ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​មួក​ខៀវ​កម្ពុជា​ជាង​៣០០​នាក់​ត្រូវ​បំពាក់​មេដាយ​ក្រោយ​បញ្ចប់​បេសកកម្ម​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ជាន់ខ្ពស់​ក្រសួងការពារជាតិ​អះអាង​ថា បេសកកម្ម​របស់​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា នៅ​ពេល​នេះ​ជា​ការ​បង្ហាញ​ពី​ឆន្ទៈ​ដ៏​មោះមុត​របស់​កម្ពុជា​ក្នុង​ការ​សម្តែង​នូវ​សាមគ្គីភាព ជា​លក្ខណៈ​អន្តរជាតិ ក្នុង​ការ​រួម​វិភាគទាន​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហគមន​អន្តរជាតិ ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ និង​មនុស្សធម៌​នៅ​លើ​លោក…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ជាន់ខ្ពស់​ក្រសួងការពារជាតិ​អះអាង​ថា បេសកកម្ម​របស់​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា នៅ​ពេល​នេះ​ជា​ការ​បង្ហាញ​ពី​ឆន្ទៈ​ដ៏​មោះមុត​របស់​កម្ពុជា​ក្នុង​ការ​សម្តែង​នូវ​សាមគ្គីភាព ជា​លក្ខណៈ​អន្តរជាតិ ក្នុង​ការ​រួម​វិភាគទាន​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហគមន​អន្តរជាតិ ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ និង​មនុស្សធម៌​នៅ​លើ​លោក ។

នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ពិធី​បំពាក់​មេដាយ​ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​រយៈពេល​១​ឆ្នាំ​នៅ សាធារណរដ្ឋ​ស៊ូ​ដង់​ខាងត្បូង និង​ពី​សាធារណរដ្ឋ​ម៉ា​លី នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ថ្លែង​ថា «​ការ​បញ្ចប់​បេសកកម្ម​របស់​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ជាង​៣០០​នាក់​នេះ​គឺ​បង្ហាញ​ពី​ឆន្ទៈ​ដ៏​មោះមុត​របស់​កម្ពុជា​ក្នុង​ការ​ចូលរួម​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ ហើយ​កម្លាំង​កម្ពុជា​ក៏​បាន​ទទួល​ស្នាដៃ​ដ៏​ធំធេង​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​ពី​បុព្វហេតុ​សន្តិភាព សន្តិសុខ និង​មនុស្សធម៌​នៅ​លើ​លោក​» ។

សម្តេច​ពិជ័យ​សេនា​បាន​បន្ត​ថា ការ​និវត្តន៍​របស់​កងកម្លាំង​របស់​កម្ពុជា​ពេល​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​​ពី​សមត្ថភាព និង​សក្តានុពល​ដ៏​ខ្លាំង​ខ្លា​របស់​កង​យោធពលខេមរភូមិន្ទ​ក្នុង​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​ចូល​ក្នុង​ប្រព័ន្ធ​ពហុ​ជាតិ​របស់​អង្គការសហប្រជាជាតិ និង​ជា​ការ​បង្ហាញ ពី​កិច្ច​ខិតខំ​របស់​ក្រសួង ការពារ​ជាតិ គណៈកម្មការ​ជាតិ ក្រសួង​ស្ថាប័ន និង​គ្រប់​កងឯកភាព​នៅ​ក្នុង​កង​យោធពលខេមរភូមិន្ទ​ដែល​បាន​រួម​គ្នា​រៀបចំ​ការងារ​គ្រប់​ផ្នែក​ទាំង​ធនធានមនុស្ស ឧបករណ៍ មធ្យោបាយ និង​ធ្វើការ​ហ្វឹកហ្វឺន​ជា​ប្រចាំ តាម​និយាម​របស់​អង្គការសហប្រជាជាតិ​ផង​ដែរ ។

លោកនាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អគ្គនាយក​ម​ជ្ឈ​ម​ណ្ឌ​ក​ជាតិ​រក្សា​សន្តិភាព​ថ្លៃ​ង​ថា «​កម្លាំង​មួក​ខៀវ​បាន​បំពាក់​មេដាយ​កង​វិស្វកម្ម​ថ្ងៃនេះ​គឺ​មាន​កងកម្លាំង​វិស្វកម្ម​ព្រ​លាន​យន្តហោះ លេខ​១៨៩ ចំនួន​១៦៥​រូប​, កង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​១២៣ ចំនួន​១៤៤​រូប មក​ពី​ប្រទេស​ម៉ា​លី និង​កង​រាជ អាវុធហត្ថ​លេខ​៦១៨ ពី​ប្រទេស​ស៊ូ​ដង់​ខាងត្បូង​ចំនួន​៧៣​រូប​» ។

សូម​បញ្ជាក់​ថា ឆ្នាំ​២០១៨​នេះ​គឺជា​ឆ្នាំ​ទី​១២​ហើយ​ដែល​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ទៅ​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​ជាមួយ​ប្រទេស​ចំនួន​១២៣​នៅ​លើ​ពិភពលោក ។ អ្វី​ដែល​ជា​មោទនភាព​នោះ មក​ដល់​បច្ចុប្បន្ន​កម្ពុជា​បា​នប​ញ្ចូ​ន​កម្លាំង​ចូលរួម​បំពេញបេសកកម្ម​ចំនួន​៨​ប្រទេស​រួម​មាន សាធារណរដ្ឋ​ស៊ូ​ដង់​ខាងត្បូង​, ស៊ូ​ដង់​, លី​បង់​, សាយ​ប្រឺ​ស​, ស៊ី​រី​, ឆា​ដ​, ម៉ា​លី​, និង អាហ្វ្រិក​កណ្តាល សរុប​ចំនួន ៥,២៥៧​នាក់ លើ​ជំនាញ​បោសសំអាត​មីន កំទេច​គ្រាប់​មិន​ទាន់​ផ្ទុះ អាវុធហត្ថ មន្ទីរពេទ្យ​កម្រិត​២ វិស្វកម្ម​សំណង់ វិស្វកម្ម​ព្រ​លាន​យន្តហោះ នាយទាហាន​សេនាធិការ និង សង្កេតការណ៍ ៕

កែសម្រួលដោយ