ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្វី​ជា​យុទ្ធនាការ «RARE STRIPES» ក្នុង​ការ​ការពារ និង​អភិរក្ស​សត្វ​ខ្លាធំ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​សៅរ៍​ទី ២១ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​បា​​ន​ប្រកាស​ពី​កិច្ចសហការ​ពិសេស​មួយ​ជាមួយ​អង្គការ WWF និង​ម៉ាក​សម្លៀក​បំពាក់…

រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​សៅរ៍​ទី ២១ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​បា​​ន​ប្រកាស​ពី​កិច្ចសហការ​ពិសេស​មួយ​ជាមួយ​អង្គការ WWF និង​ម៉ាក​សម្លៀក​បំពាក់ KENZO ក្នុង​ការ​បង្កើត​ស្នាដៃ​រចនា​ម៉ូត​សម្លៀក​បំពាក់ Rare Stripes ដើម្បី​អបអរ​ទិវា Global Tiger Day (​ទិវា​សត្វ​ខ្លាំ​ធំ​ពិភពលោក​) ហើយ​និង​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្ត​ទុក​ដាក់​ចំពោះ​សត្វ​ខ្លាធំ​ទាំងអស់​ដែល​ជិត​ផុត​ពូជ​នៅ​ទូ​ទាំង​ពិភពលោក​។

ចំនួន​សត្វ​ខ្លាធំ​នៅ​លើ​ពិភពលោក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​កាលពី​សត​វត្សរ៍​មុន​ដោយសារ​តែ​ការ​បរបាញ់​សត្វព្រៃ និង​ការ​បំផ្លាញ​ទីជម្រក​សត្វព្រៃ​គ្មាន​ការ​គ្រប់​គ្រង​។ បច្ចុប្បន្ន​មាននៅ​សល់​សត្វ​ខ្លាធំ​ចំនួន ៣៩០០ ក្បាល​រស់នៅ​ក្នុង​ព្រៃ ប៉ុន្តែ​សត្វ​ខ្លា​ធំ​ទាំងនេះ​បាន​រង​ការ​គំរាមកំហែង​ជា​រៀងរាល់ថ្ងៃ​ដោយសារ​ការ​បរបាញ់​ដើម្បី​ជួញដូរ​សត្វ​ព្រៃ​ដោយ​ខុសច្បាប់​។ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង និង​ការ​ការពារ និង​ជួយ​សង្គ្រោះ​សត្វ​ខ្លាធំ គេ​បាន​រៀបចំ​បង្កើត​ស្នាដៃ​ស្នាដៃ​រចនា​ម៉ូត​សម្លៀក​បំពាក់ Rare Stripes ជា​ផ្នែក​មួយ​នៃ​កិច្ចសហការ​ជា​ដៃគូ​រវាង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ និង​អង្គការ WWF ដែល​ជា​គម្រោង​ផ្តួចផ្តើម​រយៈពេល​ប្រាំមួយ​ឆ្នាំ​ដែល​គាំទ្រ​ដល់​យុទ្ធនាការ TX2 ដែល​ជា​គោលដៅ​ពិភពលោក​ដើម្បី​បង្កើន​ទ្វេ​ដង​ចំនួន​សត្វ​ខ្លាធំ​ត្រឹម​ឆ្នាំ ២០២២ ។

កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៣ ដែល​មាន​សត្វ​ខ្លាធំ ហើយ​រាជ
រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​បង្កើន​ទ្វេ​ដង​ចំនួន​សត្វ​ខ្លាធំ​ទូ​ទាំង​ពិភពលោក ដោយ​បាន​អនុម័ត​លើ​ផែនការ​សកម្មភាព​សង្គ្រោះ​សត្វ​ខ្លាធំ​នៅ​កម្ពុជា ដែល​ផ្តោត​លើ​ការ​នាំ​យក​សត្វ​ខ្លាធំ​ចូល​ទៅ​ក្នុង​តំបន់​វាលទំនាប​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​។

​លោក សេង ទៀក នាយក​អង្គការ WWF មាន​ប្រសាសន៍​ថា “​សត្វ​ខ្លាធំ​គឺជា​សត្វ​ដ៏​អស្ចារ្យ និង​មាន ភាព​ទាក់ទាញ ហើយ​វា​ត្រូវ​បាន​ចាត់ទុកជា សម្បត្តិ​បិ​តិក​ភណ្ឌ​ជាតិ​។

នេះ​​គឺជា​ពេលវេលា​ដែល​ត្រឹមត្រូវ​បំផុត​ដែល​យើង​ទាំងអស់​គ្នា​ដែល​មាន​ទាំង​ក្រុម​ហ៊ុន​ស្រា​បៀ Tiger និង KENZO រួម​គ្នា​ដើម្បី​អភិរក្ស​សត្វ​ខ្លាធំ​នេះ​។ យើងខ្ញុំ​សូម​អោយ​មាន​ការ​​ចូលរួម​ពី​គ្រប់​ស្រទាប់​ទាំងអស់​ដើម្បី​អភិរក្ស​សត្វ​ខ្លាធំ ហើយ​ក៏​សូម​អំពាវនាវ​ដល់​អតិថិជន​ទាំងអស់​អោយ ប​ញ្ឍ​ប់​ការ​ជួញដូរ​សត្វ​ខ្លាធំ និង​សាច់សត្វ​ព្រៃ​ជា​បន្ទាន់ និង​សូម​​អោយ​រាជរដ្ឋាភិបាល​ជួយ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធ​ភាព​អ្នក​ដែល​ដាក់​អន្ទ្រាក់​នៅ​ក្នុង​ព្រៃ ការពារ និង​បង្កើន​ការ​ពិន័យ​ដល់​អ្នក​ដែល​ដាក់​អន្ទាក់​ក្នុង​ព្រៃ​ការពារ​។

លោក​បាន​បន្ថែម​ទៀត​ថា “​អន្ទាក់​គឺជា​ឃាតករ​លាក់​មុខ​ដែល​ឆក់​យក​ជីវិត​សត្វព្រៃ និង​កំពុង​តែ​បំផ្លិចបំផ្លាញ​ជីវិត​សត្វព្រៃ​របស់​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​សត្វព្រៃ​ដែល​មានការ​យក​ចាត់​ទុកដាក់​ខ្ពស់​របស់​ពិភពលោក​ទាំងមូល​”។​

ឆ្នាំ​នេះ ក្រុមហ៊ុន KENZO ដែល​ល្បីល្បាញ​ទូ​ទាំង​ពិភពលោក​ដោយសារ​រូប​សត្វ​ខ្លា​លើ​ម៉ូត​រចនា​រូបតំណាង​របស់​ក្រុមហ៊ុន​នេះ បាន​មក​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ និង​អង្គការ WWF ដើម្បី​គាំទ្រ​កិច្ច​អភិរក្ស​សត្វ​ខ្លាធំ​។ ស្នាដៃ​សិល្បៈ​ដំបូង​បង្អស់​តាម​រយៈ​ការ​បំផុសគំនិត​អំពី​រឿងរ៉ាវ​ជីវិត​សត្វ​ខ្លាធំ​ចំនួន​ប្រាំបី​ក្បាល​មក​ពី​ក្នុង​ព្រៃ នឹង​ផ្សព្វផ្សាយ​ទូ​ទាំង​ពិភពលោក នៅ​តាម​ហាង KENZO នៅ​ផ្សារ​ទំនើប Ginza Six នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ ២០១៨ នេះ​។

លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ “​យើង​ចង់ឱ្យ​ប្រជាជន​ធ្វើ​សកម្មភាព​ជួយ​សង្គ្រោះ​សត្វ​ខ្លាធំ​នៅ​កម្ពុជា ដែល​​ជា​និមិត្តសញ្ញា​ម៉ាក​យីហោ​ដ៏​ពេញ​និយម​របស់​យើង​។ ដោយ​មានការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា យើង​កំពុងធ្វើការ​ជាមួយ​ដៃគូ​ជាមួយ​អង្គការ WWF ម៉ាក​សម្លៀក​បំពាក់ KENZO និង​សិល្បករ​ច្នៃ​ម៉ូត​ដ៏​លេចធ្លោ​ចំនូ​ន​៤​រូប​ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ​ម៉ូត​សម្លៀក​បំពាក់ Rare Stripes ពិសេស​នេះ​ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​ជាស​កល និង​មូលនិធិ​សម្រាប់​ជួយ​សង្គ្រោះ​សត្វ​ខ្លាធំ​។​”

ដោយ​សហការ​ជាមួយ​ប្រធាន​ផ្នែក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់ KENZO គឺ​លោក Humberto Leon និង​លោកស្រី Carol Lim ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​របា​ន​ជ្រើសរើស​សិល្បករ​ល្បី​ឈ្មោះ​ទូ​ទាំង​ពិភពលោក​ចំនួន​បួន​រូប​ដើម្បី​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​ពិសេស​ដែល​មាន​ចំនួន​កំណត់​។ សិល្បករ​ទាំងនេះ​រួម​មាន​៖ សិល្បករ​សហ​សម័យ និង​ជាងចម្លាក់​គឺ លោកស្រី Meryl Smith (​អា​មេ​រិ​ក​) ជាងគំនូរ​និង​អ្នក​រចនា​ម៉ូត​គឺ​កញ្ញា Esther Goh (​សិង្ហ​បុរី​) ជាង​គំនូរ​និង​អ្នក​រចនា​ម៉ូត​គឺ​កញ្ញា Julienne Tan (​កម្ពុជា​) និង​សិល្បករ​រូបភាព​និង​ឌី​ជី​ថ​ល​គឺ​លោក Sean Lean (​ម៉ា​ឡេ​ស៊ី​)​។

មុន​ពេល​ចាប់ផ្តើម​អនុវត្ត​គម្រោង​នេះ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​របា​ន​នាំ​យក​ប្រធាន​ផ្នែក​ច្នៃ​ប្រឌិត និង​សិល្បករ​បួន​រូប​មក​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​អ្នកជំនាញ​សត្វ​ព្រៃ​របស់​អង្គការ WWF ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​ស្ថានភាព​របស់​សត្វ​ខ្លាធំ​។

ស្នាដៃ​សិល្បៈ​ម៉ូត​សម្លៀក​បំពាក់ Rare Stripes នឹង​បង្ហាញ​វត្តមាន និង​ដាក់​លក់ នៅ​ថ្ងៃ​ទី ២១ ខែកក្កដា ចាប់ពី​ម៉ោង ៣ រសៀល នៅ​តាម​បណ្តា​ហាង KENZO មួយ​ចំនួន​នៅ​ទូ​ទាំង​ពិភពលោក​ចាប់ពី​ដើមខែ​សីហា​ខាង​មុខ​នេះ​។

ការ​អបអរសាទរ​ទិវា​សត្វ​ខ្លាធំ​បាន​ប្រារព្ធ​ធ្វើ​នៅ​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃនេះ​នៅ​ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ ២០១៨​។ នៅ​ពេល​ថ្ងៃ សាធា​រណ​ជន​អាច​ចូល​ទស្សនា​ពិព័រណ៍​គំនូរ​សត្វ​ខ្លាធំ ការ​តាំង​បង្ហាញ​ស្នាដៃ​ច្នៃ​ម៉ូត​សំ​ម្លៀ​ក​បំពាក់ KENZO ទទួល​បាន​បទ​ពិសោធន៍​អំពី​ជីវិត​សត្វ​ខ្លាធំ​ជា​លក្ខណៈ​រូបភាព AR និង VR ហើយ​និង​ការ​ធ្វើ​សមាធិ Roar និង Nature និង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​វិចិត្រករ​និង​សិល្បករ​ល្បី​ៗ​។

កម្មវិធី​បង្ហាញ​ម៉ូ​ដ​សម្លៀក​បំពាក់​ដ៏​ពិសេស និង​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ពេល​ល្ងាច​ចាប់ពី​ម៉ោង ៦៖៣០ នាទី​ល្ងាច ដោយ​មានការ​អញ្ជើញ​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បី​ៗ​ប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា​ដូច​ជា​កញ្ញា ឱ​ក សុគន្ធ​កញ្ញា កញ្ញា មាស សុខ​សោភា និង​លោក ឆ​ន សុវណ្ណ​រាជ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ