ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​គាត់ត្រូវចោរលបវាយប្លន់យកខ្ទេចខ្ទីរ… ខណៈកំពុងផ្អែមល្ហែមសង្សារអូន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​នឹង​ដំបងបណ្ដាល​ឱ្យ​សន្លប់ រួច​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៣ ​កក្កដា ​នៅ​ចំណុច​បឹង​ស្នោ ស្ថិត​ក្នុងភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង…

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​នឹង​ដំបងបណ្ដាល​ឱ្យ​សន្លប់ រួច​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៣ ​កក្កដា ​នៅ​ចំណុច​បឹង​ស្នោ ស្ថិត​ក្នុងភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​ ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ​ថៃ ធៀង ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ​។ ជន​រង​គ្រោះ​រូប​នេះ ​ត្រូវ​ជន​ដៃដល់​ប្រើ​ដំបង​វាយ​ចំ​ក្បាល​បែក​ចំហៀង​​ខាងស្តាំ និង​រលាត់​ស្មា​ខាងឆ្វេង​បណ្ដាល​ឱ្យសន្លប់ រួច​ជន​ដៃដល់​បាន​ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។

ពាក់ព័ន្ធ​​ករណី​ប្លន់​នេះ​ដែរ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ គឺ​ខណ​:​ពេល​ដែល​យុវជន​រង​គ្រោះ​កំពុង​អង្គុយ​សា​សង​គ្នា​ជាមួយ​សង្សារ ​។ ជន​ដៃដល់​បាន​វាយ​ជន​រង​គ្រោះ​ពី​ក្រោយ ​ធ្វើឱ្យ​​ជន​រង​គ្រោះ​ដួល​សន្លប់ រីឯ​នាង​ជាស​ង្សារ​​បាន​រត់​កាត់​វាលស្រែ និង​ស្រែកឱ្យ​​គេ​ជួយ​ ។

សមត្ថកិច្ច​បាន​ឱ្យដឹង​ថា សម្ភារ​​ដែល​បាត់បង់​ មាន​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ បាត់ដំបង​1S-0318, កុំព្យូទ័រ​យួរ​​ដៃ​១​គ្រឿង, ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង និង​សម្ភារ​​មួយ​ចំនួន​ទៀត​ ។ បច្ចុប្បន្ន​ កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​ ។

អត្ថបទសរសេរ ដោយ