ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សូ ស្រណោះ ធ្វើ​គណៈកម្មការ​តំណាង​កម្ពុជាក្នុង​ចំណោម​៦​ប្រទេស​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ កក្កដា ២០១៨ លោក​សូ ស្រណោះ បណ្ឌិត​ព្យ៉ា​ណូ​មក​ពី​ប្រទេស​ជប៉ុន ត្រូវ​គណៈកម្មការ​របស់​ប្រទេស​ជប៉ុន ជ្រើសរើស​ជា​គណៈ​កម្ម​ការ​ផ្ដល់​ពិន្ទុ​ក្នុង​ចំណោម​គណៈកម្មការ​អន្តរជាតិ​ពី​៦​ប្រទេស…

រាជធានី​ភ្នំពេញ​ ៖​ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ កក្កដា ២០១៨ លោក​សូ ស្រណោះ បណ្ឌិត​ព្យ៉ា​ណូ​មក​ពី​ប្រទេស​ជប៉ុន ត្រូវ​គណៈកម្មការ​របស់​ប្រទេស​ជប៉ុន ជ្រើសរើស​ជា​គណៈ​កម្ម​ការ​ផ្ដល់​ពិន្ទុ​ក្នុង​ចំណោម​គណៈកម្មការ​អន្តរជាតិ​ពី​៦​ប្រទេស នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ព្យ៉ា​ណូ​ធំ​មួយ នៅ​ប្រទេស​ថៃ ។

លោក​សូ ស្រណោះ បាន​ចាកចេញ​ទៅ​កាន់​ទីក្រុង​បាងកក ក្នុង​នាម​ជា​គណៈកម្មការ​តំណាង​​ប្រទេស​កម្ពុជា ។ លោក​ត្រូវ​ប្រទេស​ជប៉ុន​ដែល​ជា​អ្នក​រៀបចំ​ការ​ប្រកួត​នោះ ជ្រើស​ជា​អ្នក​ផ្ដល់​ពិន្ទុ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​។

លោក​សូ ស្រណោះ និយាយ​ថា ដំណើរ​ទៅ​កាន់​បរទេស​ប្រទេស​លើក​នេះ មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដោយសារ​តែ​ពេល​កន្លង​មក លោក​ក៏​ត្រូវ​បាន​គណៈកម្មការ​អន្តរជាតិ ជ្រើស​ឲ្យ​ធ្វើ​ជា​គណៈកម្មការ​ផ្ដល់​ពិន្ទុ​ការ​ប្រកួត​ព្យ៉ា​ណូ​នៅ​ក្រៅប្រទេស​ចំនួន​៤​លើក​រួច​មក​ហើយ ។

ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ​នោះ ភាគី​ជប៉ុន ដែល​ជា​អ្នក​រៀបចំ​បាន​ប្រកួត​ជម្រុះ​ចំនួន​៣​ខែ​មក​ហើយ ដោយ​លោក​ទើបតែ​ត្រូវ​គណៈកម្មការ​ជប៉ុន​ជ្រើស​ឲ្យ​ធ្វើ​ជា​គណៈកម្មការ​ផ្ដល់​ពិន្ទុ ក្នុង​ពេល​ការ​ប្រកួត​កំពុង​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ ។ កាតព្វកិច្ច​លើក​នេះ គឺ​តំណាង​ឲ្យ​កម្ពុជា ធ្វើ​ជា​អ្នកកាត់ក្ដី ក្នុង​ចំណោម​គណៈកម្មការ​ផ្ដល់​ពិន្ទុ​ពី​ជប៉ុន និង​ថៃ​ផ្សេង​ទៀត ដើម្បី​ជ្រើស​អ្នក​ពូកែ​ផ្នែក​ព្យ៉ា​ណូ​ម្នាក់ ឲ្យ​ក្លាយជា​ម្ចាស់​ពានរង្វាន់​នៅ​ក្នុង​ប្រទេស​ថៃ ។ ការ​ប្រកួត​នេះ គឺ​មាន​តែ​ជនជាតិ​ថៃ​ប៉ុណ្ណោះ ជា​បេក្ខ​ជន។

លោក​សូ ស្រណោះ បញ្ជាក់​ថា លោក​នឹង​ស្នើ​ឲ្យ​គណៈកម្មការ ចាប់អារម្មណ៍​មក​ធ្វើ​ព្រឹត្តិ​ការណ៍​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​យ៉ាង​ហោច​ណាស់ ក៏​ស្នើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​មាន​ការ​ចូល​ប្រកួត​ពី​អ្នកជំនាញ​ផ្នែក​ព្យ៉ា​ណូ​ពី​ប្រទេស​ផ្សេង​ៗ ដើម្បី​ឲ្យ​លោក​អាច​បញ្ជូន​សិស្ស​របស់​ខ្លួន​ដែល​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត និង​បង្ហាញ​សមត្ថភាព ។

លោក​សូ ស្រណោះ នឹង​ត្រលប់​មក​កាន់​ប្រទេស​កំណើត​វិញ​នៅ​ថ្ងៃ​ទី​២៥ កក្កដា បន្ទាប់​ពី​ការ​ប្រកួត​ជ្រើសរើស​ម្ចាស់​ពានរង្វាន់​បានបញ្ចប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ