ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​មួយ​ប្រាវ​លិច​បំផ្លាញ​ស្រូ​ច​ជាង​៨០០​ហិ​កតា​ក្នុងស្រុក​កណ្តាលស្ទឹង​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ដោយសារស្ថានភាពអាកាសធាតុភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើស្ទឹងព្រែកត្នោតរយៈពេលប៉ុន្មានថ្ងៃនេះបានធ្វើអោយទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងគំហុកហៀរ​ជន់លិច មកក្នុងឃុំមួយចំនួនក្នុងស្រុកកណ្ដាលស្ទឹង ។ មកដល់ថ្ងៃទី២៣ កក្កដា នេះមានឃុំចំនួន៥បានរងផលប៉ះពាល់ដោយសារទឹកជំន់ និងលិចស្រូវជាង៨រយហិកតា លិចផ្លូវលំ…

ខេត្តកណ្ដាល ៖ ដោយសារស្ថានភាពអាកាសធាតុភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើស្ទឹងព្រែកត្នោតរយៈពេលប៉ុន្មានថ្ងៃនេះបានធ្វើអោយទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងគំហុកហៀរ​ជន់លិច មកក្នុងឃុំមួយចំនួនក្នុងស្រុកកណ្ដាលស្ទឹង ។ មកដល់ថ្ងៃទី២៣ កក្កដា នេះមានឃុំចំនួន៥បានរងផលប៉ះពាល់ដោយសារទឹកជំន់ និងលិចស្រូវជាង៨រយហិកតា លិចផ្លូវលំ និងផ្ទះប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែមិនមានរងគ្រោះដល់អាយុជីវិតមនុស្សទេ ។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរ ស្រុកកណ្ដាលស្ទឹង ។

ជំនន់​ទឹកភ្លៀង​មួយ​ប្រាវ​លិច​បំផ្លាញ​ស្រូ​ច​ជាង​៨០០​ហិ​កតា​ក្នុងស្រុក​កណ្តាលស្ទឹង​(​មាន​វី​ដេ​អូ​)បើគិតត្រឹមព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ ទឹកបានស្រកចុះនៅផ្នែកខាងលើក្នុងភូមិសាស្ត្រឃុំដើម​ឫសបន្តិចប៉ុន្តែនៅបន្តលិចផ្លូវចូលភូមិមួយចំនួន ។

លោក អ៊ូច សាវឿន អភិបាលរងស្រុកកណ្ដាល​ស្ទឹងបានប្រាប់ឱ្យដឹងថា មកដល់ពេលនេះផលប៉ះពាល់នៃទឹកជំនន់មានចំនួន៥​ឃុំលើ​១៨​ឃុំរួមមាន ៖ ឃុំដើមឫស លិចស្រូវទាំង១៤ភូមិ ប៉ះពាល់ស្រូវ៦០៤ហិកតា, ឃុំជើងកើបលិចចំនួន​៣ភូមិ ប៉ះពាល់ស្រូវ៥៧ហិកតា, ឃុំបារគូលិចចំនួន២​ភូមិ​ប៉ះពាល់ស្រូវ៤០ហិកតា, ឃុំត្រពាំង​វែងលិចចំនួន២ភូមិ ប៉ះពាល់ស្រូវ៣០ហិកតា, ឃុំគោកត្រប់​លិចចំនួន៤ភូមិប៉ះពាល់ស្រូវ៧០ហិតា សរុបផលប៉ះពាល់ស្រូវ៨៨១ហិកតា ។

ដោយឡែកក្នុងឃុំកណ្តោក (ទំនប់៩៤) មានផ្ទះប្រជាពលរដ្ឋចំនួន១៥លើ១៤៤ខ្នងផ្ទះបានរង​ផល​​ប៉ះពាល់ទឹកជន់លិច ។ រីឯទឹកក្នុងអាង៧មករាមានកំពស់ទៅដល់៦,៤០ម៉ែត្របានធ្វើអោយ​ឃុំមួយចំនួនក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលត្រូវទឹកជនលិច ប៉ុន្តែមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់ម​នុសទេ ។

អាជ្ញាធរស្រុកកណ្ដាស្ទឹងលោកអភិបាល អភិបាលរង និងក្រុមការងារចុះជួយស្រុកកណ្ដាលស្ទឹងបានចុះពិនិត្យស្ថានភាពទឹកជំនន់ជាក់ស្ដែង ចាប់តាំងពីថ្ងៃ២០ កក្កដា មក និងបានណែនាំមន្រ្ដីជំនាញបន្តបើកទ្វារអាងទឹក៧មករាទាំងបួនទ្វាដើម្បីកាត់បន្ថយកំពស់ទឹក និងផ្សព្វផ្សាយអោយប្រជា​ពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងមាន ការប្រុងប្រយ័ត្នទ្រព្យសម្បត្តិ និងសុខភាព ។

ជាមួយគ្នានេះដែរកម្លាំងបញ្ជាការដ្ឋានអង្គរក្សសាលាហ្វឹកហ្វឺនក្រាំងចេក នៅតែបន្តដឹកនាំអូប៊័រចំនួន​២០គ្រឿង ដើម្បីជួយដឹកជញ្ជូនចំលងប្រជាពលរដ្ឋ និងត្រៀមជម្លៀសប្រជាជនទៅកាន់ទីទួល​សុវត្ថិភាផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ