ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​បែប​ណា​ដើម្បី​សម្រប​ខ្លួន​នឹង​ភាព​ភាន​តឹង​ក្នុង​ចិត្ត​(stress)និង​ការ​​បរា​ជ័យ​ ?

11 ឆ្នាំ មុន

ការបរា​ជ័យ​និង​ភាព​តាន​តឹង​ក្នុង​ចិត្ត​(stress)​គ​​ឺ​ជា​ចំណែក​ពីរ​ដែល​ញ៉ាំង​ឱ្យ​​សមត្ថ​ភាព​​យល់​ដឹង​ត្រូវ​របស់​បុគ្គល​​ម្នាក់​បាត់​បង់​ ជា​ពិ​សេស​គឺ​ធ្វើ​ឱ្យ​​បុគ្គល​នោះ​​​ខ្វះ​ខាត​អ័រ​ម៉ូន​រីក​រាយ ។ ​ភាព​​គ្មាន​ទំ​នាក់​ទំ​នង​ល្អ​ ការ​មិន​ចុះ​សម្រុង​គ្នា​ជា​មួយ​ឪពុក​ម្តាយ​បងប្អូន​ប្រុស​ស្រី ឬ​រង​សម្ពាធ​នៅ​កន្លែង​ធ្វើ​ការ ​ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​កត្តា​ជំ​រុញ​ឱ្យ​កើត​មាន​ភាព​តាន​តឹង​ក្នុង​ចិត្ត​ក៏​ដូចជា​ការ​បរា​ជ័យ ។ យ៉ាង​ណា​ក៏​

​ការបរា​ជ័យ​និង​ភាព​តាន​តឹង​ក្នុង​ចិត្ត​(stress)​គ​​ឺ​ជា​ចំណែក​ពីរ​ដែល​ញ៉ាំង​ឱ្យ​​សមត្ថ​ភាព​​យល់​ដឹង​ត្រូវ​របស់​បុគ្គល​​ម្នាក់​បាត់​បង់​ ជា​ពិ​សេស​គឺ​ធ្វើ​ឱ្យ​​បុគ្គល​នោះ​​​ខ្វះ​ខាត​អ័រ​ម៉ូន​រីក​រាយ ។ ​ភាព​​គ្មាន​ទំ​នាក់​ទំ​នង​ល្អ​  ការ​មិន​ចុះ​សម្រុង​គ្នា​ជា​មួយ​ឪពុក​ម្តាយ​បងប្អូន​ប្រុស​ស្រី ឬ​រង​សម្ពាធ​នៅ​កន្លែង​ធ្វើ​ការ ​ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​កត្តា​ជំ​រុញ​ឱ្យ​កើត​មាន​ភាព​តាន​តឹង​ក្នុង​ចិត្ត​ក៏​ដូចជា​ការ​បរា​ជ័យ ។ យ៉ាង​ណា​ក៏​ដោយ យើង​គ្រប់​គ្នា​ទទួល​ស្គាល់​ថា ខ្លួន​​ពិត​ជា​ពិ​បាក​គេច​ផុត​ពី​កត្តា​ទាំង​នេះ​ខ្លាំង​ណាស់ ។​ ដូច្នេះ​យើង​សូម​ណែ​នាំ​ជា​គំនិត​យោ​បល់​៦​ចំណុច​ដែល​ប្រ​ហែល​ជា​អាច​មាន​អត្ថ​ប្រ​យោជន៍​ទប់​ទល់​នឹង Stress ៖

១- ទទួល​ទាន​ដំ​​ណេក​ឱ្យ​​បាន​ច្រើន​ម៉ោង ៖ ទទួល​ទាន​ដំ​ណេក​ឆ្អែត​គឺ​ជា​វិ​ធី​សាស្ត្រ​ព្យាបាល​ដ៏​ល្អ​មួយ​សម្រាប់​ស្ទើរ​គ្រប់​បញ្ហា​ផ្លូវ​ចិត្ត​ដោយ​យ៉ាង​ហោច​ណាស់​ក៏​បាន​មួយ​រយៈ​ពេល​ដែរ ។​ ក្នុង​ន័យ​នេះ​ យើង​មិន​និយាយ​ទៅ​រក​ការ​ប្រើ​ថ្នាំ​ងងុយ​ដេក​នោះ​ទេ​ ប៉ុន្តែ​គឺ​ជា​ការ​សម្រាក​ខួរ​ក្បាល​ដើម្បី​លាង​ឱ្យ​ជ្រះ​មន្ទិល​ទាំង​ឡាយមុន​នឹង​ចាប់​ផ្តើម​ថ្ងៃ​ថ្មី ។

២- ព្យាយាម​គិត​រឿង​អ្វី​ៗ​ក្នុង​ផ្លូវ​វិជ្ជ​មាន​ ៖ ការ​បដិ​សេធ​ន៍​មិន​ទទួល​យក​ារ​បរា​ជ័យ​ឬ​​ការ​គិត​​ក្នុង​ផ្លូវ​អវិជ្ជ​មានចំពោះ​ការ​បរា​ជ័យ​ នឹង​អូ​ស​ទាញ​អ្នក​ឱ្យ​ធ្លាក់​ក្នុង​ភាព​អស់​សង្ឃឹម​ជួប​បញ្ហា Stress​ជា​មិន​ខាន ។ ជា​ជំ​នួស​មក​វិញ អ្នក​​​គួរ​ទទួល​យក​នូវ​ការ​​បរា​ជ័យ​របស់​ខ្លួន​និង​ត្រូវ​តែ​សុទិដ្ឋ​ិ​និយម ។​ បន្ថែម​ពី​លើ​នេះ​ទៀត ចូរ​ចាប់​ផ្តើម​ទូន្មាន​ខ្លួន​ឯង​ថា អ្វី​ដែល​កើត​មាន​នៅ​ជុំ​វិញ​ខ្លួន​គឺ​ជា​រឿង​ល្អ​។ ត្រង់​ចំ​ណុច​នេះ​ យើង​ចង់​និយាយ​ថា ការ​សមា​ធិ​អា​រម្មណ៍​ជា​វិធី​សាស្ត្រ​ល្អ​មួយ​បំ​បាត់​ Stress ។

៣- ចូរ​កុំ​ព្យាយាម​ផ្តោត​លើ​ការ​សម្រេច​ឱ្យ​ខាង​តែ​បាន​នូវ​គោល​ដៅ​របស់​ខ្លួន​ខ្លាំង​ពេក​៖ និយាយ​ពី​គោល​ដៅ​ឬវត្ថុ​បំ​ណង​ មិន​ទាន​់​មាន​បុគ្គល​ណា​ម្នាក់​លើ​ផែន​ដី​នេះ​ដែល​ថាមិន​ធ្លាប់​ភ្លក្ស​រស​ជាតិ​ភាព​បរា​ជ័យ​នោះ​ទេ ។​ ផ្ទុយ​មក​វិញ​ ប្រ​សិន​ជា​អ្វី​ដែល​យើង​គិត​វា​ស្ថិត​នៅ​ជា​ការ​សុបិន​ បើ​ទោះ​ណា​ជួប​ភាព​បរា​ជ័យ​ផ្ទួន​ៗ​ក្តី​​​ក៏​មិន​អាច​ប៉ះ​ពាល់​ខ្លាំង​លើ​ផ្លូវ​ចិត្ត​ឡើយ ។​

៤- បង្ហាញ​ភាព​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត​ដល់​​អ្នក​ដទៃ ៖ ជា​និច្ច​កាល​ អ្នក​មិន​ត្រូវ​និយា​យ​ឬ​ធ្វើ​អ្វី​មួយ​ដោយ​ត្រគោះ​បោះ​បោក​នោះ​ទេ ។ ការ​​​សម្តែង​កំ​ហឹង​របស់​ខ្លួន​នៅ​ក្នុង​ឫកពា​មួយ​ដែល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​និង​ធ្វើ​ឱ្យអ្នក​ណា​ម្នាក់​ដឹង​ថា ទង្វើ​របស់​គេ​មិន​ត្រឹម​ត្រូវ​ វា​អាច​ជា​រឿង​​ល្អ​ប្រ​សើរ​ជាង​ការ​សម្តែង​កំ​ហឹង​ដាក់​ពួក​គេ​ ។

៥- មិន​ត្រូវ​វាយ​តម្លៃ​ហេតុ​ការ​ណ៍​យក​​ជា​ការ​ពិត​តែ​ម្នាក់​ឯង​ ៖វា​ជា​រឿង​សាមញ្ញ​ដែល​មនុស្ស​គ្រប់​រូប​រមែង​ជួប​បញ្ហា Stress ខណៈ​ពួក​គេ​បា​រម្ភ​​​និង​យល់​ឃើញ​ក្នុង​​ផ្លូវ​មិន​ល្អ​នូវ​ហេតុ​ការ​ណ៍​ណា​មួយ​ដោយ​ខ្លួន​ឯង​ ។ គ្រាន់​តែ​អនុ​វត្ត​គម្រោង​មួយ​មិន​ជោគ​ជ័យ​ អ្នក​ក៏​គិត​ថា ខ្លួន​ពិត​ជា​ត្រូវ​ទទួល​ការ​ស្តី​បន្ទោស​ជា​មិន​ខាន​ ។ មនុស្ស​មួយ​ចំ​នួន​គ្រាន់​តែ​ពាក្យ​សម្តី​​និយាយ​លេង​ក៏​យក​មក​ដាក់​ក្នុង​ចិត្ត​គិត​ពេញ​មួយ​ថ្ងៃ​ដែរ ។ ការគិត​និង​យល់​ឃើញ​តែ​ម្នាក់ឯង​បែបនេះ​ នឹង​មិន​ធ្វើ​ឱ្យ​ចិត្តស្ងប់​ឡើយ ។ ដរាប​ណា​ ចិត្ត​ពុះ​កញ្ជ្រោល​ នោះ​បញ្ហា​ Stress​ពិត​ជា​​ពិ​បាក​គ្រប់​គ្រង ។​

៦- ផ្តល់​ពេល​ឱ្យ​ខ្លួន​បាន​ឈប់​សម្រាក​បន្ធូរ​អា​រម្មណ៍ ៖ ការ​ឈប់​សម្រាក​វិស្សមកាល​នៅ​ទី​កន្លែង​ណា​មួយ​ដែល​ធ្វើ​ឱ្យ​យើង​ដក​ដង្ហើម​បាន​ស្រួល​គឺ​ពិត​ជា​ល្អ​ ។ ចូរ​ជ្រើស​រើស​តំ​បន់​ភ្នំ​ឬ​មាត់​សមុទ្រ​ជំ​នួស​ឱ្យ​កន្លែង​ដែល​មានមនុស្ស​អ៊ូអរ ៕