ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានបាត់សមាជិកទេ… ប្រទះសាកសពអត់ស្គាល់​អត្តសញ្ញាណ ​

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការប្រទះឃើញសាកសពបុុរសម្នាក់ ដែលមិនទាន់​ស្គាល់​​អត្តសញ្ញាណ កាលពីវេលាម៉ោង០៣ និង​៤០នាទីរសៀលថ្ងៃទី​២៣ កក្កដា ​ស្ថិតនៅចំណុច​​ឆ្នេរ​មាត់​ពាម​​បាក់ខ្លង (ខាងត្បូងព្រំ​ដែនទឹក)…

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការប្រទះឃើញសាកសពបុុរសម្នាក់ ដែលមិនទាន់​ស្គាល់​​អត្តសញ្ញាណ កាលពីវេលាម៉ោង០៣ និង​៤០នាទីរសៀលថ្ងៃទី​២៣ កក្កដា ​ស្ថិតនៅចំណុច​​ឆ្នេរ​មាត់​ពាម​​បាក់ខ្លង (ខាងត្បូងព្រំ​ដែនទឹក) ស្ថិត​ក្នុងភូមិ១ ឃុំបាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ។

សេចក្តីរាយការណ៍បន្តថា បើតាមពិនិត្យលើសាកសព គឺសង្ស័យ​បាន​ស្លាប់​​ជាច្រើន​ថ្ងៃមកហើយ ព្រោះ​​មាន​សភាព​​​​ហើម​ស្អុយរលួយ​ទៅហើយ ។ សមត្ថកិច្ចជំនាញ​កំពុង​សង្ស័យទៀត​ថា សាកសព​នេះ អាច​អណ្តែត​មក​ពី​​សមុទ្រ​ក្រៅ ។

បច្ចុប្បន្ន កម្លាំងកំពុងស្រាវជ្រាវរកអត្តសញ្ញាណនិងក្រុមគ្រួសារ ដើម្បី​ដឹងពី​មូលហេតុ ។

អត្ថបទសរសេរ ដោយ