ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំដៅ​សម្លា.ប់​មនុស្ស​​យ៉ាង​តិច​​​​១៥​នាក់… ជាង​១២.០០០​នាក់​ចូល​មន្ទីរពេទ្យ​

5 ឆ្នាំ មុន

ប្រទេស​ជ​ប៉ុ់​ន ៖ ​យោង​តាម​តួលេខ​ផ្លូវការ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២​ ខែកក្កដា​ ថា ធាតុ​អាកាស​ក្ដៅ​ខ្លាំង​នៅ​ជប៉ុន​ចាប់តាំងពី​ដើមខែ​កក្កដា​ មក​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​​១៥​នាក់ រួច​មនុស្ស​ដល់​ជាង​១២.០០០​នាក់​ចូល​មន្ទីរពេទ្យ​។ តាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថា…

ប្រទេស​ជ​ប៉ុ់​ន ៖ ​យោង​តាម​តួលេខ​ផ្លូវការ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២​ ខែកក្កដា​ ថា ធាតុ​អាកាស​ក្ដៅ​ខ្លាំង​នៅ​ជប៉ុន​ចាប់តាំងពី​ដើមខែ​កក្កដា​ មក​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​​១៥​នាក់ រួច​មនុស្ស​ដល់​ជាង​១២.០០០​នាក់​ចូល​មន្ទីរពេទ្យ​។

តាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថា មនុស្ស​១២​នាក់​ស្លាប់​ចាប់ពី​ថ្ងៃ​ទី​៩​ដល់​១៥​កក្កដា ​រួច​មនុស្ស​ជាង​៩០០០​នាក់​ចូល​មន្ទីរពេទ្យ​ ​ចំណែក​មនុស្ស​៣​នាក់​ស្លាប់ ​កាលពី​សប្ដា​ហ៍​មុន​ជាមួយ​មនុស្ស​ចូល​ពេទ្យ​២៧០០​នាក់​។

ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន KYOTO NEWS រៀបរាប់​ថា​ មនុស្ស​១១​នាក់​ស្លាប់​នា​ថ្ងៃ​ទី​២១​កក្កដា​ តែ​មួយ​គត់ ភាគច្រើន​ជា​មនុស្ស​ចាស់​។​ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​ប្រកាស​ថា សីតុណ្ហភាព​នា​រសៀល​ថ្ងៃ​ទី​២២​កក្កដា​ ឡើង​ដល់​៣៥​អង្សា​សេ​។ ​ក្នុង​ទីក្រុង​ហ្គូ​ហ្គោ​ភាគ​កណ្ដាល​ជប៉ុន​សីតុណ្ហភាព​មាន​ដល់​៣៩,៨​អង្សា​សេ រួច​សីតុណ្ហភាព​មាន​៣៧​អង្សា​សេ ក្នុង​សង្កាត់​ជា​ច្រើន​នៃ​ទីក្រុង​តូ​ក្យូ​។

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​ថ្លែង​ថា គ្រោះថ្នាក់​ក្ដៅ​ខ្លាំង​មាន​ខ្ពស់​បំផុត ហើយ​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ខ្ពស់​ពី​ធាតុអាកាស​ក្ដៅ​ខ្លាំង​ក្នុង​តំបន់​ជា​ច្រើន​នៃ​ប្រទេស​ជប៉ុន​។​ ក្រសួង​អប់រំ​បាន​ស្នើ​ដល់​បណ្ដា​សាលារៀន កម្រិត​សកម្ម​ភា​ព​នៅ​កណ្ដាលវាល ពេល​ក្ដៅ​ខ្លាំង​។​កាល​ពី​ស​ប្ដា​ហ៍​មុន​ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​ស្លាប់ ​ដោយ​ក្ដៅ​ខ្លាំង​ពេក​ពេល​ចេញពី​សាលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ