ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ពិតជាសាហា.វ ដូចឈ្មោះមែន…!

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្របី​១​ក្បាល​បាន​ងាប់ និង​បុរស​ម្ចាស់​ក្របី​រង​របួសធ្ងន់ ខណៈ​កំពុង​ភ្ជួរស្រែ​ពេល​ធ្លាក់​ភ្លៀង កាលពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ ខែកក្កដា នៅ​ភូមិ​កោះ​ពាក់ ឃុំ​កោះ​ពាក់…

ខេត្តរតនគិរី ៖ ក្របី​១​ក្បាល​បាន​ងាប់ និង​បុរស​ម្ចាស់​ក្របី​រង​របួសធ្ងន់ ខណៈ​កំពុង​ភ្ជួរស្រែ​ពេល​ធ្លាក់​ភ្លៀង កាលពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ ខែកក្កដា នៅ​ភូមិ​កោះ​ពាក់ ឃុំ​កោះ​ពាក់ ស្រុក​វើ​ន​សៃ ។

បុរស​រង​គ្រោះ​ឈ្មោះ ហ្វូង អែម អាយុ​២៤ឆ្នាំ ជា​ជនជាតិភាគតិច​កាចក់ បាន​រៀបរាប់​ប្រាប់សមត្ថកិច្ច​ថា នៅ​ម៉ោង​ប្រហែល​៣​និង​៣០នាទី​រសៀល​ថ្ងៃ​នោះ គាត់​បាន​ទៅ​ភ្ជូ​រ​ស្រែ​នៅខាងក្រោយ​ផ្ទះ ហើយ​ក្រោយ​មក​​ក៏​ភ្លៀង​ធ្លាក់យ៉ាង​ខ្លាំង ។ ពេល​គាត់​កំពុង​ភ្ជួរស្រែ ស្រាប់តែមាន​រន្ទះបាញ់​កក្រើក​ដី បណ្ដាល​ឱ្យ​ក្របី​១​ក្បាល​ងាប់​ភ្លាម​នៅ​ក្នុង​នឹម ។ ចំណែក​រូប​គាត់​រង​របួសធ្ងន់​ដោយ រោល​សាច់​ឡើង​ខ្មៅ និង​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​វើ​ន​សៃ ។

ជន​រង​គ្រោះ​រៀបរាប់​ទៀត​ថា ពេល​រន្ទះបាញ់​នោះ គាត់​បានឮ​សំឡេង​ដូច​គេ​ទម្លាក់​គ្រាប់បែក ហើយ​ឃើញ​ភ្លើង​រន្ទះ​បែក​ពេញ​វាលស្រែ​ឯ​គាត់​ក៏​ងងឹតមុខ​ឈឹង និង​ក្របី​១​ក្បាល​បាន​ដួល​ផ្ងារជើង​ឡើង​លើ​ងាប់​ភ្លាម​នៅ​កន្លែង ចំណែក​មួយ​ក្បាល​ទៀត​អត់​មាន​រង​របួស​អ្វី​ទេ ។ ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ គ្រូពេទ្យ​ប្រាប់​ថា បុរស​រង​គ្រោះ​ត្រូវ​សម្រាក​ព្យាបាល​ក្នុង​រយៈពេល​យូរ​បន្តិច ។

អត្ថបទសរសេរ ដោយ