ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​​ជូនដំណឹង​​មក​​កម្ពុជា​​… ខណៈប្រទេសខ្លួន​មានពលរដ្ឋស្លា.ប់ និងកំពុង​បាត់​ខ្លួន​​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​២៤​កក្កដា នេះ អាជ្ញាធរ​ឡាវ​បាន​ទំនាក់ទំនង​មក​នគរបាល​ការពារ​ព្រំដែន​កម្ពុជា ឱ្យ​ជូនដំណឹង​ទៅ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ​សេកុង សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ដោយ​ភាគី​ឡាវ​នឹង​បើកទ្វារ​ទំនប់​ទឹក​បង្ហូរ​ចុះ​មក​…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​២៤​កក្កដា នេះ អាជ្ញាធរ​ឡាវ​បាន​ទំនាក់ទំនង​មក​នគរបាល​ការពារ​ព្រំដែន​កម្ពុជា ឱ្យ​ជូនដំណឹង​ទៅ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ​សេកុង សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ដោយ​ភាគី​ឡាវ​នឹង​បើកទ្វារ​ទំនប់​ទឹក​បង្ហូរ​ចុះ​មក​
ក្រោម ។

ការ​ជូនដំណឹង​នេះ អាជ្ញា​ឡាវ​បាន​បញ្ជាក់​ពី​មូលហេតុ​ថា ក​ក្តា​ដែល​បង្ខំ​និង​សម្រេច​ឱ្យ​បើកទ្វារ​ទឹក​នោះ​ដោយសារ​ទំនប់​វា​រី​អគ្គិសនី​នៅ​ទន្លេសេកុង​ខេត្ត​អត្ត​ពឺ​កំ​ហុ​ក​ទឹក កំពុង​ចាល់​លើស​កម្រិត បន្ទាប់​ពី​ទំនប់
ប​ង្វៀ​ង​​បាន​បាក់ និង​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​លើ​ប្រជាពលរដ្ឋ ក្នុង​នោះ​ផ្ទះសម្បែង​រាប់​សិប​ខ្នង ត្រូវ​បើ​ុ​ង​ទៅ​តាម​ទឹក ប្រជាពលរដ្ឋ​ឡាវ​ជា​ច្រើន​នាក់​បាន​ស្លាប់ និង​បាត់​ខ្លួន​ច្រើន​នាក់​ទៀត ។

តាម​ការ​ជូនដំណឹង​ដដែល​នេះ អាជ្ញាធរ​ឡាវ​បាន​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា មេត្តា​ជួយ​តាមដាន​មើលទៅ​លើ​ខ្សែទឹក ប្រ​សិន​ប្រទះ​ឃើញ​ពលរដ្ឋ​ឡាវ​អណ្តែត​មក​ក្រោម ជួយ​ប្រមូល​ទុក​អាជ្ញាធរ​ឡាវ និង​ទំនាក់ទំនង​មក​ទទួល​ទៅ​វិញ​ផង ។

ទាក់ទិន​ករណី​គ្រោះ​មហន្តរាយ ដោយ​ការ​បាក់​ទំនប់​ពង្វាង​​នៃ​ខេត្ត​អត្ត​ពឺ​នោះ អាជ្ញាធរ​ឡាវ​កំពុង​ជម្លៀស​ពលរដ្ឋ​ចេញពី​តំបន់​ទឹក​លិច តាម​ដង​ទន្លេសេកុង​ទៅ​ទីទួល​សុវត្ថិភាព​ផង​ដែរ ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា រហូត​រសៀល​ថ្ងៃ​ដដែល​នេះ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ