ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​AMPIL វាយ​ប្រហារភាគ​ខាងកើត​ចិន​

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ ​មជ្ឈមណ្ឌល​តាមដាន​ឧតុនិយម​ក្រុង​សៀង​ហៃ គូសបញ្ជាក់​ថា ​ព្យុះ​ឈ្មោះ​AMPIL​ជា​ព្យុះ​ទី​១០​ប្រចាំឆ្នាំ បាន​វាយប្រហារ​លើ​កោះ​ចុង​មី​ញ ក្រុង​សៀង​ហៃ​កាលពី​ថ្ងៃ​ទី​២២ ​កក្កដា ​វេលា​ម៉ោង​១២​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ជាមួយ​កម្លាំង​ខ្យល់​២៨​ម៉ែត្រ​ក្នុង​មួយ​វិនាទី​។…

ប្រទេស​ចិន ៖ ​មជ្ឈមណ្ឌល​តាមដាន​ឧតុនិយម​ក្រុង​សៀង​ហៃ គូសបញ្ជាក់​ថា ​ព្យុះ​ឈ្មោះ​AMPIL​ជា​ព្យុះ​ទី​១០​ប្រចាំឆ្នាំ បាន​វាយប្រហារ​លើ​កោះ​ចុង​មី​ញ ក្រុង​សៀង​ហៃ​កាលពី​ថ្ងៃ​ទី​២២ ​កក្កដា ​វេលា​ម៉ោង​១២​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ជាមួយ​កម្លាំង​ខ្យល់​២៨​ម៉ែត្រ​ក្នុង​មួយ​វិនាទី​។

យោង​តាម​មជ្ឈមណ្ឌល​នេះ​ថា ព្យុះ​AMPIL​បន្ត​បោកបក់​ឆ្ពោះទៅ​ភាគ​ពាយ័ព្យ ប៉ុន្តែ​ចុះ​ថម​ថយ​កម្លាំង​ជា​បន្តបន្ទាប់​។​ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​គ្រោះ​ទឹកជំនន់​ក្រុង​សៀង​ហៃ ថ្លែង​ថា​ បាន​ជម្លៀស​ប្រជាជន​ចេញ​ប្រមាណ​ជា​១៩០.០០០​នាក់ ហើយ​អំពាវនាវ​ដល់​នាវា​១.៦០០​គ្រឿង​ឲ្យ​ចូល​កំពង់​ផែ​។

ក្នុង​ខេត្ត​ ZHEJIANG និង​JIANGSU ជិតខាង​មនុស្ស​ជាង​៤២.៥០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ ចំណែក​នាវា​ជាង​២៨.០០០​គ្រឿង​ចូល​កំពង់​ផែ​។​ ការិយាល័យ​ឧតុនិយម​ខេត្ត​សាន​​ដុ​ង ​ព្យាករណ៍​ថា ព្យុះ​AMPIL​ត្រូវ​បោកបក់​មក​ដល់​ខេត្ត​នោះ​នា​វេលា​រសៀល​ជាមួយ​ខ្យល់់​យ៉ាង​ខ្លាំង​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​។

ក្រោម​ឥទ្ធិពល​នៃ​វិ​សម្ពាធ​ត្រូ​ពី​កាល់​លើកោះ ​BEIBU ខេត្ត​ភាគ​ខាងត្បូង​ចិន​គឺ​ខេត្ត​ហៃ​ណា​ន់​បច្ចុប្បន្ន​កំពុង​រង​ការ​បោកបក់់​នៃ​ខ្យល់​យ៉ាង​ខ្លាំង​ព្រមទាំង​ភ្លៀង​ធ្លាក់​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ