ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅក្មេង​សោះ​ហ៊ាន​ធ្វើ​ទង្វើបែបនេះ​ដាក់នារីម្នាក់បានសម្រេច 

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល​៖ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​និស្សិត​ពេទ្យ​ស្រី​ម្នាក់​បាន​សម្រេច បន្ទាប់​មក​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​មន្ត្រី​នគរបាល បណ្ដាល​ឲ្យ​ដួល​ទើបត្រូវ​ចាប់ខ្លួន​បាន​ម្នាក់ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ហេតុ ការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​នៅ​តាម​ផ្លូវជាតិ​លេខ​៤…

ខេត្តកណ្ដាល​៖ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​និស្សិត​ពេទ្យ​ស្រី​ម្នាក់​បាន​សម្រេច បន្ទាប់​មក​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​មន្ត្រី​នគរបាល បណ្ដាល​ឲ្យ​ដួល​ទើបត្រូវ​ចាប់ខ្លួន​បាន​ម្នាក់ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ហេតុ
ការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

នគរបាល​បាន​និយាយ​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​នោះ ឈ្មោះ​វ​ណ្ណា វ​ណ្ណេ​ត អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន រាជធានី​ភ្នំពេញ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​នោះ​ឈ្មោះ​ខែ​ម ម៉េ​ង​លន់ ហៅ​គុណ អាយុ​ប្រហែល​២០​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​បឹង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ដោយឡែក​នារី​ជា​ជន​រង​គ្រោះ​ឈ្មោះ​វណ្ណៈ ស្រី​ន​ន់ អាយុ​១៨​ឆ្នាំ ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​១ មាន​ទីលំនៅ​ក្នុងភូមិ​អង្គស្នួល​ទី​២ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ នៅ​ក្នុង​កាបូប​ដែល​ត្រូវ​ជនសង្ស័យ​ឆក់​នោះ មាន​ទូរ​សព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក iPhone7 Plus, លុយ​ចំនួន​៥៥៥០០​រៀល និង​ក្រវិល​ប្រាក់​១​គូ ហើយ​សម្ភារៈ​ទាំងនោះ​កម្លាំង​ដកហូត​យក​បាន​មក​វិញ​ប្រគល់​ជូន​ម្ចាស់​វិញ​ហើយ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ពីក្រោយ​យុវជន​ម្នាក់​ទៀត​ដែល​ជា​សិស្ស​រួម​ថ្នាក់​ជាមួយ​គ្នា​ឈ្មោះ​មាស សុ​វ​ណ្ណា​រា អាយុ​២០​ឆ្នាំ បាន​ចេញពី​រៀន​កុំព្យូទ័រ​នៅ​សាលា​ចំណេះ​សាកល នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល ១Y-៦១៧២ តាម​ពីក្រោយ​ហើយ​ពេល​ជិះ​ម៉ូតូមក​​ទន្ទឹម​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប
ដៃ​ពី​នាង​បាន​សម្រេច​រួច​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​នារី​រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ថា ចោរ​ៗ​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូរ​ត់ទៅ​ដល់​ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ ក្រាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ក៏​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​ខាងលើ​ដែល​កំពុង​ពួនស្ទាក់ បណ្តាល​ឲ្យ​ដួល​ម៉ូតូ ទើបត្រូវ​នគរ
បាល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

បន្ទាប់​មក ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ត្រូវ​នគរបាល​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល និង​កសាង​សំណុំរឿង​ចាត់​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ