៅ ។​ យ៉ាង​ណា​ក៏​ដោយ គេ​មិន​គួរ​ចាប់​ផ្តើម​ការ​ហាត់​ប្រាណ​ជា​លើក​ដំ​បូង​ដោយ​ប្រើ​កម្លាំង​ខ្លាំង​និង​រយៈ​ពេល​យូរ​ឡើយ »៕