ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់​ថ្មី​នៅ Barcelona សរសើរ Messi ថា ចង់ស៊ី​ពេល​ណា​បាន​ពេល​ហ្នឹង

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​មាន់​ថ្មី​សម្រាប់​ក្លិប​អ្នកមាន​បុណ្យ Clement Lenglet បាន​សរសើរ Messi មិន​ដាច់​ពី​មាត់​ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​មាន់​ថ្មី​សម្រាប់​ក្លិប​អ្នកមាន​បុណ្យ Clement Lenglet បាន​សរសើរ Messi មិន​ដាច់​ពី​មាត់​ថា Messi ជា​កីឡាករ​ខ្លាំង​ជាងគេ​ដែល​អាច​រក​គ្រាប់​បាល់​ពេល​ណា​បាន​ពេល​នោះ​ហើយ​ក៏​អាច​ស៊ុត​ពី​កន្លែង​ណា​លើ​តារាង​ក៏​បាន ។

Clement Lenglet ទើបតែ​ចូល​មក​ក្លិប​អ្នកមាន​បុណ្យ Barcelona ក្រោយ​ពេល​ផ្ទេរ​មក​ពី​ក្លិប​ចាស់​ជាងគេ​របស់​អេ​ស្ប៉ា​ញ Sevilla​។ ក្លិប​ទាំង​ពីរ​នេះ អាច​និយាយ​បាន​ថា​ជា​គូប្រជែង​គ្នា ដោយសារ​តែ​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​តែ​មួយ ។

កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ​បាន​ប្រាប់​នៅ​លើ​វេ​ប​សាយ​របស់​ក្លិប​ថា ៖«​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ដែល​បាន​មក​ទី​នេះ ព្រោះ​ខ្ញុំ​មិន​ចាំបាច់​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ក្លិប​នេះ​ទៀត​ទេ ។ Messi គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក ។ គាត់​យក​ប្រៀប​លើ​ការ​ប្រកួត​ដោយ​ងាយ ហើយ​អាច​រក​គ្រាប់​បាល់​បាន​គ្រប់ពេល​ដែល​គាត់​ចង់បាន​»​។

គេ​ក៏​បាន​បន្ត​ទៀត​ថា ៖ «​ប្រសិនបើ​អ្នកមាន​សំណាង អ្នក​អាច​រារាំង​គាត់​បាន​តែ​បន្តិច​នោះ​ទេ ព្រោះថា​ក្រោយមក​នឹង​មាន​អ្នក​មក​ឃាំង​អ្នក​វិញ​ម្តង ។ នៅ​ពេល​យើង​លេង​ជាមួយ​ជើង​ខ្លាំង យើង​អាច​ស្រប​ខ្លួន​បាន​ងាយ​ខ្លះ​ដែរ ។ គ្រប់​កីឡាករ​នៅ​ទី​នេះ​គឺ​សុទ្ធតែ​លំដាប់​ខ្ពស់​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Lenglet បាន​លេង​នៅ Sevilla ចំនួន​៧៣​ប្រកួត ដែល​រក​គ្រាប់​បាល់​បាន​៤​គ្រាប់ ។ ពេល​នេះ​គេ​ក្លាយទៅជា​មិត្ត​រួម​ក្រុម​របស់ Messi ហើយ បើ​ទោះបីជា​ពី​មុន​ធ្លាប់​ប្រកួតប្រជែង​​គ្នា​លើ​តារាង​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ