ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សេដ្ឋិនី​ ហៅ​នារី​មុខ​ឆ្មា ចាយ​ខ្ជះខ្ជាយ​សល់​តែ​សម្បកខ្លួន

5 ឆ្នាំ មុន

វេ​ប​សាយ «Time» របស់​អា​មេ​រិ​កបាន​ចុះ​ផ្សាយ​ពី​ស្ថានភាព​ជីវិត​របស់​សេដ្ឋិនី ​Jocelyn Wildenstein នៅ​ក្រុង​ញូ​វ​យ៉​ក ឬ​មនុស្ស​ទូទៅ​ស្គាល់​ថា «​នារី​មុខ​ឆ្មា​» ព្រោះ​បាន​កែ​សម្រស់​ធ្វើ​ឲ្យ​ផ្ទៃមុខ​ស្រ​ដៀង​នឹង​ឆ្មា ។…

វេ​ប​សាយ «Time» របស់​អា​មេ​រិ​កបាន​ចុះ​ផ្សាយ​ពី​ស្ថានភាព​ជីវិត​របស់​សេដ្ឋិនី ​Jocelyn Wildenstein នៅ​ក្រុង​ញូ​វ​យ៉​ក ឬ​មនុស្ស​ទូទៅ​ស្គាល់​ថា «​នារី​មុខ​ឆ្មា​» ព្រោះ​បាន​កែ​សម្រស់​ធ្វើ​ឲ្យ​ផ្ទៃមុខ​ស្រ​ដៀង​នឹង​ឆ្មា ។ ស្ត្រី​ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ​រូប​នេះ បាន​ជួប​រឿង​នឹក​ស្មាន​មិន​ដល់​នៅ​ក្នុង​ជីវិត ដោយ​ប្រាក់​ទាំងអស់​បាន​រលាយ​សាបសូន្យ និង​គ្មាន​នៅ​សេសសល់​ក្នុង​គណនី​សូ​ម្បី​តែ​១​ដុល្លារ ។

តាម​ការ​បញ្ជាក់​របស់​«New York Times» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា​នាង Wildenstein ជា​ជនជាតិ​ស្វ៊ី​ស​អាយុ​៧៧​ឆ្នាំ បច្ចុប្បន្ន​គ្មាន​ចំណូល​ទេ ដូច្នេះ​ហើយ​រស់នៅ​តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ក្នុង​មួយ​ខែ​៩០០​ដុល្លារ និង​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​ក្រុម​គ្រួសារ ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ Wildenstein ក្លាយជា​សេដ្ឋិនី​មានទ្រព្យ​ស្ដុកស្ដម្ភ​ព្រោះ​បាន​ឈ្នះ​រឿង​ក្ដី​ពី​ការ​លែងលះ​ប្ដី​ចំនួន​២.៥០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​១៩៩៩ ។ កន្លង​មក​នាង​បាន​ចាយវាយ​ខ្ជះខ្ជាយ​ក្នុង​មួយ​ខែ​ដល់​ទៅ​១​លាន​ដុល្លារ​ឯណោះ រួម​ទាំង​ទិញ​គ្រឿងអលង្ការ​ឥត​សំចៃ​ទេ ។

បច្ចុប្បន្ន​ Wildenstein ​នៅ​ជំពាក់​បំណុល​លើ​ផ្នែក​ច្បាប់ និង​មេធាវី​ជាង​៣​សែន​ដុល្លារ រួម​ទាំង​មាន​បំណុល​លើ​ថ្លៃ​ខុន​ដូ​ចំនួន​៤,៦​លាន​ដុល្លារ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ