Joe Hart និយាយ​ពី​អនាគត​របស់​ខ្លួន និង Man City


តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អ្នកចាំទី​ដែល​ធ្លាប់តែ​ឡើង​កប់​ពពក​នៅ Manchester City ពេល​នេះ​ប្រាប់​ពី​គម្រោង​ទៅ​ថ្ងៃ​អនាគត​រវាង​ខ្លួន និង​ក្លិប​របស់​ខ្លួន ។

Joe Hart ល្បី​ថា​នឹង​ចាក​ចេញពី Manchester City នៅ​រដូវ​កាល​នេះ​តែ​ត្រូវ​បាន​គេ​ឃើញ​ទៅ​ប្រកួត​នៅ​អា​មេ​រិ​ក​ជាមួយ​មិត្ត​រួម​ក្រុម​ដើម្បី​ត្រៀម​បើក​រដូវ​កាល​ថ្មី ។ បើ​ទោះបីជា​ពេល​នេះ រូបគេ​មិនសូវ​ជា​មាន​កូដ​ដូច​លើក​មុន​ក៏​ដោយ ក៏ Joe Hart នៅ​តែ​ស្ថិត​ក្នុង​បេះដូង​របស់​អ្នកគាំទ្រ ។

នៅ​ពេល Joe Hart ឡើង​ទៅ​ចាំទី​ជំនួស Claudio Bravo នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Borussia Dortmund នៅ​ឈី​កា​ហ្កោ កាលពី​យប់​ថ្ងៃ​សុក្រ ។ មាន​អ្នកខ្លះ​សង្ឃឹមថា ការ​ដែល​អ្នកចាំទី​រូប​នេះ​ទៅ​ប្រកួត​នៅ​អា​មេ​រិ​ក​ជាមួយនឹង​មិត្ត​រួម​ក្រុម​អាច​ជួយ​ឲ្យ​ចិត្ត​គេ​នៅ​តែ​ចង់​លេង​ឲ្យ Man City ។ នេះ​ក៏​ព្រោះថា រូបគេ​ក៏​ធ្លាប់​ឡើង​តារាង​ជាមួយ​ក្លិប​មិន​តិច​ដែរ (៣៤៨​ដង​) ។

សម្រាប់ Joe Hart ផ្ទាល់​បាន​និយាយ​ថា គេ​នឹង​គ្មាន​បញ្ហា​ទេ ប្រសិនបើ​គ្មាន​រឿង​អ្វី​កើតឡើង​ទេ គេ​នឹង​នៅ​លេង​ឲ្យ​គ្រប់​កុងត្រា​របស់​ខ្លួន ។ នេះ​ក៏​មាន​ន័យ​ថា Joe Hart នឹង​នៅ​លេង​នៅ​រដូវ​កាល​ក្រោយ​នេះ ប្រសិនបើ​អ្វី​ទៅ​ដោយ​រលូន ។ រូបគេ​ក៏​ប្រាប់​ទៀត​ដែរ​ថា ចង់​លេង​នៅ​ក្លិប​ណា ដែល​ជា​ក្លិប​អចិន្ត្រៃយ៍ ដោយ​មិន​ចាំបាច់​ខ្ចី​ជើង​ដូច​ពេល​នេះ​ទេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ