ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េរីទំនើប​ហក់ទៅថើបឡានសំរាមពេញ​ទំហឹងខ្ទេចថ្ពាល់​មួយ​ចំហៀង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោ​ទន់​ហើយ​បាន​បើករថយន្ត​ឡើង​ចំណោត​​បួង​ចង្កូត​មិន​ទាន់​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​សំរាម ដែល​បើក​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ទាំង​ពីរ​កៀប​ជាប់​គ្នា រង​ការ​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោ​ទន់​ហើយ​បាន​បើករថយន្ត​ឡើង​ចំណោត​​បួង​ចង្កូត​មិន​ទាន់​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​សំរាម ដែល​បើក​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ទាំង​ពីរ​កៀប​ជាប់​គ្នា រង​ការ​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ផ្លូវ​បេតុង ត្នោត​ជ្រុំ កែង​និង​ផ្លូវ​៣៧១ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់​ជា​អ្នក​រួម​ដំណើរ និង​អ្នកបើកបរម្នាក់​​បាន​បើករថយន្ត​ដឹក​សំរាម​មួយ​គ្រឿង ពណ៌​ស បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៍​ស្រាប់តែ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ មិនដឹង​ថា​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​បាន​បើកបរ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែន​ឌ័​រ ពណ៌​ទឹកប្រាក់ ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ត្នោត​ជ្រុំ ក្នុង​ទិស​ដៅ ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ដើម្បី​ឡើង​ចំណោត​បត់​ឆ្វេង​ឡើង​ផ្លូវ​៣៧១ តែ​ដោយសារ​តែ​រថយន្ត​លឿន​ពេក ហើយ​ណាមួយ​អ្នកបើកបរ​ស្រវឹង​ផង​នោះ ទើប​បួង​ចង្កូតរថយន្ត​មិន​ទាន់​ក៍​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​សំរាម​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​កៀប​រថយន្ត​ជាប់​គ្នា រីឯ​រថយន្ត​ហាយឡែនឌ័រ​បាន​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ចំហៀង​ខាង​មុខ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។ ដោយឡែក​រថយន្ត​ដឹក​សំរាម​បាន​រង​ការ​ខូចខាត​ក្រពឹត​កាង​ខាង​មុខ​ចំហៀង​ខាងឆ្វេង តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដូច​គ្នា ។


ភ្លាម​ៗ​នោះ​ដែរ ភាគី​ទាំង​សងខាង​បាន​ទូរ​សព្ទ័​ហៅ​តំណាង​មក​រៀង​ៗ​ខ្លួន ដើម្បី​សម្របសម្រួលគ្នា​ ដោយ​លើកយក​ហេតុផល​មក​រៀង​ៗ​ខ្លួន ។ ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ការ​ចរចារ​គ្នា​អស់​រយៈពេល​ជាង​មួយ​ម៉ោង ទើប​ខាង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​សុំ​សង​សំណង ទៅ​ខាង​រថយន្ត​ដឹក​សំរាម​ចំនួន​ទឹកប្រាក់​៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ