ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃកំពុងសូត្រមន្តចូលរោងការត្រូវរំសាយ​មួយ​រំពេច…​ ផ្អើលអស់អ្នកចូលរួម

5 ឆ្នាំ មុន
  • រតនគិរី

​ខេត្តរតនគិរី ៖ មានការភ្ញាក់​ផ្អើល​នៅ​​ក្នុង​ពិធី​មង្គលការមួយ ខណៈ​កូនក្រមុំបានដួលសន្លប់ ពេល​​កំពុង​អង្គុយ​ឱ្យ​ព្រះសង្ឃ​សូត្រ​មន្ត ​​ក្នុងចំណោម​​បងប្អូននិងភ្ញៀង​​យ៉ាងច្រើន​ ​ហើយពិធីក៏ត្រូវបាន​​​ផ្អាក​ ដោយ​ត្រូវបញ្ជូន​​កូនក្រមុំ​ទៅ​សង្គ្រោះ​​នៅ​មន្ទី​ពេទ្យ​បង្អែ​កខេត្តភ្លាមៗតែម្តង ។ ហេតុ​ការណ៍​នេះ…

​ខេត្តរតនគិរី ៖ មានការភ្ញាក់​ផ្អើល​នៅ​​ក្នុង​ពិធី​មង្គលការមួយ ខណៈ​កូនក្រមុំបានដួលសន្លប់ ពេល​​កំពុង​អង្គុយ​ឱ្យ​ព្រះសង្ឃ​សូត្រ​មន្ត ​​ក្នុងចំណោម​​បងប្អូននិងភ្ញៀង​​យ៉ាងច្រើន​ ​ហើយពិធីក៏ត្រូវបាន​​​ផ្អាក​ ដោយ​ត្រូវបញ្ជូន​​កូនក្រមុំ​ទៅ​សង្គ្រោះ​​នៅ​មន្ទី​ពេទ្យ​បង្អែ​កខេត្តភ្លាមៗតែម្តង ។ ហេតុ​ការណ៍​នេះ ​កើតឡើង​កាលពីវេលា​ម៉ោង​០៥ និង១៥នាទីល្ងាចថ្ងៃ​ទី២៣ កក្កដា ស្ថិតក្នុង​ភូមិ​អូ​កន្សែង​ សង្កាត់​បឹង​កន្សែង ​ក្រុង​បាន​លុង ​។​

​ប្រភពស្ត្រី​​ឈ្មោះ​​សំ​ សុខា​ ​​ត្រូវជា​ម្ដាយ​កូនក្រមុំ​បាន​ឱ្យ​​ដឹង​ថា ​កូនក្រមុំ​គាត់នេះ​មានឈ្មោះ​ឆៃ ​លី​ណា​ អាយុ​១៧​ឆ្នាំ និងគូ​អនាគតដែល​​កូនប្រសាគាត់ ​មានឈ្មោះ​រិះ​ រាជ​ អាយុ​១៧ឆ្នាំ ។  គាត់បន្ត​​ថា​ ពេល​គាត់​បញ្ជូន​កូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទប់សង្គ្រោះបន្ទាន់ ​​អស់​រយៈពេល​ជាង​២​ម៉ោង​ ដោយ​ត្រូវ​បាន​ក្រុម​ពេទ្យ​​ជួយ​សង្គ្រោះ​ ។ ​កូនស្រី​គាត់នេះ ​ធ្លាប់​ដួល​សន្លប់​​៣លើក​​ហើយ ដោយ​កូនស្រីធ្លាប់​​ប្រាប់​​​ថា ​ចេះ​តែ​ថប់ៗ​ចុងដង្ហើម​រួច​​ដួល​សន្លប់​តែ​ម្តង ។

​​នៅ​ថ្ងៃ​ទី​២៤​ កក្កដា គឺ​ជា​ថ្ងៃ​មង្គលការ​នោះ គឺ​​មិន​អាច​ហែរ​ជំ​នួន​បាន​ទេ​ ព្រោះ​​ខ្លាច​កូនក្រមុំ​ដួល​សន្លប់​​ទៀត​។ ដោយឡែក​គ្រូពេទ្យ​បានឱ្យ​ដឹងដែរ​​ថា ​កូនក្រមុំ​​ដួល​សន្លប់​នេះ ​គឺ​​មាន​ជំងឺ​ខ្វះ​ជាតិ​ស្ករ ​ទើប​បណ្តាលឱ្យ​ដួល​សន្លប់​បែប​នេះ ។ ទោះបីជាយ៉ាងណា  កូនក្រមុំមានអាការៈ​ធូរ​ស្បើយ​​វិញ ​​ដោយ​គ្រូពេទ្យ​បាន​​ឱ្យ​​​ត្រឡប់​ទៅ​ផ្ទះវិញ​ នៅ​​ម៉ោង០​៦ ​និង​៣០​នាទី​ថ្ងៃដដែល  ​ដើម្បី​រៀបចំ​​ពិធី​​បន្ត​ទៀត​ ។ ​​

អត្ថបទសរសេរ ដោយ