ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​នរណា​មិន​ប៉ះ បែរជា​ចំ​ប៉ូលិស លោក​បង​នេះ​ស៊យ​មែន​!

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មាន​ថ្នាំ​ញៀន​ជាប់​ខ្លួន​២​កញ្ចប់ ហើយ​ដើរ​រក​ទីផ្សារ​ង​ងឹ​ក​លក់​មិនឃើញ ស្រាប់តែ​យក​ទៅ​លក់​ប៉ះ​ចំ​ប៉ូលិស ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មាន​ថ្នាំ​ញៀន​ជាប់​ខ្លួន​២​កញ្ចប់ ហើយ​ដើរ​រក​ទីផ្សារ​ង​ងឹ​ក​លក់​មិនឃើញ ស្រាប់តែ​យក​ទៅ​លក់​ប៉ះ​ចំ​ប៉ូលិស ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្រុម​៤ ភូមិ​៤ សង្កាត់​លេខ​៤ ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ សាល ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណែក​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​២​កញ្ចប់ ក្នុង​នោះ​១​កញ្ចប់​តូច និង​១​ទៀត​កញ្ចប់​ធំ រួម​ទាំង​ទូរស័ព្ទ​១​គ្រឿង​ផង​ដែរ ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​ជា​គោលការណ៍​របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ដែល​បាន​ដាក់​បទបញ្ជា​ទៅ​រាល់​អង្គភាព​ជំនាញ និង​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ឲ្យ​ចេះ​ប្រើ​វិធាន​ការណ៍​ញុះញង់ ដើម្បី​ទាក់​យក​ជនសង្ស័យ​ដែល​ជា​ជន​សង្គម​​ងងឹត​ដែល​រកស៊ី​ខុសច្បាប់​គេចខ្លួន​ពី​សមត្ថកិច្ច ។

មន្ត្រី​នគរបាល​បន្ត​ទៀត​ថា ដូច្នោះ​ហើយ​បានជា​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​សហ​ការ​ជាមួយ​ប៉ុស្តិ៍​នគរបាលរ​ដ្ឋា​បាល​មូលដ្ឋាន​បាន​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​គ្រឿង​ញៀន​មួយ​ករណី រួម​ទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តែ​ម្តង ។ ក្រោយ​ពេល​ឃាត់ខ្លួន​ជន​សង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ