ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​បញ្ហា​ទៀត​ហើយ​ ចំពោះ​អ្នកមាន​ប្រេង​លើ​ស្បែក​ច្រើន

5 ឆ្នាំ មុន

ស្បែក​របស់​មនុស្ស​យើង​គឺជា​សរីរាង្គ​ដែល​បញ្ជាក់​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​ញ៉ាំ ។ បើ​សិន​ជា​ស្បែក​មាន​ជាតិ​ប្រេង​ច្រើន នោះ​អ្នក​នឹង​កើត​មុន ហើយ​រន្ធ​ញើស​រីក ធំ​ៗ​ទៀត​ផង ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ផ្លាស់​ប្តូរ​របប​អាហារ និង​ផលិតផល​ថែរក្សា​សម្រស់​ផង ។…

ស្បែក​របស់​មនុស្ស​យើង​គឺជា​សរីរាង្គ​ដែល​បញ្ជាក់​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​ញ៉ាំ ។ បើ​សិន​ជា​ស្បែក​មាន​ជាតិ​ប្រេង​ច្រើន នោះ​អ្នក​នឹង​កើត​មុន ហើយ​រន្ធ​ញើស​រីក ធំ​ៗ​ទៀត​ផង ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ផ្លាស់​ប្តូរ​របប​អាហារ និង​ផលិតផល​ថែរក្សា​សម្រស់​ផង ។ ការ​យល់​ដឹង​នូវ​អ្វី​ដែល​អ្នក​គួរ​ញ៉ាំ​លើ​ករណី​ស្បែក​មាន​ជាតិ​ប្រេង​ច្រើន​គឺជា​រឿង​ល្អ​បំផុត ។ តើ​អ្នក​គួរ​ញ៉ាំ​អាហារ​អ្វី​ខ្លះទៅ ?

១-ផ្លែ​ចេក ៖ ការ​ញ៉ាំ​ផ្លែ​ចេក​រាល់ថ្ងៃ​អាច​មាន​ប្រយោជន៍​ខ្លាំង​បើសិនជា​ស្បែក​អ្នក​ចេញ​ជាតិ​ប្រេង​ច្រើន ។ ផ្លែ​ចេក​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម ផូស្វ័រ និង​វីតាមីន E ដែល​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​បាន ។ ផ្លែ​ចេក​ក៏​ជា​ភ្នាក់ងារ​ច្រោះ​ជាតិពុល​ដ៏​ខ្លាំងក្លា​ដែរ ។ វា​អាច​ជួយ​សម្រួល​​ដល់​រន្ធ​ញើស និង​បង្ការ​កុំ​ឲ្យ​ធូលី​ដី​ចូល​ទៅ​ក្នុង​រន្ធ​ញើស​បាន​ដែរ ។

២-ត្រសក់ ៖ ត្រសក់​ផ្ទុក​ទៅ​ដោយ​ជាតិ​ទឹក​ច្រើន​ជាង​៩០​ភាគរយ ដូច្នេះ​ហើយ​វា​គឺជា​ភ្នាក់​ងារ​បង្គ្រប់​ជាតិ​ទឹក​ដ៏​ល្អ ។ ត្រសក់​ក៏​មាន​សមត្ថភាព​ប្រឆាំង​ការ​រលាក ដែល​អាច​ជួយ​ការ​ពារ​មេរោគ​កុំ​ឲ្យ​ជ្រៀតចូល​បាន​ថែម​ទៀត ។ ត្រសក់​ត្រូវ​បាន​គេ​ដឹង​ថា​ផ្តល់​ភាព​ភ្លឺ​រលោង​ដល់​ស្បែក ។ ចូរ​ចិត​ត្រសក់​ជា ចំណិត​ៗ ហើយ​យក​មក​បិទ​លើ​ស្បែក​មុខ និង​ក ហើយ​លាង​ចោល​នៅ​រយៈពេល​១៥​នាទី​ក្រោយ ។

៣-អាហារ​ជាតិ​សរសៃ ៖ អាហារ​សម្បូរ​ជាតិ​សរសៃ​មាន​ដូច​ជា អង្ករសម្រូប និង​ស្រូវ​សាលី ហើយ​វា​ក៏​សុទ្ធសឹងតែ​ជួយ​ជំរុញ​ដល់​ស្បែក​ភ្លឺ​ថ្លា​ប្រកបដោយ​សុខភាព​ល្អ​ថែម​ទៀត ។ អាហារ​សម្បូរ​ជាតិ​សរសៃ​ក៏​អាច​ជួយ​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន បំបាត់​បញ្ហា​ស្បែក​​ដូច​ជា មុន សញ្ញា​នៃ​ភាព​ចាស់ ស្បែក​ជ្រីវជ្រួញ​… ។ ជាតិ​សរសៃ​អាច​បង្កើន​កូ​ឡា​ជែ​ន​ដល់​កោសិកា និង​ជួយ​ឲ្យ​ស្បែក​តឹង​ល្អ ។

៤-គ្រាប់​ផ្លែ​ឈើ ៖ គ្រាប់​ផ្លែ​ឈើ​ដូច​ជា ផ្លែ​វ៉ុល​ណាត់ អាល​ម៉ុ​ន និង​សណ្តែកដី​គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន E ។ ថ្វីបើ​អ្នក​អាច​ទទួល​បាន​វីតាមីន​មួយ​នេះ​ពី​អាហារ​ផ្សេង​ក៏​ដោយ តែ​គ្រាប់​ផ្លែ​ឈើ​គឺ​ផ្តល់​សុខភាព​បំផុត ហើយ​អ្នក​ក៏​អាច​ញ៉ាំ​វា​បាន​គ្រប់ពេល​ដែរ ។ វីតាមីន E ជួយ​ឲ្យ​របួស​នៅ​លើ​ស្បែក​ឆាប់​ជា​ទៀត​ផង ។

៥-បន្លែ​ពណ៌​បៃតង ៖ បន្លែ​ពណ៌​បៃតង​គឺជា​អាហារ​ល្អ​បំផុត​មួយ​សម្រាប់​មនុស្ស​ដែល​មាន​​ស្បែក​ចេញ​ខ្លាញ់​ច្រើន​។ ស្ពៃ​ស្ពី​ណា​ច គឺជា​បន្លែ​មែន តែ​វា​អាច​ផលិត​វីតាមីន C ដល់​រាង​កាយ​ដើម្បី​ជួយ​ប្រឆាំង​ការ​ធ្វើ​អុកស៊ីតកម្ម​នៅ​លើ​មុខ​រាល់ថ្ងៃ​បាន (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ