ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

G20 ចង់​បង្កើន​កិច្ច​សន្ទនា​ទប់ស្កាត់​ភាព​តានតឹង​

5 ឆ្នាំ មុន

ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ៖ កាលពី​ថ្ងៃអាទិត្យ​កន្លង​មក អ្នកដឹកនាំ​ផ្នែក​ហិរញ្ញវត្ថុ​មក​ពី​ជុំវិញ​ពិភពលោក បាន​ស្នើ​ឲ្យ​បង្កើន​កិច្ច​សន្ទនា​ទប់ស្កាត់​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម និង​ភូមិសាស្ត្រ​នយោបាយ ដើម្បី​ការពារ​ការ​លូតលាស់ ប៉ុន្តែ​កិច្ចប្រជុំ G20 មិន​បាន​សម្រេច​ដំណោះស្រាយ​ណាមួយ…

ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ៖ កាលពី​ថ្ងៃអាទិត្យ​កន្លង​មក អ្នកដឹកនាំ​ផ្នែក​ហិរញ្ញវត្ថុ​មក​ពី​ជុំវិញ​ពិភពលោក បាន​ស្នើ​ឲ្យ​បង្កើន​កិច្ច​សន្ទនា​ទប់ស្កាត់​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម និង​ភូមិសាស្ត្រ​នយោបាយ ដើម្បី​ការពារ​ការ​លូតលាស់ ប៉ុន្តែ​កិច្ចប្រជុំ G20 មិន​បាន​សម្រេច​ដំណោះស្រាយ​ណាមួយ ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ជា​ច្រើន​ជាមួយ​សហរដ្ឋអាមេរិក​ឡើយ ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ប្រធាន​ធនាគារជាតិ ដែល​មក​ពី​ប្រទេស​អភិវឌ្ឍន៍​ធំ​ៗ​ទាំង​២០​លើ​ពិភពលោក បាន​ព្រមាន​ថា ការ​លូតលាស់​នៅ​តែ​រឹង​មាំ ប៉ុន្តែ​អាច​ជួបនឹង​ហានិភ័យ ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​ថា ៖« វា​រួម​មាន​ភាព​ទន់ ខ្សោយ​ផ្នែក​ហិរញ្ញវត្ថុ​, កំណើន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម និង​ភូមិសាស្ត្រ​នយោបាយ​, អ​តុល្យភាព​ពិភពលោក​, វិសមភាព និង​ការ​លូតលាស់​ដ៏​ទន់ខ្សោយ ជា​ពិសេស នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន » ។

ពួក​គេ​បន្ត​ថា ៖« ពួក​យើង​ទទួលស្គាល់​ពី​តម្រូវការ​បង្កើន​កិច្ច​សន្ទនា និង​សកម្មភាព ដើម្បី​ទប់ស្កាត់​ហានិភ័យ និង​បង្កើន​ជំនឿ​ចិត្ត » ។

កិច្ចប្រជុំ​នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ (Buenos Aires) ប្រទេស​អា​ហ្ស​ង់​ទី​ន កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ កើត​មាន​ឡើង​ពេល​មាន​ជម្លោះ​ពាណិជ្ជកម្ម​តានតឹង​រវាង​សហរដ្ឋអាមេរិក​និង​ចិន ខណៈ​ប្រទេស​ទាំង​ពីរ​បាន​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ទៅ​វិញ​ទៅ​មក​ប្រមាណ​៣៤​ប៊ី​លាន​ដុល្លារ ។

កាលពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​គំរាម​ថា នឹង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​៥០០​ប៊ី​លាន​ដុល្លារ ប្រសិនបើ​ប្រទេស​ចិន​មិន​កែទម្រង់​គោលនយោបាយ​ផ្ទេរ​បច្ចេកវិទ្យា​, ការ​ឧបត្ថម្ភ​ធន​ឧស្សាហកម្ម និង​សហគ្រាស​រួម​ទេ​នោះ ។

លោក Steven Mnuchin ប្រធាន​រតនាគារ​អា​មេ​រិ​ក បាន​ប្រាប់​សន្និសីទ​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​មិន​បាន​ពិភាក្សា​ស៊ីជម្រៅ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចិន លោក Liu Kun ក្នុង​កិច្ចប្រជុំ G20 ទេ ។ លោក​ថា ៖« ខ្ញុំ និង​ក្រុមការងារ​របស់ខ្ញុំ នឹង​ចរចា​លើ​ការ​ផ្លាស់​ប្តូរ​ដ៏​មាន​ន័យ​ជាមួយ​ពួក​គេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ