ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហូប​ផ្លែ​ទទឹម​អាច​ជួយ​ទប់ស្កាត់​ការ​កើត​ជំងឺមហារីក​ដោះ

14 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ដ្រ​ទាំងឡាយ​បាន​រក​ឃើញសារធាតុ​គីមី​ជា​ច្រើន​ប្រភេទ​នៅ​ ក្នុង​ផ្លែ​ឈើ ដែល​យើង​កំពុង​តែ​បរិភោគ​រៀង រាល់ថ្ងៃ ។ សារធាតុ​គីមី​នៅ​ក្នុង​ផ្លែ​ឈើ​ទាំងនោះ​សុទ្ធតែមានគុណ​ប្រយោជន៍​ក្នុង​ការ​ ជួយ​ទ្រទ្រង់​សុខភាព​របស់​មនុស្ស​យើង​ទាំងអស់ ជា​ពិសេស​វាមាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ទប់ស្កាត់ការ​កើត​ ជំងឺមហារីក​ដោះ ។

អ្នក​វិទ្យាសាស្ដ្រ​ទាំងឡាយ​បាន​រក​ឃើញសារធាតុ​គីមី​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​ផ្លែ​ឈើ ដែល​យើង​កំពុង​តែ​បរិភោគ​រៀង រាល់ថ្ងៃ ។ សារធាតុ​គីមី​នៅ​ក្នុង​ផ្លែ​ឈើ​ទាំងនោះ​សុទ្ធតែមានគុណ​ប្រយោជន៍​ក្នុង​ការ​ជួយ​ទ្រទ្រង់​សុខភាព​របស់​មនុស្ស​យើង​ទាំងអស់ ជា​ពិសេស​វាមាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ទប់ស្កាត់ការ​កើត​ជំងឺមហារីក​ដោះ ។ ទទឹម គឺជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​អ្នកវិទ្យាសាស្ដ្រ​បាន​អះអាង​ថា មាន​ផ្ទុក​នូវ​សារធាតុ​ម្យ៉ាងដែ​លអាច​ជួយ​ទប់ស្កាត់​ការ​កើតជំងឺមហារីក​ដោះ​បាន ។

បច្ចុប្បន្ន​នេះ ការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​និង​កំពុង​តែ​ធ្វើ​ដោយ​អ្នក​វិទ្យាសាស្ដ្រ​ទាំងឡាយ​ក្នុង​ការ​ខិតខំ​ដើម្បី​ស្វែងរកឱសថ​ថ្មី​មួយ​ប្រឆាំង​នឹង​ជំងឺមហារីក ។ នៅពេល​ដំណាលគ្នា​នេះអ្នក​ស្រាវជ្រាវ​ទាំងឡាយ​បាន​និយាយ​ថា ការ​ញ៉ាំ​ផ្លែ​ឈើ​ឱ្យ​បានច្រើន​គឺ​អាច​មាន​អត្ថប្រយោជន៍​ដល់​សុខភាព ។ ការ​ធ្វើ​ពិសោធន៍​ទាំងឡាយ​នៅ​ក្នុងមន្ទីរពិសោធន៍​បាន​រក​ឃើញ​ថា មាន​សារធាតុគីមី​ម្យ៉ាង​ឈ្មោះ​អេ​ឡា​ហ្គី​តង់​នី​ន (ellagitannins) ។ សារធាតុ​នេះ​អាច​ជួយ​ទប់ស្កាត់​ការកើនឡើង​នៃ​កំរិត​អ័រម៉ូន អេស​ស្ដ្រូ​ជេន(Oestrongen) ដែល​ជា​ប្រភេទ​អ័រម៉ូនជួយ​ឱ្យកោសិកា​មហារីក​លូតលាស់។

អ្នក​ជំនាញការ​ទាំងឡាយ​បាន​និយាយ​ថា វា​មិន​ទាន់​ច្បាស់​ថា តើ​ចំនួន​សារធាតុ​អេ​ឡា ហ្គី​តង់​នី​ន​ប៉ុន្មាន​ដែល​ខ្លួន​មនុស្ស​យើង​ត្រូវការចាំបាច់ ។ លោក​ហ្គី​រី​ស្ដូ​ន័​រ សាស្ដ្រាចារ្យ​នៅនាយកដ្ឋាន​ឱសថ​នៃ​សាកលវិទ្យាល័យ​រដ្ឋ​អូ ហៃ​យ៉ូ សហរដ្ឋអាមេរិក បាន​និយាយ​ថា ក្រុមអ្នក​ពិសោធន៍​ត្រូវការ​សារធាតុ​អេ​ឡា​ហ្គី​តង់ នី​ន យ៉ាងច្រើនដើម្បី​ឱ្យ​ការងារ​របស់​ពួក​គេទទួល​បាន​ជោគជ័យ ។ លោក​បាន​បន្ថែមទៀត​ថា យើង​មិន​ទាន់​ប្រាកដ​ថា កំរិត​សារធាតុ​អេ​ឡា​ហ្គី​តង់​នី​ន​ដ៏​ច្រើន​បែប​នេះ​អាច​ធ្វើឱ្យ​ការ​ពិសោធន៍​ទទួល​បាន​ជោគជ័យ ឬ​យ៉ាងណា​នោះ​ទេ ដ្បិត​សារធាតុ​អេ​ឡា​ហ្គី​តង់​នី​ន  មិន​ងាយ​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ឈាម ដោយ​ងាយស្រួល​នោះ​ឡើយ ។

ប៉ុន្ដែ​ទោះបីជា​យ៉ាងណា លោក​ស្ដូ​ន័​រ បាន​សង្កត់ធ្ងន់​ថា មនុស្ស​គួរតែ​ពិចារណា​បរិភោគ​ផ្លែ​ទទឹម ដើម្បី​ការពារ និង​ទប់ស្កាត់​ការ​កើត​ជំងឺ​មហារីក​ដោះ ពីព្រោះ​បច្ចុប្បន្ន​គេ​ពុំ​ទាន់​រក​ឃើញឱសថ​សំរាប់​ព្យាបាល​ជំងឺមហារីក​នៅឡើយទេ ។ លោក​វេជ្ជបណ្ឌិត​ប៉ូ​វែ​ល​ប្រោ​ន ប្រធាននាយកដ្ឋាន​ទប់ស្កាត់​ជំងឺមហារីក​នៅ​សាកលវិទ្យាល័យ​តិច​សាស់ បាន​និយាយ​ថា គេ​នឹង​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ទៅ​លើ​ធាតុនីមួយ​ៗ ព្រមទាំង​ផលប្រយោជន៍​នៃ​ការ​បរិភោគ​ផ្លែ​ទទឹម ៕