ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​បទល្មើស​នេសាទ ជួយ​សង្គ្រោះ​អ្នក​លិច​ទូក​បាន​៤​នាក់

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ដែល​មេឃ​ខ្មៅ​បម្រុង​នឹង​ភ្លៀង​ដោយ​មាន​ខ្យល់​បោកបក់​ផង​នោះ​ដែល​ជា​ហេតុ ធ្វើ​ឲ្យ​ទូក​ម៉ាស៊ីន​០១​គ្រឿង​តូច​ល្មម​ដឹក​ដើម​ឫស្សី​ជា​ច្រើន​ដើម​បាន​លិច​ត្រង់​កណ្តាលទន្លេ​នៅ​ភូមិ​មុខ ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ នៅ​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៣…

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ដែល​មេឃ​ខ្មៅ​បម្រុង​នឹង​ភ្លៀង​ដោយ​មាន​ខ្យល់​បោកបក់​ផង​នោះ​ដែល​ជា​ហេតុ
ធ្វើ​ឲ្យ​ទូក​ម៉ាស៊ីន​០១​គ្រឿង​តូច​ល្មម​ដឹក​ដើម​ឫស្សី​ជា​ច្រើន​ដើម​បាន​លិច​ត្រង់​កណ្តាលទន្លេ​នៅ​ភូមិ​មុខ
ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ នៅ​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ កក្កដា ២០១៨​នេះ​។ ហើយ​បណ្តាល​ឲ្យ​លិច​ទូក និង​បាន​រសាត់ ទៅ​តាម​ខ្សែទឹក​ហូរ​ទន្លេមេគង្គ​ចុះ​ទៅ​ក្រោម ជាមួយ​នោះ មនុស្ស​ប្រុស​៤​នាក់​ព្រលឹង​ចុង​សក់ និង​ភិតភ័យ​យ៉ាង​ខ្លាំង​នាំ​គ្នា តោង​ដោយ​ស្រែកហៅ​គេឯង ឲ្យ​ជួយ​សង្គ្រោះ​ផង​ដែរ​។

លោក សយ ស៊ា​ង​ហុង មន្ត្រី​រដ្ឋបាល​ខណ្ឌ​ជលផល​ខេត្ត​ត្បូងឃ្មុំ ប្រាប់​ថា កម្លាំង​របស់​លោក​ជា​ច្រើន​នាក់​បាន​ចេញ​ទៅ​ពិនិត្យ​មើល​តាម​ភូមិសាស្ត្រ​នានា ក្នុងភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ស្រប​ពេល​នោះ​ស្រាប់តែ​មេឃ​ឡើង​ខ្មៅ ហើយ​មាន​ខ្យល់​បោកបក់​ខ្លាំង​ទៀត​ផង​។ ក្នុង​ពេល​នោះ​ក៏​បានឃើញ​ទូក​ម៉ាស៊ីន​០១​គ្រឿង​បើក​ចេញពី​ខាង​ភូមិ​ថ្មី ដី​ស្រុក​កោះសូទិន ខេត្តកំពង់ចាម ឆ្លងទន្លេ​មេគង្គ​មក​កាន់​ត្រើយ​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ លុះ​មក​ដល់​ត្រង់​កណ្តាលទន្លេ​ទូក​នោះ ក៏​បាន​លិច​តែ​ម្តង​។

មន្ត្រី​ជលផល​ខេត្ត​ប្រាប់​បន្ត​ថា ក្នុង​ពេល​នោះ​មន្ត្រី​របស់​លោក​ដែល​រួម​ដំណើរ ក្នុង​ការ​ចុះ​បំពេញបេសកកម្ម​បង្ក្រាប​បទល្មើស​នេសាទ បាន​ចោល​កន្ទុយភ្នែក​ទៅ​ឃើញ​ទូក​លិច ហើយ​បានរ​សាត់អណ្តែត​ចុះ​ទៅ​តាម​ខ្សែទឹក​ហូរ​លឿន​ថែម​ទៀត​ផង ព្រោះ​រដូវវស្សា​ទឹកទន្លេ​ឡើង​ខ្លាំង​។ ក្នុង​ពេល​នោះ​ក៏​បាន​ឲ្យ​អ្នក​កាន់ចង្កូត​កាណូត​របស់​ជំនាញ​ជលផល បើក​លឿន​សំដៅ​ទៅ​រក​ទូក​ដែល​លិច ទំ​រាំ​តែ​ទៅ​ដល់ ទូក​បាន​រសាត់​ទៅ​ជិត​ដល់​ត្រង់​ចំណុច​ក្បាល​ពាម​ត្រង់​ទន្លេតូច ដែល​មាន​ចរន្តទឹក​ហូរ កួច​ត្របាញ់​ទៅ​ហើយ​។

គ្រានោះ​បាន​សណ្តោង​ទូក​រួម​នឹង​មនុស្ស​៤​នាក់​បាន​ឲ្យ​ឡើង​លើ​កាណូត បើក​សំដៅ​ទៅ​រក​ច្រាំង​ថែម​ទាំង​បាន​សណ្តោង​ទូក​ដឹក​ឫស្សី​ថែម​ទៀត បន្ទាប់​មក​បាន​ទូរស័ព្ទ​ទៅ​ប្រាប់ សាច់ញាតិ​ឲ្យ​មក​ទទួលយក​។ ហើយ​ក្រុម​ជំនាញ​ជលផល​ខេត្ត​បាន​បើកកាណូត ចុះ​បំពេញការងារ របស់​ខ្លួន ដើម្បី​មើល​ពី​សកម្មភាព​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​ទៅ​កន្លែង​កន្លែង​ផ្សេង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ