ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​រៀបរាប់​ទាំង​ទឹកភ្នែក​ពី​ការ​សម្រេច​បញ្ចប់ជីវិត​លើ​ស្ពាន​ជ្រោយចង្វា (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​អះអាង​ថា តូចចិត្ត​ខ្លួនឯង​ដោយសារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ តែ​ត្រូវ​បាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នាំ​គ្នា​ជួយ​ឃាត់​ទាន់​។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​ជ្រោយចង្វា…

រាជធានី​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​អះអាង​ថា តូចចិត្ត​ខ្លួនឯង​ដោយសារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ តែ​ត្រូវ​បាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នាំ​គ្នា​ជួយ​ឃាត់​ទាន់​។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​ជ្រោយចង្វា ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា។

ស្ត្រី​មាន​វិបត្តិ​ម្នាក់​នោះ​បាន​ប្រាប់​អោយ​ដឹង​ថា ខ្លួន​ឈ្មោះ​សាន អាយុ​៥៨​ឆ្នាំ រស់នៅ​ជាមួយ​បង​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​​ខាងលើ​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​ស្ពាន ជ្រោយ​ចង្វា និង​តោង​បង្កាន់ដៃស្ពាន​ឈរ​យំ ហើយ​គាត់​មាន​បំណង​មក​លោតទឹក​សម្លាប់​ខ្លួន តែ​មិន​ដាច់​ចិត្ត ។ ភ្លាម​ៗ​នោះ​អ្នកដំណើរ​រួម​ទាំង​នគរបាល​មក​ជួយ​ឃាត់ និង​លួងលោម​កុំអោយ​គិត​ខ្លី ហើយក៍​បាន​នាំ​ស្ត្រី​ម្នាក់​នោះ​ចុះ​មក​វិញ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ស្ត្រី​​ខាងលើ​បាន​ព្យាយាម​ឡើង​ទៅ​លើ​ស្ពាន​ជ្រោយចង្វា​ដើម្បី​លោតទឹក​សម្លាប់​ខ្លួន តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រួម​ទាំង​នគរបាល និង​អ្នក​យក​ព័ត៌មាន​បាន​ជួយ​ឃាត់​។ នៅ​ចំពោះ​មុខ​អ្នក​យក​ព័ត៌មាន​ ស្ត្រី​​ខាងលើ​បានអោយ​ដឹង​ថា ខ្លួន​មាន​បំណង​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា ដោយសារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ​អស់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ ដែល​ដៃ​និង​ជើង​ឡើង​លឿង ហើយ​កន្ត្រាក់​ទាញ​ដៃ ជើង ចំណែក​ភ្នែក​ចេះ​តែ​ហូ​ទឹកភ្នែក ។ ដោយសារ​តែ​មាន​ជំងឺ​បែប​នេះ ទើប​ធ្វើ​អោយ​គាត់​គិត​ខ្លី បាន​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្តង ។

ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា គាត់​ពុំ​មាន​ប្តី និង​កូន​នោះ​ទេ គឺ​រស់នៅ​ជាមួយ​បង​ស្ត្រី ។ ស្ត្រី​ខាងលើ​ត្រូវ​ប្រជា​សណ្តាប់​ធ្លាប់​ខណ្ឌ​ជ្រោយចង្វា​​នាំ​ទៅ​កាន់​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍ ដើម្បី​សាកសួរ ហើយ​ក៏​បាន​ទាក់ទង​បងប្អូន​មក​នាំ​យក​ទៅ​ផ្ទះ​វិញ ៕

https://www.youtube.com/watch?v=eWJ3n4_5EEo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ