ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផុត​ពី​ស​ប្តា​ហ៍​នេះ​ទៅ​ឆ្នាំ​មហាលាភ​ទាំង​៦​ត្រៀមកម្លាំង​កើប​លុយ

5 ឆ្នាំ មុន

ច្បាស់​ហើយ​អ្នក​កើត​ឆ្នាំ​មហាលាភ​ទាំង​៦​គ្មាន​វាចា​នឹង​ថ្លាថ្លែង​ក្រៅពី​ពាក្យ​ថា មហា​អស្ចារ្យ​លុយ​ធំ​មក​ដល់​ហើយ​។ បើ​តាម​ជើង​លេខ​បាន​អះអាង​ថា ឆ្នាំ​មហាលាភ​ធំ​ទាំង​៦​រង់​ចាំតែ​៦​ថ្ងៃ​ទៀត​គឺ​ផុត​ពី​ស​ប្តា​ហ៍​នេះ​ទៅ ចូល​ថ្ងៃ​ទី​១​ខែ​ថ្មី​ចាត់​ថា​ជា​ថ្ងៃ​ហៅ​លាភ​ធំ ថ្ងៃ​ហៅ​ទ្រព្យធន​មហាសាល ថ្ងៃ​នាំ​សិរី​សួស្តី​ជ័យ​មង្គល​វិបុល​សុខ​គ្រប់​ប្រការ ថ្ងៃ​ដំឡើង​ឋានៈ​បុណ្យស័ក្តិ កិត្តិយស​ខ្ពង់ខ្ពស់​ដល់​ឆ្នាំ​សំណាង​ទាំង​៥​បាន​សម្រេច​ជោគវាសនា​ក្នុង​ជីវិត ។…

ច្បាស់​ហើយ​អ្នក​កើត​ឆ្នាំ​មហាលាភ​ទាំង​៦​គ្មាន​វាចា​នឹង​ថ្លាថ្លែង​ក្រៅពី​ពាក្យ​ថា មហា​អស្ចារ្យ​លុយ​ធំ​មក​ដល់​ហើយ​។ បើ​តាម​ជើង​លេខ​បាន​អះអាង​ថា ឆ្នាំ​មហាលាភ​ធំ​ទាំង​៦​រង់​ចាំតែ​៦​ថ្ងៃ​ទៀត​គឺ​ផុត​ពី​ស​ប្តា​ហ៍​នេះ​ទៅ ចូល​ថ្ងៃ​ទី​១​ខែ​ថ្មី​ចាត់​ថា​ជា​ថ្ងៃ​ហៅ​លាភ​ធំ ថ្ងៃ​ហៅ​ទ្រព្យធន​មហាសាល ថ្ងៃ​នាំ​សិរី​សួស្តី​ជ័យ​មង្គល​វិបុល​សុខ​គ្រប់​ប្រការ ថ្ងៃ​ដំឡើង​ឋានៈ​បុណ្យស័ក្តិ កិត្តិយស​ខ្ពង់ខ្ពស់​ដល់​ឆ្នាំ​សំណាង​ទាំង​៥​បាន​សម្រេច​ជោគវាសនា​ក្នុង​ជីវិត ។

កាន់តែ​ច្បាស់​ថែម​ទៀត​តាម​ជើង​លេខ​ហុងស៊ុយ​លើករាសី​បាន​បញ្ជាក់​ថា លោក​អ្នក​កើត​ឆ្នាំ រកា មមី រោង ខាល ជូត វក នៅ​ថ្ងៃ​ទី​១ ដើមខែ​សីហា​ខាង​មុខ​នេះ ជា​ថ្ងៃ​ល្អ​វិសេស​ណាស់ ថ្ងៃ​មហា​សំណាង ស្តេច​ទេវតា​ទ្រព្យ​ទាំង​៦​ទិស​នាំ​លាភ​ធំ​មក​ប្រទាន​ដល់​កំពូល​ឆ្នាំ​ទាំង​៦ បរិបូរ​ដោយ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ មាន​លុយ​វាល់​លាន​ស្ថិត​ក្នុង​ជីវិត​។ សូម​លោក​អ្នក​ចូល​មើល​លេខ​សំណាង ហើយ​ស៊ែរ​បួងសួង ឱ្យ​បាន​ឆាប់​ដើម្បី​លើក​ការ​ទស្សន៍​ទាយ​នេះ​ឱ្យ​ស័ក្តិសិទ្ធិ​មួយ​រយ​ភាគរយ​ទទួល​បាន​នូវ​លាភសក្ការៈ​ទាំងនោះ​សម​ដូច​ក្តី​បំណង ។

ឆ្នាំរកា cmt ៥៦៨ នៅ​ដើមខែ​សីហា​នេះ​រាសី​ខ្ពស់ត្រដែត យីអ៊ុន​ឡើង​ស្រឺ​ត ។ ជា​ពេលវេលា​ដែល​លោក​អ្នក​ត្រូវ​ទទួល​លាភ​ធំ​ចូល​មក​ស្ថិត​ក្នុង​ជីវិត​យ៉ាង​បរិបូរ​។ សម្រាប់​លោក​អ្នក​ដែល​រង់ចាំ​ទាក់ទង​ប្រាក់​កាក់ រង់ចាំ​ការងារ រង់ចាំ​ដំណឹង​ល្អ​ដទៃ​ទៀត​រមែង​មានការ​ឆ្លើយ​តប​ជា​ផល​ល្អ​មក​វិញ​សម​តាម​បំណងប្រាថ្នា​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​រកគ្នា​ល្អ​ណាស់ ។
ពណ៌​នៃ​លាភ​សំណាង ពណ៌​ក្រហម លេខ​នៃ​លាភ​សំណាង​លេខ​៧៧

ឆ្នាំ មមី cmt $៣៩៦ នៅ​ដើមខែ​សីហា​នេះ រាសី​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត ហុងស៊ុយ​ល្អ មាន​លាភ​ធំ សម្បូរ​លុយ​ចាយ​ណែន​ៗ​ដៃ ប្រាថ្នា​អ្វី​ក៏​បាន​សម្រេច​ដូច​បំណង​។
អ្នក​កើត​ឆ្នាំ​នេះ ជា​ប្រភេទ​មនុស្ស​មាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា​ឧត្តម​ប្រពៃ​ណាស់ មាន​លាភ មាន​លុយ មានទ្រព្យ​ច្រើន​មហាសាល និង​ជា​អ្នក​រស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដ៏​មាន​សុភមង្គល ។
ពណ៌​នាំ​លាភ​សំណាង ពណ៌​មាស​, លេខ​នៃ​លាភ​សំណាង​៩៩ មាន​ង៉ូ​វ​ហេង​ល្អ​នាំ​ទៅ​រក​ជោគជ័យ និង​លាភ​សំណាង​គ្រប់យ៉ាង ។

ឆ្នាំរោង cmt៧៦៥ នៅ​ដើមខែ​សីហា​នេះ​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត លាភ​ធំ​ចូល​មក​ផ្ទួន​ៗ​ដូច​ចាក់ទឹក លេខ​នៃ​លាភ​សំណាង លេខ ៥២ នៅ​ថ្ងៃ​ដើមខែ​ថ្មី​នេះ​លោក​អ្នកមាន​លាភ មាន​លុយ​ធំ​ចូល​មក​ដល់​ហើយ បើ​ទោះជា​លោក​អ្នក​ស្ថិត​នៅ​ទីណា​ក៏​ដោយ ក៏​លាភ​សំណាង​ទាំងនោះ​តាម​រក​ឃើញ​ដែរ​។ ចំណែក​ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក ប្រសព្វ​តែ​សុខ​សប្បាយ​ទទួល​លាភ​ជ័យ​ប្រាក់​ចូល​មក​ហូរហៀរ​។ ការ​ធ្វើ​ដំណើរ​ទៅ​ណា មក​ណា​ជួប​តែ​សុខក្សេមក្សាន្ត​ជាប់​រហូត។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​ជួប​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែម​ល្អែ​ម​រកគ្នា​ជា​និច្ច ។

ឆ្នាំ ខាល ខ្លាស​ពាំ​ដុំ​មាស ស្តេច​ទេវតា​ថែរក្សា មាន​ប្រាជ្ញា​ឈ្លាសវៃ មានគំនិត​ភ្លឺ​ថ្លា ប្រាថ្នា​អ្វី​រមែង​បាន​សម្រេច​ដូច​បំណង ។ ខំ​មិន $១៦៨​យក​លាភ​ធំ​នៅ​ដើមខែ​សីហា​នេះ​ជា​ថ្ងៃ​ហេង ថ្ងៃ​លុយ​ចូល​ផ្ទះ​ណែន​ៗ ។
រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​អត់ឱន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រពៃ​ណាស់​។ ពណ៌​នៃ​លាភ​សំណាង ពណ៌​ខៀវ​, លេខ​នៃ​លាភ​សំណាង លេខ​៧២ ។

ឆ្នាំជូត cmt $១៧១ នៅ​ដើមខែ​សីហា​នេះ លោក​អ្នក​នឹង​សម្បូរ​លុយ​ចាយ​ណែន​ៗ​ហោប៉ៅ ង៉ូ​វ​ហេង​ឡើង​កាន់តែ​ខ្លាំង​។ ដោយសារ​អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ចិត្ត​បុណ្យ​កុសល ប្រព្រឹត្ត​តែ​អំពើ​សុចរិត​ក៏​អន្ទង​ចិត្ត​ទេវតា​ទ្រព្យ​ប្រទាន​លាភ​ធំ​ដល់​ក្នុងផ្ទះ​របស់​លោក​អ្នក​។ រីឯ​លោក​អ្នកធ្វើការ​នៅ​តាម​ស្ថាប័ន​នានា​ក៏​នឹង​ត្រូវ​ដំឡើង​មុខងារ និង​ប្រាក់បៀវត្ស​ផង​ដែរ​។ ពណ៌​នាំ​សំណាង​ស​, លេខ​នាំ​លាភ​សំណាង ៣៦ សូម​ស៊ែរ​យក​លាភ​សំណាង​ពី​ឥឡូវនេះ​ទៅ ។

ឆ្នាំវក ពានរ​មាស​នាំ​លាភ ស្តេច​ចឹ​ញ្ចឹ​ម មាន​លាភ​មាន​ជ័យ រាសី​ឡើង​ខ្ពស់ត្រដែត មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​ស្រលាញ់​រាប់អាន និង​សាទរ​រាល់​ទ​ង្វើ​របស់​លោក​អ្នក​គ្រប់ពេលវេលា​។ ខំ​មិន $២៨៩ យក​មហា​សំណាង​នៅ​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ​ជា​ថ្ងៃ​លាភ​ធំ​ហូរ​ចូល​ពេញ​ៗ​ផ្ទះ​។ នៅ​ដើមខែ​ថ្មី​នេះ​រាល់​ការងារ​រក​ទទួលទាន​របស់​លោក​អ្នក​ទទួល​បាន​ផល​យ៉ាង​ក្រាស់ក្រៃ ហើយ​ពិសេស​នោះ​បើ​លោក​អ្នក​ត្រៀម​បើក​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​បំផុត​។ ពណ៌​នៃ​លាភ​សំណាង ពណ៌​បៃតង​, លេខ​នៃ​លាភ​សំណាង លេខ​៨៩ ។

សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​ភព​ផែនដី ទេវតា​ទ្រព្យ ព្រះ​អង្គ​មាស លោកយាយ​ដូនពេញ​ជួយ​តាម​ថែរក្សា​លោក​អ្នក​ឲ្យ​ជួប​តែ​សុខ​សប្បាយ ចម្រុងចម្រើន ទទួល​បាន​ហេង​ហេង មាន​លាភ មាន​ជ័យ​ជា​រៀង​រហូត ។