ខេត្តកំពង់ឆ្នាំង ៖ នារីម្នាក់បានស្លាប់ និងនារីម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរា
ចរណ៍មួយបានកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្លោងទ្វាវត្តធម្មវ័ន ស្ថិតភូមិត្រពាំងអញ្ចាញ ស្វាយជ្រុំ ស្រុករលាប្អៀរ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះសំ អន អាយុប្រមាណជាង២០ឆ្នាំ ចំណែកនារីម្នាក់ទៀតបានរងរបួសធ្ងន់ឈ្មោះឈួន ចាន់តូង អាយុជាង២០ឆ្នាំ ។ ជនរងគ្រោះទាំងពីរនាក់មានទីលំនៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ ចំណែកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះម៉ាកធូដេ ជាប្រភេទម៉ូតូកូនទា ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង ១H-៥៦៦៩ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ជាប្រភេទម៉ូតូកូនទា ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង ១H-៥៦៥៩ ធ្វើដំណើរក្នុងទិសដីពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស្ទូចធុនធំមួយគ្រឿង មានដឹកឈើពីលើ ពាក់ស្លាកលេខ ភ្នំពេញ ១A-៣២៣០ បានបើកទៅបុកម៉ូតូនារីរងគ្រោះពីក្រោយ ក្នុងទិសដៅស្របគ្នា បណ្ដាលដួលម៉ូតូចូលក្រោមរថយន្តកិនស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។
បើតាមការបញ្ជាក់របស់អ្នកបើកបររថយន្តបង្កខាងលើបានប្រាប់សមត្ថកិច្ចថា ហេតុការណ៍គ្រោះថ្នាក់នេះ គឺមកពីមានរថយន្តពីរគ្រឿងបើកប្រដេញគ្នាមកពីក្រោយ ធ្វើអោយរូបគេបើកគេចចេញបន្តិច ទើបបណ្តាលអោយទៅបុកម៉ូតូនារីរងគ្រោះបែបនេះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យវាស់វែង ហើយបានបញ្ជូននារីម្នាក់ដែលរងរបួសធ្ងន់ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកសពនារីរងគ្រោះម្នាក់ទៀតត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃ
ណី ។ ដោយឡែកអ្នកបើកបររថយន្តបង្ក រួមទាំងម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ច យកមកកាន់ស្នងការ
ដ្ឋាន នគរបាលខេត្តដើម្បីរង់ចាំដោះស្រាយតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ