ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាបបទល្មើសលើទឹក… ​ទៅជួប​​មនុស្ស​លិចទូកកំពុងស្រែក​ហៅជួយ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ដែល​មេឃ​ខ្មៅ​រកកល់​ធ្លាក់​ភ្លៀង និង​មាន​ខ្យល់​បោកបក់​ផង​នោះ ជា​ហេតុ​ធ្វើ​ឱ្យ​ទូក​ម៉ាស៊ីន​១​គ្រឿង​ ដែល​ដឹកដើម​ឫស្សី​ជា​ច្រើន​ដើម​លិច​នៅ​កណ្តាលទន្លេ​ នៅមុខ​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣…

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ដែល​មេឃ​ខ្មៅ​រកកល់​ធ្លាក់​ភ្លៀង និង​មាន​ខ្យល់​បោកបក់​ផង​នោះ ជា​ហេតុ​ធ្វើ​ឱ្យ​ទូក​ម៉ាស៊ីន​១​គ្រឿង​ ដែល​ដឹកដើម​ឫស្សី​ជា​ច្រើន​ដើម​លិច​នៅ​កណ្តាលទន្លេ​ នៅមុខ​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ។

ទូក​ដែល​លិច​នេះ ​ក៏​រសាត់​ទៅ​តាម​ខ្សែទឹក​ទន្លេមេគង្គ​ ដែល​ហូរ​ចុះ​ទៅ​ក្រោម ជាមួយ​នេះ​បុរស​៤​នាក់​ដែល​ជិះ​លើ​ទូក​ភិតភ័យ​នាំ​គ្នាតោង ​និង​ស្រែកហៅ​គេឯង​ឱ្យ​ជួយ​សង្គ្រោះ ។ លោក សយ ស៊ា​ង​ហុង មន្ត្រី​រដ្ឋបាល​ខណ្ឌ​ជលផល​ត្បូងឃ្មុំ​ប្រាប់​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ កម្លាំង​ខណ្ឌ​របស់​លោក​ជា​ច្រើន​នាក់​ដែល​ចេញ​ទៅ​ពិនិត្យ​មើល​តាម​ភូមិ​សា ស្ត្រ​នានា​ក្នុងភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ឃើញ​ទូក​ម៉ាស៊ី​ន​១​គ្រឿង បើក​ចេញពី​ភូមិ​ថ្មី ស្រុក​កោះសូទិន ខេត្តកំពង់ចាម ឆ្លងទន្លេ​មេគង្គ​មក​កាន់​ត្រើយ​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ មក​ដល់់​កណ្តាលទន្លេ ក៏​បាន​លិច​តែ​ម្តង ។

ក្នុង​ពេល​នោះ ​មន្ត្រី​របស់​លោក​ដែល​ចុះ​បំពេញ​បេសកកម្ម​បង្ក្រាប​បទល្មើស​នេសាទ ឃើញទូក​លិច​និង
រ​សាត់អណ្តែត​ចុះ​ទៅ​តាម​ខ្សែទឹក​ហូរ​ក្នុង​ល្បឿន​លឿន ព្រោះ​រដូវវស្សា​ទឹកទន្លេ​ឡើង​ខ្លាំង ។ ភ្លាម​ៗ លោក​បានឱ្យ​អ្នក​កាន់ចង្កូត​កាណូត​បើក​សំដៅ​ទៅ​រក​ទូក​ដែល​លិច ប៉ុន្តែទម្រាំ​ទៅ​ដល់​ទូក​បាន​រសាត់​ទៅ​ជិត​ដល់​ក្បាល​ពាម​ត្រង់​ទន្លេតូ ច​ដែល​មាន​ចរន្តទឹក​ហូរ​កួច​ត្របាញ់ ។ ក្រោយ​ស្រង់​អ្នក​លិច​ទូក​ហើយ ក៏​បាន​សណ្តោង​​ទូក​រួម​នឹង​មនុស្ស​ទាំង​៤​នាក់ ៕

អត្ថបទសរសេរ ដោយ