ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងនេះប៉ូលិសកំពុងសង្ស័យខ្លាំង… ប្រពន្ធ​ប្តឹង​ប្តីថា​រំលោ.ភកូន​ស្រី​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​បាន​ប្ដឹង​ចោទ​ប្ដីរបស់​ខ្លួន​ថា ​ចាប់រំលោភ​កូនស្រី​បង្កើត​ដែល​មាន​អាយុ​១៦​ឆ្នាំ កាលពី​ថ្ងៃ​ទី​២២ ​កក្កដា វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ នៅ​ព្រៃ​ខាងក្រោយ​ផ្ទះ ស្ថិត​នៅ​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស…

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​បាន​ប្ដឹង​ចោទ​ប្ដីរបស់​ខ្លួន​ថា ​ចាប់រំលោភ​កូនស្រី​បង្កើត​ដែល​មាន​អាយុ​១៦​ឆ្នាំ កាលពី​ថ្ងៃ​ទី​២២ ​កក្កដា វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ នៅ​ព្រៃ​ខាងក្រោយ​ផ្ទះ ស្ថិត​នៅ​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ។

បើ​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​បានឱ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ​ ស្ត្រី​ជា​ប្រពន្ធ​បាន​មក​ដាក់​ពាក្យបណ្ដឹង​ថា ប្ដី​ឈ្មោះ គង់ សុផល បាន​ចាប់រំលោភ​កូនស្រី​របស់​ខ្លួន​នៅ​ព្រៃ​ខាងក្រោយ​ផ្ទះ ។ បច្ចុប្បន្ន បុរស​ជា​ប្ដី​កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្ដូង​មាស ។

តាម​នគរបាល​ស្រុក​អណ្ដូង​មាស បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា រឿង​ប្រពន្ធ​ប្ដឹង​ប្ដី ដោយ​ចោទ​ពី​បទ​ចាប់រំលោភ​កូនស្រី​របស់​ខ្លួន​នោះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​សិន ព្រោះ​កាលពី​យប់​ថ្ងៃ​ទី​២២ ខែកក្កដា ប្តី​ប្រពន្ធ​នេះ​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង ។ ឯ​រឿង​ស្ត្រី​ជា​ប្រពន្ធ​មក​ដាក់​ពាក្យ​ប្តឹង​នោះ នគរបាល​ស្រុក​កំពុង​តាមដាន ព្រោះ​សមត្ថកិច្ច​សង្ស័យ​ថា​ ជា​រឿង​មិន​ពិត ដោយសារ​គ្រួសារ​មួយ​នេះ​តែង​មានរឿង​ឈ្លោះ​ទាស់ទែង​គ្នា​រៀងរាល់ថ្ងៃ ។

សមត្ថកិច្ច​សង្ស័យ​ប្រពន្ធ​ប្រឌិត​រឿង​ឡើង ក៏​ប៉ុន្តែ​បុរស​ជា​ប្ដី​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្ដូង​មាស​នៅឡើយ ។ សមត្ថកិច្ច​នគរបាល​បញ្ជាក់​ថា រឿង​នេះ​មិន​ទាន់​ច្បាស់លាស់​ទេ មូលហេតុ​ស្ត្រី​ជា​ប្រពន្ធ​ម្ដង​និយាយ​អុ​ី​ចេះ​ម្ដង​និយាយ​អុ​ី​ចុះ ធ្វើ​ឱ្យ​សមត្ថកិច្ច​ឈឺក្បាល ៕

អត្ថបទសរសេរ ដោយ