ប្រកួត​កីឡា​ទូកក្តោង​ដែល​មាន​៤​ប្រទេស​ចូល​រូ​ម


សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​បាន​បញ្ជូន​ប្រតិភូ​កីឡា​ទូកក្តោង​ចំនួន​០៣​រូប ដែល​ដឹកនាំ​ដោយ​លោក សោម សុទ្ធ​រិ​ទ្ធិ​ពង្ស ទៅ​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​ទូកក្តោង ជា​លក្ខណៈ​អន្តរជាតិ Sarawak Open Regatta ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ ២០១៨ នៅ​ទីក្រុង​មី​រី​រដ្ឋ​សារា​វ៉ា​ក់ ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​មានការ​ចូលរួម​ប្រកួត​ប្រទេស​ចំនួន ០៤ គឺ​ប្រទេស​សិង្ហ​បុរី , ប្រទេស​ប្រ៊ុ​យ​ណេ ,​ប្រទេស​កម្ពុជា និង​រដ្ឋ​ចំនួន​០៤ របស់​ប្រទេស​ម៉ា​ឡេ​ស៊ី គឺ​កូ​ឡា​ឡាំ​ពួ ,​ត្រាំ​កា​ណូ ,​សា​រ៉ា​វ៉ា​ក់ និង​សា​បារ ដោយ​មាន​កីឡាករ​សរុប​៥៨​រូប ។

ការ​ប្រកួត Sarawak Open Regatta នេះ​គឺ​បាន​ផ្តល់​បទ​ពិសោធន៍​ដ៏​ល្អ​មួយ​ដល់​កីឡាករ​ទូកក្តោង​របស់​យើង​ជាមួយនឹង​ស្ថានភាព​ខ្យល់​ពី 3Knots ទៅ​15Knots និង​រលក​ធំ ៗ រហូត​ដល់​ដែល​មាន​កម្ពស់​រហូត 2.5 ម៉ែត្រ ។ ជា​លទ្ធផល​កីឡាករ​ឌុ​ច ប៊ុ​ន​ធឿ​ន​ប្រកួត​លើ​វិញ្ញាសា Laser Standard ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ចំណោម​កីឡាករ​៤​រូប​ទទួល​បាន​មេដាយ​សំ​រិ​ទ្ធ​1 និង​កីឡាករ ញ៉ូ​វ ចាន់ ប្រកួត​លើ​វិញ្ញាសា Laser 4.7 ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ចំណោម​កីឡាករ​៤​រូប​ទទួល​បាន​មេដាយ​សំ​រិ​ទ្ធ​១​ដូច​គ្នា ។

សម្រាប់​ការ​ប្រកួត​នេះ គឺជា​ការ​ត្រៀមខ្លួន​របស់​កីឡា​ទាំង​០២​សម្រាប់​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី លើ​ទី​១៨ នៅ​ទីក្រុង​ចា​កា​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី ១៨ ខែសីហា ដល់​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។ នៅ​ថ្ងៃ​ទី​២៣ នេះ​ក្រុម​កីឡាករ នឹង​បន្តដំណើរ​របស់​ទៅ​រដ្ឋ​សា​បា ដើម្បី​បន្ត​ការ​ហ្វឹកហាត់​សម្រាប់​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ Merdeka Open Regatta ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី ០៥ ខែសីហា ឆ្នាំ​២០១៨ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ