ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​លិង្គ​ និង​ពងស្វាស​ចោល ដើម្បី​សង្ហា

5 ឆ្នាំ មុន

Metro​ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​អា​ដាម ឃូ​លី​ឃែ​ល​(Adam Curlykale) ជនជាតិ​រុ​ស្ស៊ី អាយុ​៣២​ឆ្នាំ​ ជា​មនុស្ស​ម្នាក់​ចូល​ចិត្ត​សាក់ និង​សាក់​នៅ​ពេញ​ខ្លួន…

Metro​ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​អា​ដាម ឃូ​លី​ឃែ​ល​(Adam Curlykale) ជនជាតិ​រុ​ស្ស៊ី អាយុ​៣២​ឆ្នាំ​ ជា​មនុស្ស​ម្នាក់​ចូល​ចិត្ត​សាក់ និង​សាក់​នៅ​ពេញ​ខ្លួន រួម​ទាំង​គ្រាប់ភ្នែក បាន​សម្រេចចិត្ត​ឲ្យ​គ្រូពេទ្យ​កាត់​ប្រដាប់​ភេទ ពងស្វាស និង​ក្បាល​ដោះ ដោយ​គេ​ផ្ដល់​ហេតុផល​ថា វត្ថុ​ទាំងនេះ​មិន​សមប្រកប​លើ​រាង​កាយ​របស់​ខ្លួន​ទេ ។

ពី​មុន​លោក​អា​ដាម​ត្រូវ​គ្រូពេទ្យ​វិនិច្ឆ័យ​ថា ​កើត​ជំងឺមហារីក​កាលពី​១២​ឆ្នាំ​មុន ទោះបីជា​រូប​គេ​អាច​យកឈ្នះ​អាការ​នេះ​បាន​ក៏​ដោយ ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​មេរោគ​របស់​គេ​ចុះ​ខ្សោយ ហើយ​គេ​ក៏​មិន​ពេញចិត្ត​ ព្រោះ​ជា​រឿង​មួយ​បាន​ដើរ​បញ្ច្រាសទិស​មាន​អាការ​​មនុស្ស​ភឿ​ក ។

ហេតុ​ដូច្នេះ​ទើប​សម្រេចចិត្ត​សាក់​លើ​ខ្លួនប្រាណ និង​ងុបងុល​លើ​រឿង​នេះ ។ បច្ចុប្បន្ន​ស្នាម​សាក់​នៅ​លើ​រាង​កាយ​មាន​ប្រហែល​៩០​ភាគរយ ។

ជាមួយ​គ្នា​នេះ​លោក​អា​ដាម មាន​អារម្មណ៍​ថា​ ប្រដាប់​ភេទ ឬ​លិង្គ​នឹង​ធ្វើ​ឲ្យ​រូបរាង​ខូច​សម្រស់ ទើប​រូបគេ​ទៅ​ជួប​វេជ្ជបណ្ឌិត​នៅ​ឯ​មន្ទីរពេទ្យ​Jardines ក្រុង​ក្វា​ដា​ចា​រ៉ា (Guadalajara) ប្រទេស​ម៉ិ​ក​ស៊ិ​ក ដើម្បី​កាត់​លិង្គ ពងស្វាស និង​ក្បាលដោះ ក្រោយមក​ក៏​បង្ហោះ​រូបភាព​ឲ្យ​ទស្សនិកជន​បានឃើញ ។

លោក​អា​ដាម​ចាប់ផ្ដើម​មានកេរ្ដិ៍ឈ្មោះ​ល្បី​នៅ​ឆ្នាំ​២០១៧ ក្រោយ​ពី​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​«Second Face» ប្រទេស​ប៉ូ​ឡូញ បង្ហើប​ឲ្យ​ដឹង​ថា «​គេ​ត្រូវការ​សាក់​ដើម្បី​បិទ​ស្លាកស្នាម​នៃ​ជំងឺមហារីក​ភឿ​ក​ដែល​បាន​បន្សល់​ទុក​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ