ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​មិន​ស្គាល់ចិត្ត​វា ទើប​ស្លា.ប់​ក្នុង​ថ្លុកឈាម

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ សព​បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​លំ​ស្ថាន​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង បន្ទាប់​ស្លាប់​ក្នុង​ឈាម​ដោយសារ​សត្វ​ក្របី​វ័ធ ។…

ខេត្តស្ទឹងត្រែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ សព​បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​លំ​ស្ថាន​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង បន្ទាប់​ស្លាប់​ក្នុង​ឈាម​ដោយសារ​សត្វ​ក្របី​វ័ធ ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បណ្តើរ​ក្របី​ចុះ​ទន្លេ និង​ឡើង​ទូក​ដើម្បី​នាំ​ចេញ​ទៅ​ក្រៅ​ស្រុក​តែ​គ្រា​បណ្តើរ​ខ្សែ​ចង​ក្របី​បាន​ទាក់​ជាមួយនឹង​ដើមឈើ គ្រានោះ​ជន​រង​គ្រោះ​បាន​ប្រើ​កាំបិត​កាត់​ផ្តាច់​ខ្សែ​ក្របី​ផ្អើល​រត់គេច​ឃើញ​ដូច្នេះ​ជន​រង​គ្រោះ​បាន​ដេញ​តាម​ចាប់ពី​ក្រោយ​ក៏​ត្រូវ​ក្របី​វ័ធ​បណ្តាល​អោយ​ស្លាប់​នៅ​នឹង​កន្លែង ។

លោក ជឹ​ម អេ​ន អធិការ​ស្រុក​សៀម​ប៉ា​ង​អោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ផា​ន់ ធុ​យ ភេទ ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ។

លោក​បន្ត​ថា​ជន​រង​គ្រោះជា​អ្នកស៊ីឈ្នួល​ដឹក​ក្របី​អោយ​ឈ្មួញកណ្តាល​ហើយ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បណ្តើរ​ក្របី​ចុះទូក​តែ​ដោយសារ​ជាប់​ខ្សែ​ជាមួយ​ដើមឈើ​ជន​រង​គ្រោះ​យក​កាំបិត​ទៅ​កាត់​ផ្តាច់​ខ្សែ​ក្របី​ផ្អើល​រត់​សំដៅ​ទៅ​ផ្ទះ​របស់​វា​វិញ​ហើយ​ជន​រង​គ្រោះ​បាន​ដេញ​តាម​ចាប់ពី​ក្រោយ​លុះ​បាត់​មួយសន្ទុះ​ធំ​គេ​ប្រទះ​ឃើញ​ម្ចាស់​ក្របី​បណ្តើរ​សត្វ​ក្របី​នោះ​មក​វិញ​តែ​បាត់​ជន​រង​គ្រោះ​ទើប​នាំ​គ្នា​ដើរ​រក​ក៏​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ថ្លុកឈាម​ដោយ​មាន​ដានជើង​ក្របី​ជាន់​សុះដី​ក្បែ​សាក​សព ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់​សត្វ​ក្របី​អោយ​ដឹង​ថា ក្របី​នោះ​មាន​ច​រឹត​កាច​បន្តិច​ហើយ​មាន​តែ​ម្ចាស់​របស់​ប៉ុណ្ណោះ​ដែល​អាច​គ្រប់គ្រង​វា​បាន​បើជា​អ្នក​ដទៃ​លុះត្រា​ចេះ​ថ្នាក់ថ្នម​វា​តែបើ​សិន​ចាប់​អូស​ទាញ​វា​ទាំង​ទទឹងទទែង​វា​នឹង​វ័ធ​មិន​ខាន ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​ពិនិត្យ​លើ​សាកសព​ជន​រង​គ្រោះ​ត្រូវ​សត្វ​ក្របី​វ័ធ​ចំ​គល់​ថ្គាម​ខាងឆ្វេង និង​លើ​ចិញ្ចើម​ខាងស្តាំ​បណ្តាល​អោយ​ស្លាប់​នៅ​នឹង​កន្លែង ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់​មន្ត្រី​នគរបាល​បាន​ប្រគល់​សព​ជូន​គ្រួសារ​សាច់ញាតិ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ