ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ដូច​គ្នា​ មនុស្ស​២​នាក់​ស្លា.ប់​ក្នុង​ថ្ងៃ​តែ​មួយ​គួរ​ឱ្យ​អាណោចអាធ័ម

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាម​សេចក្តី​រាយ​ការ​ណ៍​បឋម​បានឱ្យ​ដឹង​នៅថ្ងៃទី​​២៤ កក្កដា ថា មនុស្ស​​២នាក់​បានស្លាប់ក្នុង​ករណីដូចគ្នា​ក្នុង​ថ្ងៃ​តែមួយ ក្នុងនោះ​​មួយករណី​​​​​​បាន​កើតឡើង​​​​កាលពី​ល្ងាច​​ថ្ងៃ​ទី​២៣ កក្កដា នៅ​ចំណុច​ក្នុង​ប្រឡាយ​ទឹក ភូមិ​ព្រែក​រាំង​(​ក​)…

ខេត្តកណ្ដាល ៖ តាម​សេចក្តី​រាយ​ការ​ណ៍​បឋម​បានឱ្យ​ដឹង​នៅថ្ងៃទី​​២៤ កក្កដា ថា មនុស្ស​​២នាក់​បានស្លាប់ក្នុង​ករណីដូចគ្នា​ក្នុង​ថ្ងៃ​តែមួយ ក្នុងនោះ​​មួយករណី​​​​​​បាន​កើតឡើង​​​​កាលពី​ល្ងាច​​ថ្ងៃ​ទី​២៣ កក្កដា នៅ​ចំណុច​ក្នុង​ប្រឡាយ​ទឹក ភូមិ​ព្រែក​រាំង​(​ក​) ឃុំ​ទឹក​វិល ស្រុក​ស្អាង គេ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​លង់ទឹក​ប្រឡាយ​ស្លាប់​ខាងក្រោយ​ផ្ទះ ដោយ​សារ​មូលហេតុ​ស្រវឹង ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហៀ​ង បញ្ញា អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​រាំង​(​ក​)​ឃុំ​ទឹក​វិល​ស្រុក​ស្អាង ខេត្តកណ្តាល ។

ចំណែក​ករណី​​មួយ​​ទៀត​នៅ​ខេត្តកណ្ដាល​ដូច​គ្នា កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ កក្កដា ដែរ នៅ​ចំណុច​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មាន​យុវជន​ម្នាក់​បាន​លង់ទឹក​ទន្លេ​​ស្លាប់ ដោយសារ​កើត​ជម្ងឺ​តេតាណូស ដែល​គេ​ហៅ​ថា​ជម្ងឺឆ្កួតជ្រូក ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ កល់ សម្បត្តិ ភេទ​ប្រុស អាយុ​២២ ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មាន​ឪពុក​ឈ្មោះ ក្រេ​ង កល់ អាយុ​៦២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ម្តាយ​ឈ្មោះ សាន ស្រី អាយុ​៥២​ឆ្នាំ មុខរបរ​អ្នក​ធ្វើ​អនាម័យ​តាម​ផ្ទះ​ឲ្យ​គេ ។ ​ព័ត៌មានលម្អិតនឹងមានផ្សាយ​នៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ