ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស៊េរី​ទំនើប​ពន្លះ​​គោ​យន្ត​ ស្លា.ប់​ម្នាក់ របួសធ្ងន់​ច្រើន​នាក់

5 ឆ្នាំ មុន
  • ព្រះវិហារ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយនឹង​គោ​យន្ត​កន្ត្រៃ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ត្រង់​ចំណុច​ផ្លូវកែង​ស្រះ​ទឹក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយនឹង​គោ​យន្ត​កន្ត្រៃ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ត្រង់​ចំណុច​ផ្លូវកែង​ស្រះ​ទឹក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​ ស្ថិត​ក្នុងភូមិ​ត្មាត​ប៊ើ​យ ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា បុរស​ដែល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ឈ្មោះ ហ៊ោ ណេ​ង  អាយុ​៤៥​ឆ្នាំ រីឯ​អ្នក​រង​របួសធ្ងន់​ទាំង​៣​នាក់​រួម​មាន ៖ ១-​ឈ្មោះ យៀ​ប ថី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ២-​ឈ្មោះ ណេ​ង ស៊ី​នុ​ត ភេទ​ប្រុស អាយុ​៥​ឆ្នាំ ៣-​ឈ្មោះ ថុ​ល ថក់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។ ទាំង​៤​នាក់​រស់នៅ​ភូមិ​ជាំ​ស្រែ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

តាម​ការ​អោយ​ដឹង​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​អោយ​ដឹង​ថា មុន​កើតហេតុ រថយន្ត​ស៊េរីទំនើប​មួយ​គ្រឿង ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៥២៨២ បើកបរ​ក្នុង​ល្បឿន​លឿន ទើប​ជ្រុល​មក​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​ពេញ​មួយ​ទំហឹង ប​ណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​៣​នាក់​​ទៀត រង​របួសធ្ងន់ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ជួយ​សង្គ្រោះ​ភ្លាម​ៗ នៅ​មណ្ឌល​សុខភាព​តា​កឹង ស្ថិត​ក្នុងស្រុក​គូ​លេ​ន ខេត្តព្រះវិហារ​។

ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក ក្រោយ​ពី​បង្កហេតុ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​ដែល​រត់គេច​ខ្លួន​នោះ ដើម្បី​អោយ​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ចំណែកឯ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​មណ្ឌល​សុខភាព​តាកឹង រង់​​ចាំ​សាច់ញាតិមក​ទទួលយក​ទៅ​​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ