ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត២នាក់ស្រវឹង… រហូតបង្ហូរឈាមគ្នា​រឿង«ស្រីរបស់មេ»

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ អ្នកកាន់កា​ត​កាសែត​ដែល​មិន​ធ្លាប់​ឮឈ្មោះ បាន​ចាក់គ្នា​បណ្តាល​ឱ្យ​របួសធ្ងន់​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា វេលា​ម៉ោង​១០​យប់ នៅ​លើ​សួន​ផ្សារ​រាត្រី ក្នុងភូមិ​អូរ​កន្សែងសង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។…

ខេត្តរតនគិរី ៖ អ្នកកាន់កា​ត​កាសែត​ដែល​មិន​ធ្លាប់​ឮឈ្មោះ បាន​ចាក់គ្នា​បណ្តាល​ឱ្យ​របួសធ្ងន់​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា វេលា​ម៉ោង​១០​យប់ នៅ​លើ​សួន​ផ្សារ​រាត្រី ក្នុងភូមិ​អូរ​កន្សែងសង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។ ហេតុការណ៍​កាប់​ចាក់​គ្នា​នេះ​ត្រូវ​បាន​នគរបាល​ក្រុង​បាន​លុងឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អោ​ង ឧត្ដម
ភេទ​​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នកកាសែត​«​តា​ដំបងគ្រញូង​» ដែល​មិន​ធ្លាប់​ឮឈ្មោះ ។ ចំណែកអ្នក​ចាក់​ឈ្មោះ ណាត ពៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នកកាសែត CPM អន​ឡាញ ។

រវាង​ជនសង្ស័យ​និង​ជន​រង​គ្រោះ បាន​ជួល​បន្ទប់​ស្នាក់​នៅ​ជាប់​គ្នា ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ។ នគរបាល​ក្រុង​បាន​លុង​បញ្ជាក់​ថា បើ​តាម​ចម្លើយ​សារភាព គឺ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​និង​ជន​រង​គ្រោះ​​មាន​គ្នា​៤​ទៅ​៥​នាក់ សុទ្ធតែ​ក្រុម​អ្នកកាន់កា​ត​កាសែត បាន​នាំ​គ្នា​ទៅ​ផឹកស្រា​នៅ​ហាង​មួយ​ឈ្មោះ​«​ម្លប់​ខ្នុរ​» ស្ថិត​នៅ​ខាងកើត​ព្រ​លាន​យន្តហោះ ក្នុងភូមិ​៧​មក​រា សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។ ពេល​នោះ ពួក​គេ​បាន​កុម្ម​ង់​ស៊ុប​គោមួយ​ឆ្នាំង និង​ស្រា​បៀរ​ទឹកខ្មៅ​មួយ​កេស ហើយ​ពេល​ផឹក​ក្នុង​ហាង​ក៏​មាន​ស្ត្រី​ចាក់​ស្រា​បៀរ​ឱ្យ​ដែរ ។

ពេល​ផឹកស៊ី​នោះ ឈ្មោះ ណាត ពៅ ជា​ជនសង្ស័យ​បាន​ញ៉ែ​និង​ចាប់ដៃ​នារី​រត់​តុ ហើយ​ឈ្មោះ អោ​ង ឧត្ដម បាន​ស្ដីបន្ទោស​ឱ្យឈ្មោះ ណាត ពៅ ជា​ញឹកញាប់​នៅ​ក្នុង​ហាង ។ លុះ​ពេល​ឈប់ផឹក​ក៏​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ពេល​ទៅ​ដល់​ផ្ទះ​ឈ្មោះ ណាត ពៅ ចង់​ផឹកស្រា​បន្ត​ក៏​យក​ជ្រញ់​និង​សាច់​ជ្រូក និង​មានកូន​កាំបិត​១​សម្រាប់​ហាន់សាច់​ផង​មក​ដាក់​ពីមុខ ។ ពេល​នោះ​ឈ្មោះ អោ​ង ឧត្តម បាន​បន្ត​បន្ទោស​ឈ្មោះ ណាត ពៅ ថា «​អានេះ​ស្រី​មេ​សោះ​»​មាន​ន័យ​ថា នារី​រត់​តុ​ដែល​ឈ្មោះ ណាត ពៅ ញ៉ែ​នោះ​គឺជា​ស្រី​មេ តែ​មិនដឹង​មេ​នរណា​នោះ​ទេ ។ លុះ​និយាយ​ដដែល​ៗ​ឥត​ឈប់​ក៏​កើតជា​ជម្លោះ​ខ្លាំង​ឡើង​ៗ រហូត​យក​កៅអី​វាយ​គ្នា​មួយ​ប្រាវ ។

ក្រោយមក ឈ្មោះ ណាត ពៅ ឃើញ​កូនកាំបិត​នៅ​លើ​តុ ក៏​យក​មក​កាន់​នៅ​ដៃ ហើយ​ឈ្មោះ អោ​ង ឧត្ដម បាន​ហក់​ទៅ​ចំបាប់​ឈ្មោះ ណាត ពៅ បណ្តាល​ឱ្យ​ដួល​ទៅ​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ ។ ដោយ​ក្នុង​ដៃ ណាត ពៅ មាន​កាន់​កូនកាំបិត ក៏​បាន​ចាក់​ឈ្មោះ អោ​ង ឧត្ដម ត្រូវ​ចំនួន​២​កន្លែង គឺ​ឆ្អឹងជំនីរ​ខាងឆ្វេង​លិច​ជម្រៅ​មួយ​ចង្អុលដៃ និង​ត្រូវ​ក្បាលពោះ​របួសស្រាល​និង​មាន​ស្នាម​របួស​៣-៤​កន្លែង​ទៀត​ដោយសារ​ចុង​កាំបិត ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បានបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តហៀ​យ​បើ​តាម​ព័ត៌មាន​ពី​គ្រូពេទ្យ​ថា ស្នាម​ចាក់នៅ​ឆ្អឹងជំនីរ​ធ្ងន់​ណាស់​មាន​ជម្រៅ​ជ្រៅ ពេលគ្រូពេទ្យ​លូកដៃ​ចូល​មាន​ឈាមកក​ខាងក្នុងយ៉ាងច្រើន និង​មាន​ឈាម​ហូរ​បន្ត​ថែម​ទៀត​តែមិន​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ទេ ពេល​នេះ​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ ។ ចំណែក​ជន​ដៃដល់ ត្រូវ​បាន​នគរបាល​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋា​ន​ក្រុង​បាន​លុង និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕ ​

អត្ថបទសរសេរ ដោយ