ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​១៣​លើក​(​យប់​៧​លើក​)​ស្លាប់​១០​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១១​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​១៣​លើក​(​យប់​៧​លើក​)​ស្លាប់​១០​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១១​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៤​លើក ស្លាប់​៤​នាក់​,​មិន​ប្រកាន់​ស្តាំ​១​នាក់ ស្លាប់​១​នាក់​,​មិន​គោរព​សិទ្ធិ​៣​លើក ស្លាប់​២​នាក់​,​បត់​គ្រោះថ្នាក់​៣​លើក​ស្លាប់​១​នាក់​, ស្រវឹង​២​លើក ស្លាប់​២​នាក់​។

សរុប​ស្លាប់​១០​នាក់ ម៉ូតូ​៦​នាក់​(​មិន​ពាក់មួក​៦​នាក់​), រថយន្ត​តូច​១​នាក់​,​ថ្មើរជើង​២​នាក់​, គោ​យន្ត​១​នាក់​។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​២​លើក ស្លាប់​១​នាក់​,​ម៉ូតូ និង​រថយន្ត​តូច​៣​លើក ស្លាប់​១​នាក់​,​ម៉ូតូ និង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់​,​ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់​, ម៉ូតូ និង​គោ​យន្ត​១​លើក ស្លាប់​២​នាក់​,​រថយន្ត​តូច និង​ថ្មើរជើង​៣​លើក ស្លាប់​២​នាក់​, រថយន្ត​តូច​ធ្លាក់​ប្រឡាយ​១​លើក ស្លាប់​១​នាក់​,​រថយន្ត​តូច និង​គោ​យន្ត​១​លើក​ស្លាប់​១​នាក់​។

បណ្តាល​ឲ្យ​ខូចខាត​យាន​២១​គ្រឿង ក្នុង​នោះ​មាន ម៉ូតូ​១០​គ្រឿង​,​រថយន្ត​តូច​៨​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង​,​គោ​យន្ត​២​គ្រឿង​,​ថ្មើរជើង​២​នាក់​។ យានយន្ត​បង្កហេតុ​ម៉ូតូ​៧​លើក​, រថយន្ត​តូច​៥​លើក​, ថ្មើរជើង​១​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​៦​លើក​,​ផ្លូវលំ​១​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្តឧត្តរមានជ័យ​១​លើក ស្លាប់​២​នាក់​,​ព្រៃវែង​២​លើក ស្លាប់​២​នាក់​(​ស្រី​១​នាក់​) របួស​១​នាក់​, ភ្នំពេញ​២​លើក ស្លាប់​១​នាក់ របួស​១​នាក់​,​ស្ទឹង​ត្រែង​១​លើក ស្លាប់​១​នាក់​,​ព្រះ​វិហារ​២​លើក ស្លាប់​១​នាក់ របួស​៤​នាក់​(​ស្រី​១​នាក់​), កោះកុង​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​,​កំពង់ធំ​១​លើក ស្លាប់​១​នាក់ និង​ខេត្តបន្ទាយមានជ័យ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​១០៨១​គ្រឿង (​ម៉ូតូ​៥៨%) មធ្យោបាយ​ល្មើស​៤៧​គ្រឿង​(​ម៉ូតូ​៣០%) អប់រំ​២៨​គ្រឿង​(​ម៉ូតូ​៦០%) មធ្យោបាយ​ពិន័យ​១៩​គ្រឿង (​ម៉ូតូ​១០០%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត ចំនួន​៧​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៦៣១​គ្រឿង អប់រំ​១២​គ្រឿង ពិន័យ​សរុប​២​គ្រឿង (​មួក​២​គ្រឿង​,​កញ្ចក់​០​គ្រឿង​,​ស្រវឹង​០​គ្រឿង​,​ផ្សេង​ៗ០​គ្រឿង​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ